អ្នក​មាន​ប្រជ្រុយ​នៅ​ ៤ ទីតាំង​នេះ​លើ​ត្រចៀក មាន​តែ​ ១ ទីតាំង​គត់​ទទួល​បាន​លាភ​សំណាង​ខ្ពស់

មិន​ថា​បុរស​ឬ​ស្រ្តី បើ​អ្នក​មាន​ប្រជ្រុយ​នៅ​លើ​ត្រចៀក ចូរ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ដោយ​មាន​តែ ១ ទីតាំង​គត់ ដែល​អាច​នាំ​សំណាង នាំ​លាភ​ចូល​ក្នុង​ជីវិត​របស់​អ្នក៖

៤) ប្រជ្រុយ​នៅ​ខាង​មុខ​ត្រចៀក

4

តាម​ក្បួន​ហុងស៊ុយ​អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​ផ្នែក​ខាង​មុខ​ត្រចៀក មិន​ថា​តែ​ជា​បុរស​ឬ​នារី​នោះ​ទេ ពួក​គេ​មាន​ចរិត​បែប​ឯករាជ្យ ហើយ​មិន​សូវ​ឲ្យ​តម្លៃ​លើ​ទំនាក់ទំនង​ស្នេហា​ខ្ពស់​ពេក​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ចូលចិត្ត​និយាយ​លេង​សើច និង​ជិតស្និទ្ធ​ជាមួយ​មនុស្ស​ដែល​ពួក​គេ​ចូលចិត្ត។

មនុស្ស​ក្នុង​ប្រភេទ​នេះ ពិបាក​នឹង​ជោគជ័យ​ក្នុង​ការងារ​ឬ​របរ​រកស៊ី​បន្តិច នោះ​ក៏​ដោយសារ​តែ​ពួក​គេ​រស់នៅ​ដោយ​គ្មាន​គោលដៅ​ច្បាស់លាស់​ក្នុង​ជីវិត។ ដូច្នេះ​វា​ពិត​ជា​ពិបាក​និង​ត្រូវ​ការ​ពេល​យូរ ដើម្បី​ជួយ​ឲ្យ​ពួក​គេ​ជោគជ័យ​ក្នុង​អាជីវកម្ម ឬ​ក្លាយ​ទៅ​ជា​អ្នក​មាន​បាន។

៣) ប្រជ្រុយ​នៅ​ខាង​ក្នុង​ត្រចៀក

3

ខាង​ក្នុង​បរិវេណ​ត្រចៀក​បើ​អ្នក​មាន​ប្រជ្រុយ​ដែរ​នោះ មិន​ថា​តែ​ខាង​ឆ្វេង ឬ​ស្តាំ នោះ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​ដែល​រស់នៅ​ដោយ​គ្មាន​ការ​ប្រកាន់​គោលការណ៍​ឬ​វិន័យ​សម្រាប់​ខ្លួន​ឯង។ ក្នុង​ការ​ធ្វើ​ឬ​អនុវត្ត​កិច្ច​ការងារ​អ្វី​មួយ ពួក​គេ​មិន​សូវ​បាន​គិត​ដិតដល់ ហើយ​តែងតែ​ធ្វើ​ដោយ​តក់ក្រហល់ និង​ពេល​ខ្លះ​រមែង​ជួប​ផលវិបាក​នៅ​ពេល​ក្រោយ។ ដោយសារ​តែ​បុគ្គល​លក្ខណៈ​នេះ​ហើយ នាំ​ឲ្យ​មនុស្ស​ប្រភេទ​ទី ២ សឹង​តែ​មិន​អាច​ជោគជ័យ​ក្លាយ​ជា​អ្នក​មាន​បាន។


២) ប្រជ្រុយ​នៅ​ខាង​លើ​ផ្នែក​ត្រចៀក

Ice_screenshot_20210222 150903

តាម​ក្បួន​ហុងស៊ុយ​ដដែល​បង្ហាញ​ថា មនុស្ស​ប្រភេទ​ទី ៣ នេះ គឺ​ពូកែ​និង​ចេះ​ខិតខំ​ប្រឹងប្រែង​តាំង​ពី​នៅ​វ័យ​ក្មេង ហើយ​រមែង​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​ឬ​អាជីវកម្ម​របស់​ពួកគេ​បាន​យ៉ាង​ឆាប់​រហ័ស។

នៅ​ក្នុង​ជីវិត​របស់​ពួក​គេ​ដដែល​នេះ គឺ​រមែង​មាន​គុណសម្បត្តិ​ជា​អ្នក​ឆ្លាតវៃ ធ្វើ​អ្វី​ដោយ​ការ​គិត​ល្អិតល្អន់ ហើយ​ងាយ​នឹង​រីកចម្រើន ក្លាយ​ជា​អ្នក​មាន​បាន​យ៉ាង​ឆាប់​រហ័ស។ ក្នុង​ការ​ប្រកប​របរ​រកស៊ី​អ្វី​ពួក​គេ​ក៏​ងាយ​នឹង​ទទួល​បាន​ផល​ចំណេញ​យ៉ាង​ច្រើន​ផង​ដែរ រី​ឯ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​រមែង​ទទួល​បាន​សុភមង្គល​ជា​ទី​គាប់​ចិត្ត។

១) ប្រជ្រុយ​នៅ​លើ​ទង​ត្រចៀក

Ice_screenshot_20210222 151118

មនុស្ស​ដែល​មាន​ប្រជ្រុយ​នៅ​លើ​ទង​ត្រចៀក គឺ​រមែង​មិន​សូវ​មាន​សំណាង​ល្អ ហើយ​ងាយ​នឹង​ជួប​រឿង​អាក្រក់​ជា​បន្តបន្ទាប់​ក្នុង​ឆាក​ជីវិត។ ប៉ុន្តែ​បើ​មនុស្ស​ប្រភេទ​នេះ មាន​ប្រជ្រុយ​នៅ​លើ​ផ្នែក​បបូរ​មាត់​ដែរ​នោះ វា​អាច​ថា​ជា​ការ​ប៉ះប៉ូវ​ហើយ​នាំ​ឲ្យ​មាន​លាភ​ធំ​ចូល​មក​ក្នុង​ជីវិត​វិញ ដោយ​មិន​ថា​តែ​បុរស​ឬ​ស្រ្តី រមែង​មាន​ទ្រព្យ​ហៀរហូរ ចាយ​មិន​អស់ ហូប​មិន​ខ្វះ និង​តែងតែ​ទទួល​បាន​ភាព​រីករាយ​នៅ​ក្នុង​ជីវិត។

បញ្ជាក់​ថា នេះ​គ្រាន់​តែ​ជា​ក្បួន​ទស្សន៍ទាយ​មួយ​ផ្នែក​តែ​ប៉ុណ្ណោះ ដោយ​វា​ក៏​មាន​ភាគរយ​ខ្លះ​មិន​ត្រូវ​សម្រាប់​មនុស្ស​មួយ​ចំនួន​ផង​ដែរ៕