ទស្សន៍ទាយជោគវាសនា អ្នកកើតឆ្នាំឆ្លូវ សម្រាប់ឆ្នាំ ២០២២

ឆ្នាំឆ្លូវ គឺជាឆ្នាំឈរក្នុងលេខរៀងទីពីរ ក្នុងចំណោមឆ្នាំទាំង១២។ តោះ! សម្រាប់អ្នកកើតឆ្នាំឆ្លូវ មកដឹងពីបុគ្គលិលក្ខណៈ និងស្ថានភាពលុយកាក់ ស្នេហា ការងារ និងសុខភាពរបស់អ្នកសម្រាប់ឆ្នាំ ២០២២ខាងមុខនេះ។

១. បុគ្គលិកលក្ខណៈ

អ្នកកើតឆ្នាំឆ្លូវ គឺជាមនុស្សដែលស្មោះត្រង់ មានចិត្តអាណិតអាសូរ មានទំនួលខុសត្រូវចំពោះកាតព្វកិច្ចរបស់ខ្លួន ហើយក៏មានចិត្តអំណត់ តស៊ូនៅក្នុងជីវិតផងដែរ។ ជាមួយនឹងបុគ្គលិកលក្ខណៈដ៏ស្មោះត្រង់របស់ពួកគេ ពួកគេងាយទទួលបានការជឿទុកចិត្តពីមិត្តភក្តិ និងថ្នាក់លើរបស់ពួកគេខ្លាំងណាស់។

លើសពីនេះ អ្នកកើតឆ្នាំឆ្លូវ ក៏ជាមនុស្សដែលមានសមត្ថភាពភាពជាអ្នកដឹកនាំដ៏ពិសេស និងធ្វើឱ្យមានភាពសក្តិសមសម្រាប់ការក្លាយជាអ្នកគ្រប់គ្រងក្នុងកម្រិតផ្សេងៗគ្នានៃជីវិត។ ពួកគេចូលចិត្តរៀបចំផែនការ និងអនុវត្តតាមនីតិវិធីត្រឹមត្រូវនៅក្នុងការងារទាំងតូចទាំងធំ។

ម្យ៉ាងវិញទៀត អ្នកកើតឆ្នាំឆ្លូវ ក៏ជាមនុស្សដែលប្រកាន់ខ្ជាប់នូវច្បាប់ទម្លាប់ និងប្រពៃណីខ្លាំង ក៏មានចរិតម៉ឹងម៉ាត់ចំពោះរឿងដែលគេបានធ្វើ ដូច្នេះហើយ មនុស្សទាំងនេះ មិនងាយនឹងបរាជ័យឡើយ ព្រោះគេតែងតែខំប្រឹងអស់ពីលទ្ធភាពដែលគេមាន ដើម្បីសម្រេចនូវអ្វីដែលគេចង់បាន។

Image_2021 11 27_142223

២. ទិដ្ឋភាពទូទៅ

ក្នុងឆ្នាំ២០២២នេះ ហោបានណែនាំថា ជីវិតអ្នកកើតឆ្នាំឆ្លូវ នឹងមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងដែនអាជីវកម្ម។ ប៉ុន្តែអ្នកត្រូវខិតខំប្រឹងប្រែងឱ្យខ្លាំងទ្វេដង ដើម្បីទទួលបានទ្រព្យតាមដែលអ្នកត្រូវការ។ លើសពីនេះ អ្នកកើតឆ្នាំឆ្លូវ គឺជាគម្រូនៃការខិតខំប្រឹងប្រែងសម្រាប់មនុស្សគ្រប់គ្នានៅជុំវិញអ្នក។

៣. ស្នេហា

ក្នុងឆ្នាំ២០២២នេះ ស្នេហារបស់អ្នកកើតឆ្នាំឆ្លូវ មានភាពរលូនគួរសម។ វា​នឹង​ក្លាយ​ជា​ដំណើរ​រលូន​សម្រាប់​គូស្នេហ៍ ដោយមិនមានទំនាស់ធំដុំអ្វីឡើយ។ ចំពោះ​អ្នក​កើត​ឆ្នាំ​គោ​ដែល​រៀបការ​រួច ប្តី​ប្រពន្ធ​ អាចនឹងមានការបម្លាស់ទីរស់នៅ ចាកចេញពីឥពុកម្ដាយ ទៅរស់នៅជាគ្រួសារពេញលេញរបស់ខ្លួនឯង។ យ៉ាងណាមិញ សូមចាំថា កុំងប់ងល់នឹងការងារ រហូតដល់គ្មានពេលវេលាជាមួយនឹងដៃគូរបស់អ្នកឱ្យសោះ។

អ្នកនៅលីវអាចរំពឹងថា នឹងជួបស្នេហាដែលអ្នកប្រាថ្នាចង់បាននៅក្នុងឆ្នាំនេះ។ ប៉ុន្តែដើម្បីឱ្យវាកើតឡើង អ្នកគួរតែចាប់ផ្ដើមសម្លឹងមើលពីមនុស្សដែលនៅក្បែរខ្លួនអ្នក អាចជាមិត្តរួមថ្នាក់ ឬមិត្តរួមការងាររបស់អ្នក។

Image_2021 11 27_142245


៤. អាជីព

ឆ្នាំថ្មីនេះ អាជីព ការងាររបស់អ្នកនឹងមានភាពមមាញឹកខ្លាំងណាស់។ កុំរំលងឱ្យសោះ ក្នុងអំឡុងខែកុម្ភៈ និងខែមីនា នេះជាពេលដែលអ្នកនឹងទទួលបានផលចំណេញច្រើនទ្វេដង។ វិជ្ជាជីវៈ និងភាពវៃឆ្លាតរបស់អ្នកនឹងត្រូវបានទទួលស្គាល់ កោតសរសើរខ្លាំងនៅក្នុងឆ្នាំ២០២២។

ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវរៀនគ្រប់គ្រងខ្លួនឯង និងជម្រុញខ្លួនអ្នកបន្តិចដើម្បីបំពេញតាមកាលកំណត់ ដើម្បីទទួលបានលទ្ធផលជាផ្លែផ្កាធំ។ វានឹងជួយអ្នកក្នុងការកសាងទំនុកចិត្តជាមួយដៃគូរបស់អ្នក និងបង្កើតចំណងអាជីវកម្មរយៈពេលវែង។

សម្រាប់អ្នកជំនួញ ឱកាសលាភធំសម្រាប់អ្នក គឺស្ថិតនៅកពាក់កណ្ដាលឆ្នាំ២០២២ ការងាររបស់អ្នកនឹងរីកដុះដាលឡើងវិញ អ្នកនឹងយកឈ្នះលើការខាតបង់ដែលកើតឡើង ហើយរីករាយនឹងស្ថានភាពហិរញ្ញវត្ថុដែលមានស្ថិរភាព។ ពាណិជ្ជករត្រូវបានណែនាំឱ្យសិក្សាគ្រោងការណ៍អាជីវកម្មរបស់ដៃគូឱ្យបានហ្មត់ចត់ និងទទួលយកយោបល់ពីដៃគូចាស់ផងដែរ។

Image_2021 11 27_142403

៥. ហិរញ្ញវត្ថុ

កុំ​រំពឹង​ថា​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ណា​មួយ ​ឬ​សម្ភារៈ​ធ្លាក់​ចុះពីលើមេឃឱ្យសោះ​ក្នុង​ឆ្នាំ​នេះ​។ ហិរញ្ញវត្ថុរបស់អ្នកនឹងមានភាពសមរម្យនៅឆ្នាំនេះ។ ខ្លានឹងជួយអ្នកក្នុងការវិនិយោគប្រាក់សន្សំរបស់អ្នកបានផលចំណេញ។ ឆ្នាំ ២០២២ គឺជាឆ្នាំអំណោយផលសម្រាប់ការវិនិយោគលើអចលនទ្រព្យ។ តើអ្នកមានគម្រោងទិញឡានមែនទេ? នៅពាក់កណ្ដាលឆ្នាំ ២០២២ អ្នកនឹងអាចសម្រេចលើបំណងនេះបានហើយ។

ទោះជាយ៉ាងណាក៏ដោយ ឆ្នាំ២០២២នេះ​ដែរ នឹងនាំមកនូវការចំណាយដែលមិនបានមើលឃើញទុកជាមុន ដូច្នេះត្រូវប្រយ័ត្ន។ វាអាចមកជាជំនួយពីសាច់ញាតិដែលសុំជំនួយសម្ភារៈ ឬខ្ចីបុលជាដើម។ វាត្រូវបានណែនាំឱ្យរៀបចំហិរញ្ញវត្ថុចាប់ពីដើមឆ្នាំ ២០២២ ដូច្នេះការចំណាយភ្លាមៗមិនរំខានដល់របៀបរស់នៅធម្មតារបស់អ្នកឡើយ។

៦. សុខភាព

ឆ្នាំខាល ២០២២ សូមរំឭកអ្នកថា សុខភាពរបស់អ្នក មិនសូវជាអំណោយផលល្អឡើយ។ ដូច្នេះហើយ អ្នកត្រូវយកចិត្តទុកដាក់លើសុខភាពអ្នកឱ្យបានច្រើន កុំធ្វើការជ្រុលហួសហេតុពេក ចូលគេងឱ្យបានគ្រប់គ្រាន់ ញុំាឱ្យបានត្រឹមត្រូវ។

យ៉ាងណាមិញ អ្នកក៏គួរតែឆ្លៀតពេលសម្រាកពីការងារ ​​ទៅធ្វើដំណើរកម្សាន្ត និងជួបជុំក្រុមគ្រួសារឱ្យបានច្រើន។ វានឹងជួយអ្នកឱ្យសម្រាក ធ្វើឱ្យចិត្តរបស់អ្នកស្ងប់ និងជួយអ្នកក្នុងការស្តារថាមពលរបស់អ្នកឡើងវិញសម្រាប់ការខិតខំនាពេលអនាគត។ អ្នកដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​អាច​ទៅ​ព្យាបាល​នៅ​ឆ្នាំ​២០២២ ព្រោះ​រយៈពេល​នេះ​អំណោយផល​សម្រាប់​អ្នក​៕

ប្រភព ៖ បរទេស / Knongsrok