«មានវីដេអូ» បន្ទាប់ពីផ្ទុះកក្រើក រឿងបែកគ្នាជាមួយ ពេជ្រ សោភា ពេលនេះ ឆឹម សក្កដា ចេញចម្រៀងមួយបទភ្លែត ចំណងជើងត្រូវរឿងណាស់

ដូចដែលបានដឹងហើយថា លោក ឆឹម សក្កដា មានទំនងស្នេហាយ៉ាងស្អិតរមួតជាមួយនឹង តារាចម្រៀង ពេជ្រ សោភា ជាយូរមកហើយ ដែលគូស្នេហ៍មួយគូនេះ ក៏ទទួលបានការគាំទ្រ និងស្ញើចសរសើរពីសំណាក់អ្នកគាំទ្រជាច្រើន បានពោលថា ពួកគាត់ទាំងពីរ គឺពិតជាសមគ្នាណាស់ ហើយក៏មានអ្នកទន្ទឹងរង់ចាំអ្នកទាំងពីរដឹកដៃគ្នាចូលរោងការនៅថ្ងៃណាមួយ។

យ៉ាងណាមិញ ទំនាក់ទំនងរវាងអ្នកទាំងពីរហាក់មានភាពស្ងប់ស្ងាត់មួយរយៈ តែគ្រប់គ្នាមិនដឹងថាទេ នឹងមានរឿងអ្វី អាចថាអ្នកទាំងពីរមិនចង់បង្ហាញស្នេហាជាសាធារណៈដូចគូស្នេហ៍ដទៃក៏ថាបាន។

ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺ ស្រាប់តែដើមឆ្នាំ ២០២២ នេះដែរ អ្នកនាងពេជ្រ សោភា បានបង្ហោះរូបផ្អែមល្ហែមជាមួយនឹងបុរសរាងខ្ពស់ ដែលគ្រប់គ្នាសុទ្ធតែគិតថាជាលោក ឆឹម សក្កដា គូស្នេហ៍របស់អ្នកនាង។ ប៉ុន្តែអ្វីៗបានផ្ទុយស្រឡះ បុរសម្នាក់នោះ មិនមែនជាលោក ឆឹម សក្កដា ឡើយ តែបែរជាបុរសរូបសង្ហាផ្សេងដែលគ្រប់គ្នាមិនធ្លាប់បានដឹងទៅវិញ។

Image_2022 01 12_174032


ជុំវិញដំណឹងនេះដែរ អ្នកនាង ពេជ្រ សោភា ក៏បានចេញមុខបកស្រាយបញ្ជាក់យ៉ាងច្បាស់ៗថា អ្នកនាង និងលោក ឆឹម សក្កដា បានចែកផ្លូវគ្នាជាយូរមកហើយ គ្រាន់តែមិនបានប្រកាសឱ្យគ្រប់គ្នាបានដឹងតែប៉ុណ្ណោះ។ ទៀតសោត បុរសដែលអ្នកនាងបានបណ្ដើរ និងបង្ហាញមុខនៅពេលនេះ គឺជាគូស្នេហ៍ថ្មី ដែលមានគម្រោងសាងអនាគតជាមួយគ្នាយ៉ាងពិតប្រាកដ។

ក្រឡេកមកមើលលោក ឆឹម សក្កដា វិញ ក៏មិនបង្អង់ដែរ រូបលោកក៏បានបង្ហោះសារមួយចំនួន ហើយថ្មីៗនេះ លោកក៏បានចេញចម្រៀងមួយបទដែលមានចំណងជើងថា « ខុសព្រោះស្នេហ៍គេ » ដែលចំណងជើងមួយនេះ ហាក់ត្រូវនឹងសាច់រឿងរបស់លោកក្នុងពេលនេះខ្លាំងណាស់ ដែលធ្វើឱ្យមហាជន បានចូលទៅខំមិនព្រោងព្រាត។ យ៉ាងណាមិញ រូបលោកក៏បានបញ្ជាក់ថា ចម្រៀងមួយបទនេះ គឺគ្រាន់តែជាចម្រៀងនៅក្នុងរឿងថ្មីដែលនឹងត្រៀមចេញឆាប់ៗនេះតែប៉ុណ្ណោះ ចំណែកឯអត្ថន័យ គឺមិនដូចជាការគិតរបស់គ្រប់គ្នាឡើយ។

ចង់ដឹងថា ចម្រៀងមានន័យបែបណា តោះ! យើងទៅស្ដាប់ទាំងអស់គ្នា!