កាត់​សុបិន​រក​លាភ! សុបិន ៣ ​ខ្លះ​ស្ដាប់​ទៅ​គួរ​ឲ្យ​ខ្លាច តែ​វា​ជា​ប្រផ្នូល​ល្អ នាំ​លាភ​ចូល​ផ្ទះ

ការ​សុបិន​ជួន​ខ្លះ​ឲ្យ​ប្រផ្នូល​ល្អ ខ្លះ​ឲ្យ​ប្រផ្នូល​អាក្រក់ តែ​យ៉ាង​ណា​យើង​ក៏​មិន​អាច​ប្រមាថ ឬ​មិន​ជឿ​សុទ្ធ​នោះ​ដែរ។ មនុស្ស​គ្រប់​រូប​តែងតែ​ធ្លាប់​កើត​មាន​ការ​សុបិន ហើយ​វា​ក៏​មាន​បង្កប់​អត្ថន័យ​នីមួយៗ​ខុស​គ្នា។

តែ​យ៉ាង​ណា​សម្រាប់​មនុស្ស​ដែល​សុបិន​ឃើញ​រឿង​ទាំង ៣ ដូច​ខាង​ក្រោម នោះ​បង្ហាញ​ថា អ្នក​កំពុង​ជិត​នឹង​ជួប​លាភ អាច​នាំ​ឲ្យ​អ្នក​កើត​ចំណូល​ហូរ​ចូល​ផ្ទះ​ច្រើន ឬ​អាច​មាន​ឱកាស​ក្លាយ​ជា​អ្នក​មាន​បាន៖

៣) សុបិន​ទាក់ទង​នឹង​សំណាង​លាភ

3

នេះ​ជា​ការ​ឲ្យ​ប្រផ្នូល​ចំៗ តួ​យ៉ាង​ដូច​សុបិន​ឃើញ​ចាប់​បាន​ត្រី ដោយ​ប្រើ​សំណាញ់ ឬ​សន្ទូច ហើយ​លើក​បាន​ត្រី​មក​ដាក់​ក្នុង​ធុង នោះ​គឺ​ដូច​លើក​សំណាង​មក​ដល់​ក្នុង​ជីវិត។

ប្រផ្នូល​មួយ​ផ្សេង​ទៀត អាច​ថា​ជា​សុបិន​គួរ​ឲ្យ​ខ្លាច ប៉ុន្តែ​គេ​ជឿ​ខ្លាំង​ណាស់។ នោះ​គឺ​ការ​សុបិន​ឃើញ​មឈូស តែ​អារម្មណ៍​អ្នក​ក្នុង​ការ​សុបិន​ពេល​បាន​ឃើញ​គឺ​គ្មាន​អារម្មណ៍​ភិតភ័យ ឬ​តក់ស្លុត​អ្វី​ទេ ហើយ​បែរ​ជា​មាន​អារម្មណ៍​ធម្មតា អ៊ីចឹង​មឈូស​នោះ​នឹង​ប្រែ​មក​ជា​ទ្រព្យសម្បត្តិ​ហៀរហូរ​ទៅ​វិញ។

២) សុបិន​ឃើញ​ភ្ញៀវ​មក​លេង​ផ្ទះ

2


ប្រសិន​អ្នក​សុបិន​ឃើញ​ភ្ញៀវ​មក​លេង​ផ្ទះ មាន​ន័យ​ថា ព្រឹត្តិការណ៍​ក្នុង​ជីវិត​នៅ​ពេល​ខាង​មុខ នឹង​ជួប​រឿង​ល្អ ឬ​រឿង​រីករាយ​កើត​ឡើង។ ប៉ុន្តែ​ផ្ទុយ​មក​វិញ បើ​អ្នក​សុបិន​ឃើញ​អ្នក​ធំ ឬ​មនុស្ស​មាន​មុខ​មាត់ គេ​មក​ផ្ទះ​អ្នក​មិន​គោរព​អ្នក នោះ​អាច​បង្ហាញ​ពី​ប្រផ្នូល​អាក្រក់។

ជា​រួម​បើ​សុបិន​ឃើញ​ភ្ញៀវ ឬ​សាច់​ញាតិ​មក​ពី​ឆ្ងាយ​ គេ​មក​លេង​ផ្ទះ គេ​និយាយ​ល្អ ឬ​សរសើរ​ថា​ផ្ទះ​អ្នក​ស្អាត ត្រជាក់​បែប​នេះ​បែប​នោះ វា​មាន​ន័យ​ថា សំណាង​ល្អ​កៀក​នឹង​ចូល​មក​ដល់​ហើយ។

១) អ្នក​គ្រប់គ្រង​វិញ្ញាណ​អាក្រក់

1

ប្រសិន​ក្នុង​សុបិន​របស់​អ្នក មើល​ឃើញ​មនុស្ស​អាក្រក់ ខ្មោច បិសាច ឬ​វិញ្ញាណ​អាក្រក់ ហើយ​អ្នក​មិន​ខ្លាច អ្នក​បែរ​ជា​អាច​ឆ្លង​ផុត​វា គ្រប់គ្រង​យក​ឈ្នះ​វា​បាន នោះ​បង្ហាញ​មុខ​ជំនួញ​ការ​រកស៊ី​របស់​អ្នក​ទៅ​ពេល​ខាង​មុខ គឺ​នឹង​រីក​សាយ​ធំ អាច​បង្កើត​ប្រាក់​ចំណេញ​ច្រើន​លើស​ពី​ការ​រំពឹង​ទុក។

តែ​វា​ស៊ីសង​លើ​រឿង​មួយ​ទៀត​ដែរ ប្រសិន​ពេល​ក្រោយ​សុបិន​នោះ ងើប​មក​អ្នក​មាន​អារម្មណ៍​ថា ហត់​នឿយ ដូច​អស់​កម្លាំង នោះ​ជា​រឿង​មិន​សូវ​ល្អ​ទេ តែ​បើ​ងើប​មក​ស្រស់ស្រាយ​ធម្មតា គេង​លក់​ដោយ​គ្មាន​ការ​ភិតភ័យ វា​ជា​សំណាង ដែល​កៀក​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក