ពណ៌ក្រចក បង្ហាញពីបុគ្គលិកលក្ខណៈ និងអត្តចរិតពិតប្រាកដរបស់អ្នក

តាមរយៈការលាបថ្នាំក្រចក ពណ៌ដែលអ្នកស្រឡាញ់ និងចូលចិត្ត នឹងអាចបង្ហាញពីចរិតលក្ខណៈពិតប្រាកដរបស់អ្នកបានយ៉ាងច្បាស់ៗ ថាអ្នកជាមនុស្សបែបណា?

១. ពណ៌ក្រហម

១

ពណ៌ក្រចកនេះបង្ហាញថា អ្នកជាមនុស្សងប់ងល់អារម្មណ៍ ប៉ុន្តែឆាប់ខឹងបន្តិច។ ប្រសិនបើអ្នកជ្រើសរើសពណ៌ក្រហមបែបក្រម៉ៅ បង្ហាញថាអ្នកគឺជាមនុស្សដែលមានទំនុកចិត្តខ្ពស់ មានភាពក្លាហាន និងបង្ហាញពីភាពលេចធ្លោ។ នៅចំពោះមុខមនុស្សគ្រប់គ្នា អ្នកមិនភ័យខ្លាចក្នុងការទាក់ទាញ និងទាក់ទាញភ្នែកទាំងអស់។

២. ពណ៌ផ្កាឈូក

២

ក្រចកដៃពណ៌ផ្កាឈូក ផ្តល់នូវភាពរស់រវើកដល់ស្ត្រី ដែលជាផ្នែកមួយនៃរបៀបរស់នៅដោយរីករាយ និងសុទិដ្ឋិនិយម។ អ្នកហាក់ដូចជាមនុស្សរំជួលចិត្ត ហើយមិនខ្វល់ច្រើនពីការអនុលោមទៅតាមបទដ្ឋានសង្គមនោះឡើយ។ ប្រសិនបើពណ៌ក្រចកមានពណ៌ផ្កាឈូកស្លេក បង្ហាញថា អ្នកអាចមានមហិច្ឆតា និងកំណត់អាជីពរបស់អ្នកបានយ៉ាងល្អ។

៣. ពណ៌ទឹកក្រូច

៣

បង្ហាញថា អ្នកជាមនុស្សដែលមានភាពក្លាហាន និងចរិតមិនសូវចេះអត់ធ្មត់ប៉ុន្មានទេ គឺជារឿងដំបូងដែលមនុស្សមានអារម្មណ៍នៅពេលមានទំនាក់ទំនងជាមួយអ្នក។ ពណ៌ទឹកក្រូចតំណាងឱ្យភាពកក់ក្តៅ និងថាមពល អ្នកដែលស្រលាញ់ពណ៌នេះពិតជាមានភាពក្លៀវក្លា និងច្នៃប្រតិដ្ឋខ្ពស់ ពួកគេមិនខ្វល់ពីអ្វីដែលអ្នកដទៃគិតពីខ្លួនគេនោះទេ ប៉ុន្តែតែងតែស្វែងរករបស់តូចៗដើម្បីបង្ហាញអំណររបស់អ្នកចំពោះអ្នកដទៃ។

៤. ពណ៌ស្វាយ

Picture Polish Violet Femme Nail Polish

ប្រសិនបើអ្នកចូលចិត្តពណ៌ស្វាយ អ្នកប្រាកដជាមនុស្សម្នាក់ដែលមានការស្រមើលស្រមៃដ៏សម្បូរបែប និងការច្នៃប្រតិដ្ឋគ្មានដែនកំណត់។ ពណ៌ស្វាយត្រូវបានគេស្គាល់ថាជាពណ៌ដែលតំណាងឱ្យទំនុកចិត្ត និងបុគ្គលិកលក្ខណៈល្អ ប៉ុន្តែពេលខ្លះពួកគេក៏បង្ហាញភាពសិចស៊ី និងអាថ៌កំបាំងផងដែរ។


៥. ពណ៌ខៀវ

៤

ពណ៌ខៀវអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពស្ងប់ស្ងាត់ និងសន្តិភាព ប៉ុន្តែនៅពេលនិយាយអំពីពណ៌ក្រចក វាជារឿងខុសគ្នា។ មនុស្សដែលជ្រើសរើសពណ៌ទាំងនេះ ច្រើនតែជាភាពរីករាយរំភើប និងមានវត្តមានជានិច្ចនៅក្នុងភាពសប្បាយរីករាយ។ នៅក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នាដែលនៅជុំវិញអ្នក មានភាពរួសរាយរាក់ទាក់វ័យក្មេងបើកចំហ និងមិនភ័យខ្លាចក្នុងការបង្កើតមិត្តភក្តិ។

៦. ពណ៌ខ្មៅ

Wearing Black Nail Polish Means You Have A Creative Side 1602599934

ក្រចកពណ៌ខ្មៅអាចធ្វើឱ្យអ្នកបះបោរបន្តិចនៅក្នុងភ្នែករបស់មនុស្សជាច្រើន ប៉ុន្តែមិនមែនទាំងអស់នោះទេ។ ប្រសិនបើអ្នកចូលចិត្តលាបពណ៌ខ្មៅ អ្នកគឺជាអ្នកបង្កើតពិតនៅក្នុងអ្វីគ្រប់យ៉ាង ដែលអ្នកតែងតែមានការគិតពិចារណាឱ្យបានម៉ត់ចត់មុននឹងធ្វើការសម្រេចចិត្ត ចុងក្រោយប៉ុន្តែពេលខ្លះក៏មានចេតនាគួរឱ្យស្អប់ខ្ពើម និងមិនចេះគិតពិចារណាផងដែរ។

៧. ពណ៌បៃតង ឬត្រួយចេក

6223B0BF 387D 4675 AEAB 02F024B1B697_2048x

អ្នកជាមនុស្សដែលមិនដែលខ្លាច ឬអៀនខ្មាសទេ ប៉ុន្តែតែងតែពោរពេញដោយថាមពលនៅក្នុងអ្វីៗគ្រប់យ៉ាង។ រាល់ពេលដែលអ្នកបង្ហាញខ្លួនអ្នកមានសមត្ថភាពទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សដែលនៅជុំវិញអ្នក និងងាយស្រួលក្នុងការសន្ទនាជាមួយមនុស្សផ្សេងទៀត។

៨. ពណ៌សាច់

Nude Nail Designs

មនុស្សដែលចូលចិត្តពណ៌នេះ ច្រើនតែមានបុគ្គលិកលក្ខណៈសាមញ្ញ សុភាពរាបសារ និងងាយទទួលយករបស់ផ្សេងៗដោយងាយ។ ជំនួសឱ្យការព្យាយាមប្រកួតប្រជែង មនុស្សប្រភេទនេះចូលចិត្តរស់នៅដោយសុខស្រួល ចៀសវាងការរំខានដែលមិនចាំបាច់៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok