ផ្លែឈើ ៤ មុខនេះទិញញាំទៅមិនខកចិត្តទេ ព្រោះមានសមត្ថភាពខ្លាំងជួយឲ្យតម្រងនោមមានសុខភាពល្អ

ខាងក្រោមនេះជាបណ្ដុំផ្លែឈើដែលមានសមត្ថភាពខ្ពស់ កម្ចាត់ជាតិពុលក្នុងតម្រងនោម ជួយឲ្យរាងកាយមានសុខភាពល្អជាកលាក់៖

ទំពាំងបាយជូ

ទំពាំងបាយជូរមានផ្ទុកសារធាតុ Resveratrol ដែលជាសមាសធាតុប្រឆាំងនឹងការរលាក ជួយការពារតម្រងនោមពីការខូចខាត។ ដូច្នោះអ្នកគួរតែញ៉ាំផ្លែទំពាំងបាយជូរយ៉ាងហោចណាស់ ១៥ ផ្លែក្នុងមួយថ្ងៃ ដើម្បីកែលម្អមុខងារតម្រងនោម និងរក្សាតុល្យភាពអេឡិចត្រូលីត។

ឪឡឹក

ឪឡឹកដើរតួនាទីជួយបន្សុទ្ធតម្រងនោមពីជាតិពុលដែលកកកុញក្នុងរាងកាយដែលបណ្ដាលមកពីកត្តាផ្សេងៗ។ ផ្លែឈើ​មួយ​ប្រភេទនេះ មានសមត្ថភាពជួយ​រក្សា​តម្រងនោម​ឱ្យ​មាន​សុខភាព​ល្អ​។

ផ្លែ​ប៉ោម​ពណ៌​បៃតង


ផ្លែប៉ោមបៃតងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម សមាសធាតុប្រឆាំងនឹងការរលាក ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យមុខងារតម្រងនោមប្រសើរឡើង។ ជាងនេះទៅទៀត សារជាតិ pectin ដែលមាននៅក្នុងផ្លែប៉ោម ក៏ជួយកាត់បន្ថយហានិភ័យនៃការខូចខាតក្រលៀនក្នុងរយៈពេលខ្លីផងដែរ។

ផ្លែ​ល្ហុង

ជាផ្លែឈើដែលមានជាតិទឹកច្រើន ផ្អែមត្រជាក់ និងសម្បូរវីតាមីន និងប៉ូតាស្យូមទាប។ ផ្លែល្ហុងត្រូវបានណែនាំដោយអ្នកជំនាញអាហារូបត្ថម្ភ ព្រោះវាជួយធ្វើឱ្យត្រជាក់ និងចិញ្ចឹមតម្រងនោមបានល្អ ដូច្នោះអ្នក​គួរ​ញ៉ាំ​ផ្លែ​ល្ហុង​ឆៅ ឬ​យក​វា​ទៅ​ធ្វើ​ជា​សម្ល​ម្ជូរ​ជា​ដើម។

ប្រភព៖ បរទេស