ប្រសិនបើអ្នកអាចរកឃើញស្ត្រីម្នាក់ ដែលលាក់ខ្លួននៅក្នុងរូបថតនេះ អ្នកត្រូវបានគេចាត់ទុកថាមាន IQ ខ្ពស់

យើងប្រកួតជាមួយអ្នក ដើម្បីស្វែងរកស្ត្រីដែលបានលាក់ខ្លួននៅក្នុងរូបថតនេះ ដែលជារបស់ Jörg Düsterwald ជាសិល្បករអាឡឺម៉ង់ ដែលត្រូវបានគេស្គាល់ដោយសារសិល្បៈរូបរាងកាយមនុស្សដ៏ពូកែម្នាក់។

ល្បែងផ្គុំរូប ការរកបញ្ហាប្រឈមផ្សេងៗ ការបំភាន់ និងហ្គេមផ្សេងៗទៀត អាចធ្វើឱ្យមនុស្សសប្បាយរីករាយ។ ទោះជាយ៉ាងណា ឆ្នាំនេះដោយសារជំងឺរាតត្បាត មនុស្សមានពេលវេលា និងចំណាប់អារម្មណ៍ថ្មីដើម្បីសាកល្បងជំនាញរបស់ពួកគេ។

ហេតុដូច្នេះហើយ យើងបានសំរេចចិត្តប្រកួតប្រជែងជាមួយអ្នកនូវគំនូរមួយ។ អ្នកខ្លះអះអាងថាអ្នកដែលអាចរកឃើញស្ត្រីម្នាក់នៅក្នុងរូបភាពនេះ ក្នុងរយៈពេលតិចជាង ៥ វិនាទី នោះជាមនុស្សដែលមាន IQ ខ្ពស់ជាងមធ្យម ប៉ុន្តែមិនមានភស្តុតាងវិទ្យាសាស្ត្រដែលបញ្ជាក់ពីការអះអាងនេះទេ។

ទោះយ៉ាងណា អ្នកនៅតែចង់សាកល្បងទេ?

AUTUMN GATE BODYPAINTING

តើអ្នកពិបាករកស្ត្រីនោះដែរឬទេ?

នេះ គឺជាតម្រុយមួយ៖ សូមក្រឡេកមើលនៅលើដើមឈើនៅជ្រុងខាងស្តាំផ្នែកខាងក្រោម។ ចុះឥឡូវនេះយ៉ាងមិចដែរ?


លោក Jorge Düsterwald សិល្បករមកពីប្រទេសអាល្លឺម៉ង់មួយដែលត្រូវបានគេស្គាល់សិល្បៈរាងកាយអស្ចារ្យរបស់គាត់។ អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដែលគាត់បានគូររូបរាងកាយមនុស្ស ដូច្នេះប្រធានបទរបស់គាត់លាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះទៅក្នុងផ្ទៃខាងក្រោយ ឬ កន្លែងដែលគាត់ដាក់វា។

ដំបូងឡើយគាត់បានបង្ហោះរូបភាពនៃរបងថ្មចាស់មួយដែលព័ទ្ធជុំវិញដោយស្លឹកឈើ និងស្លឹកឈើដែលជ្រុះ។ បន្ទាប់មកគាត់បានជំរុញឱ្យអ្នកមើលរូបនោះ រកស្ត្រីដែលលាក់ខ្លួននៅក្នុងនោះ។

តាមការពិតស្ត្រីរូបនេះមិនលាក់បាំងទាល់តែសោះនាងអង្គុយនៅខាងស្តាំរូបភាព។ ការលាបពណ៌យ៉ាងប៉ិនប្រសប់ ដើម្បីលាយជាមួយដើមឈើ និងស្លឹកនៅលើដី គ្មានអ្វីឆ្ងល់ទេដែលអ្នកមិនអាចរកនាងឃើញបានយ៉ាងងាយស្រួល!

នាងនៅទីនេះហើយ!

AUTUMN GATE BODYPAINTING

AUTUMN GATE BODYPAINTING

ប្រភព៖ en.stories.newsner.com