ពេញ ៤ ថ្ងៃចូលឆ្នាំចិន ទេវតាទ្រព្យ​បើក​ផ្លូវ​សម្រាប់​អ្នក​កើត​ឆ្នាំទាំង ៣ ដល់​ពេល​លុយ​ធ្លាក់​ចូល​ហោប៉ៅ

ពិធីបុណ្យចូលឆ្នាំចិន គឺនឹងឈានចូលមកដល់នៅថ្ងៃទី ៣១ មករា ដល់ ៣ កុម្ភៈ ហើយ​បើតាម​ហោរាសាស្រ្ត ចន្លោះថ្ងៃទាំងនោះ គឺ​មានឆ្នាំចំនួន ៣ ដែលនឹងមានរាសីឡើងខ្ពស់ត្រដែត ដូចត្រូវបានទេវតាសំណាង បើកផ្លូវ ទម្លាក់លុយទាំងដុំចូលហោប៉ៅ៖

អ្នកកើតឆ្នាំច - ឆ្កែ

4846_tranh Phong Thuy Danh Cho Tuoi Tuat

អបអរ​សាទរ​សម្រាប់​អ្នក​កើត​ឆ្នាំ​ច ពី​ថ្ងៃ​ទី ៣១ ដល់ ៣ កុម្ភៈ ​ឬនៅថ្ងៃចូលឆ្នាំចិន នឹង​ទទួល​បាន​សំណាង​មិន​ឲ្យ​ខក​ចិត្ត​នោះ​ទេ តែ​ក៏​ត្រូវ​ចេះ​ក្តោបក្តាប់​ឱកាស​ពេល​ខាង​មុខ​ឲ្យ​បាន​ល្អ​ផង ជា​រួម​ឱកាស​មាន​ច្រើន​ តែ​បើ​អ្នក​មិន​ចេះ​ចាប់​ក៏​នៅ​តែ​អត់​ដូច​គ្នា។

យ៉ាង​ណា​ក៏​ការ​ខិតខំ​គួរ​មាន​ដែនកំណត់ ហើយ​ត្រូវ​ឆ្លៀត​មើល​ថែ​សុខភាព​ផង។ ផ្លូវ​ទ្រព្យ​បើក​សម្រាប់​អ្នក​ហើយ តែ​ស្រវា​ចាប់​មើល​តាម​លទ្ធភាព​របស់​យើង កុំ​ស្រវា​ដល់​ខ្ពស់​ពេក។

អ្នកកើតឆ្នាំមមែ​ - ពពែ

Tuoi Mui 01


ក្នុង​ចំណោម​ឆ្នាំ​ទាំង ១២ អ្នក​កើត​ឆ្នាំ​មមែ ក៏​ឡើង​រាសី​ខ្ពស់​ត្រដែត​ដែរ នៅ​ថ្ងៃចូលឆ្នាំចិនខាងមុខនេះ។ អ្នក​នឹង​ទទួល​បាន​ជោគជ័យ​ខ្លាំង ដូច​ទេវតា​ទ្រព្យ​កំពុង​បើក​ផ្លូវ​ឲ្យ​ដើរ ហើយ​សម្រាប់​អ្នក​ធ្វើ​កិច្ច​ការងារ​ធំំ នឹង​ទទួល​បាន​កុងត្រា​ ឬ​ទទួល​គម្រោង​ធំ អាច​បង្កើត​ចំណូល​ច្រើន​ដល់​អ្នក។

ប្រសិន​អ្នក​បន្ត​បែប​នេះ មិន​យូរ​ប៉ុន្មាន​ទេ ទៅ​ប៉ុន្មាន​ខែ​បន្ទាប់​អ្នក​នឹង​អាច​ទិញ​របស់​ធំ​មួយ​សម្រាប់​ខ្លួន​ឯង ក៏​ដូច​ជា​ក្រុម​គ្រួសារ។ យ៉ាង​ណា​ត្រូវ​ចាំ​ថា ឈាន​ដល់​ចំណុច​ណា​ក៏​ដោយ ត្រូវ​ពាំនាំ​ភាព​ស្មោះត្រង់​ទៅ​ជាមួយ​ជានិច្ច។

អ្នកកើតឆ្នាំថោះ - ទន្សាយ

D12a4cbeb641e604eface759cf436ae4

ពេលវេលា​ធ្លាក់​លុយ​ចូល​ហោប៉ៅ​ច្រើន បាន​ចូល​មក​ដល់​ហើយ​សម្រាប់​ចុងខែខាង​មុខ​នេះ។ ដូច្នេះ​ប្រសិន​អ្នក​ជា​អ្នក​រកស៊ី ក៏​ត្រៀម​ចិត្ត​កើប​បាន​ចំណូល​ក្រែល​ទៅ ហើយ​បើ​អ្នក​ធ្វើ​ការ​ ជា​ពិសេស​បុគ្គលិក​ផ្នែក​លក់ សប្តាហ៍​ថ្មី​នឹង​រក​បាន​អតិថិជន​ច្រើន ដែល​ជា​ឱកាស​បង្កើន​ប្រាក់​ចំណូល​ច្រើន​ជាង​ពេល​ណា​ទាំង​អស់​សម្រាប់​ពួក​គេ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក