អូមីក្រុងឆ្លងដល់សិស្សសាលាហើយ!

នៅរសៀលថ្ងៃនេះដែរ យោងតាមសេចក្ដីប្រកាសរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សាលាបញ្ញសាស្ត្រអន្តរជាតិសាខាទី១ បានប្រកាសឱ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើតេស្តរបស់សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាទី១ និងពីការជូនដំណឹងរបស់មាតាបិតាសិស្ស កាលពីថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០២២ បានធ្វើតេស្ត និងទទួលបានលទ្ធផលវិជ្ជមានកូវីដអូមីក្រុង ដែលចំពោះអ្នកឆ្លងគឺជាសិស្សដែលមានឈ្មោះថា ទិត សុវណ្ណណូរាម ភេទប្រុស ដែលមានអាសយដ្ឋាននៅ ច្រាំចម្រេះ១ ឫស្សីកែវ ភ្នំពេញ ហើយបច្ចុប្បន្ននេះដែរ កំពុងតែសម្រាកព្យាបាលនៅ ស្ដាតអូឡាំពិក។

Screen Shot 2022 01 13 At 3.41.27 PM Copy


បន្ទាប់ពីរកឃើញថាមានគ្រូ និងសិស្សមានវរុសកូវីដ-១៩ សាលាសម្រេចឱ្យគ្រូ និងសិស្សសម្រាកព្យាបាល និងរៀនតាមអនឡាញរហូតដល់ជាសះស្បើយ ហើយថ្នាក់ដែលសិស្សមានវិរុសកូវីដ ១៩ ទាំងអស់ ត្រូវប្ដូរមករៀនតាមប្រព័ន្ធអេឡិចត្រូនិកវិញរយ់ពេល ២សប្ដាហ៍។

គួរបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងវីរុសកូវីដ១៩សរុបទាំងអស់មាន ១២០,៧១៨នាក់ អ្នកជាសះស្បើយមានចំនួន ១១៧,០៥៧នាក់ និងអ្នកស្លាប់មានចំនួន ៣,០១៥នាក់។ ​ក្នុងនោះដែរ ចំនួនអ្នកឆ្លងថ្មីនៅថ្ងៃនេះមានចំនួន ៣៤នាក់ទៀត (អូមីក្រុងទាំងអស់)៕