ទេវតា​សំណាង​ក៏​លែង​ចង់​តាម​ថែ​រក្សា បើ​បើក​ទ្វារ​មក ឃើញ​របស់​អាប់​លាភ ៣ នេះ

តាម​ក្បួន​ហុងស៊ុយ​បាន​ដំណាល​មក​ថា ប្រសិន​ម្ចាស់ផ្ទះ​ទាំង​ឡាយ នៅ​តែ​រក្សា​របស់​អាប់​លាភ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម​នៅ​ខាង​ក្នុង​ផ្ទះ នោះ​ក៏​ដូច​កំពុង​បណ្តេញ​ចេញ​នូវ​លាភ​សំណាង បណ្តេញ​ចេញ​នូវ​ទេវតា​សំណាង ចេញ​ពី​ផ្ទះ​អ៊ីចឹង​ដែរ។ ដូច្នេះ​បើ​ឃើញ​វា​នៅ​ខាង​ក្នុង​ផ្ទះ គួរ​តែ​ប្រញាប់​យក​វា​ទៅ​បោះ​ចោល៖

៣) រុក្ខជាតិ​ងាប់

1

មនុស្ស​ជា​ច្រើន​និយម​ដាំដុះ​រុក្ខជាតិ​បៃតង ឬ​ដាក់​តាំង​រុក្ខជាតិ​បៃតង​មួយ​ចំនួន​នៅ​ខាង​ក្នុង​បរិវេណ​ផ្ទះ តែ​យ៉ាង​ណា វា​គឺ​មាន​ការ​ផ្សារភ្ជាប់​ទៅ​នឹង​លាភ​សំណាង​របស់​អ្នក​ដូច​គ្នា។ រុក្ខជាតិ​នេះ​សោត ក្រៅ​ពី​ជួយ​បន្សុទ្ធ​ខ្យល់ បង្កើត​អារម្មណ៍​ស្រស់ស្រាយ​ដល់​មនុស្ស វា​ក៏​ជា​និមិត្ត​សញ្ញា​នៃ​សំណាង និង​គ្រោះ​ផង​ដែរ។

តាំង​ពី​បុរាណ​មក​ពោល​ថា ក្នុង​ផ្ទះ មិន​ត្រូវ​រក្សា​ទុក​រុក្ខជាតិ​ងាប់ ឬ​ស្លឹក​ក្រៀម​ស្វិត​នោះ​ទេ នេះ​វា​នាំ​ឲ្យ​គ្រួសារ​រមែង​ជួប​បញ្ហា និង​ធ្លាក់​ចុះ​នូវ​ជីវភាព ខ្វះខាត​ឥត​ឈប់។ វា​ត្រូវ​តែ​រស់រវើក​ ចេញ​ពណ៌​បៃតង​ស្រស់​ជានិច្ច ដើម្បី​អាច​ឲ្យ​ជីវិត​ក្នុង​គ្រួសារ​មាន​ភាព​សុខដុម​ដូច​គ្នា។

២) ចាន​បែក

Ice_screenshot_20220114 134736


អ្នក​ខ្លះ​ចាន​ដែល​បែក​ហើយ ក៏​មិន​សូវ​ខ្វល់​ ហើយ​ប្រមូល​កម្ទេច​ចាន​ទុក​មួយ​ឌុប ឬ​ខ្លះ​ទៀត​នៅ​បន្ត​យក​ចាន​ដែល​បែក​ ទៅ​ប្រើប្រាស់​ក្នុង​គោលបំណង​មួយ​ចំនួន។ យ៉ាង​ណា​តាម​ហុងស៊ុយ ទាក់ទង​នឹង​ចាន​ឆ្នាំង របស់​យើង​ប្រើប្រាស់​ជា​ប្រចាំ​នេះ មិន​អាច​មើល​រំលង​បាន​ឡើយ។

យល់​ថា​គ្រួសារ​ខ្លះ​ចង់​សន្សំសំចៃ តែ​យ៉ាង​ណា​ចាន​ដែល​បែក​ហើយ ហាម​ផ្តាច់​គឺ​មិន​ឲ្យ​ប្រើ​នោះ​ទេ វា​ដូច​ជា​របស់​ដែល​ទុក​រក្សា​ទ្រព្យ បើ​វា​រហែក វា​ធ្លាយ​នៅ​កំណាត់​ណា​មួយ នោះ​ទ្រព្យ​នឹង​ហូរ​ចេញ។ ដូច្នេះ​តាំង​ពី​បុរាណ​មក ចាន​ដែល​បែក គឺ​ត្រូវ​តែ​បោះ​ចោល ហើយ​ប្តូរ​ថ្មី​ជា​បន្ទាន់។

១) ស្បែកជើង​រហែក

2

តាម​ក្បួន​ហុងស៊ុយ គេ​ណែនាំ​ឲ្យ​ហាម​ប្រមូល​ស្បែក​ជើង​ចាស់ៗ​យក​មក​ពាក់ ជា​ពិសេស​ស្បែក​ជើង​ដែល​សឹក​បាត សឹង​តែ​ប្រើប្រាស់​លែង​បាន​ហើយ​នោះ គឺ​ត្រូវ​តែ​ប្តូរ​ថ្មី មិន​ណែនាំ​ឲ្យ​បន្ត​ប្រើ​ឡើយ។

ការ​រក្សា​ទុក​ស្បែក​ជើង​ចាស់ ឬ​ស្បែក​ជើង​រហែក​ ឬ​ដាច់​ខ្សែ​នៅ​ខាង​ក្នុង​ផ្ទះ អាច​នាំ​ឲ្យ​មនុស្ស​ធ្លាក់​ចុះ​នូវ​ទេពកោសល្យ ធ្លាក់​ចុះ​នូវ​សំណាង ទាំង​ការងារ​ ការ​រកស៊ី​នានា គឺ​រមែង​ជួប​បញ្ហា​ឥត​ឈប់។ យើង​សង្ឃឹម​ថា ការ​ចែករំលែក​ក្បួន​ហុងស៊ុយ​មួយ​នេះ នឹង​ចូលរួម​ជួយ​ឲ្យ​ជីវិត​របស់​អ្នក កាន់​តែ​ល្អ​ប្រសើរ​ឡើង។ កុំ​ភ្លេច​នឹង​ចែករំលែក​ទៅ​កាន់​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក