លោក ស្រេន វុធថា ចេញវីឌីអូបកស្រាយរឿងមហាជនយល់ច្រលំចោទលោកថាធ្វើសប្បុរធម៌បោកប្រាស់ (មានវីឌីអូ)

លោកស្រេន វុធថា តារាសម្តែងដែលតែងតែជួយដល់សង្គមជាតិ ដូចជា អ្នកក្រីក្រ ជនពិការ ក្មេងកំព្រា ជារើយៗ ស្រាប់តែកាលពីម្សិលមិញនេះ ត្រូវមហាជាច្រើនបានយល់ច្រលំទៅលើរូបលោក ថាលោកធ្វើសប្បុរធម៌បោកប្រាស់ ដើម្បីរកលុយ រកប្រយោជន៍ផ្ទាល់ខ្លួន។

១១

១៣

១២១

មូលហេតុដែលធ្វើឲ្យមហាជនច្រលំបែបនេះគឺដោយសារតែ ឪពុករបស់ក្មេង ដែលលោក ស្រេន វុធថា ប្រកាសរកជំនួយឲ្យ បានឆាតទៅលោកផ្ទាល់ ដោយផ្ញើជារូប sticker មួយ ហើយមិននិយាយអ្វីទាំងអស់។ លោក ស្រេន វុធថា ឃើញបែបនេះ លោកក៏បានBlockចោល ដោយលោកគិតថា chat មកក្នុងន័យរំខានលោក  ព្រោះតែលោកមិនដឹងថាជាឪពុករបស់ក្មេងនោះឡើយ។

FB_IMG_1616685238896

ដោយសារតែហេតុនេះ ទើបធ្វើឲ្យឪពុករបស់ក្មេងនោះ កាន់តែឆ្ងល់ហើយធ្វើការបង្ហោះសួរជាសារធារណៈនៅលើ facebookរបស់លោកផ្ទាល់ ទើបធ្វើឲ្យមហាជនយល់ច្រលំនិងជេរប្រមាទ តិះដៀលលោកយ៉ាងខ្លាំង។


មួយវិញទៀតដោយសារតែលោកស្រេន វុធថា មិនបានប្រាប់ព័ត៌មានឬទាក់ទងទៅក្មេងទាំងនោះមុន ប្រកាសរកជំនួយទើបធ្វើឲ្យលោកជួបនូវរឿងអាក្រក់បែបនេះ។ សម្រាប់លុយដែលលោកទទួលបានពីសប្បុរសជន ហើយមិនទាន់បានយកទៅឲ្យក្មេងនោះ ដោយសារតែមានការផ្ទុះរីករាលដាលនៃជំងឺកូ.វីដ.-១៩ខ្លាំងពេក ទលបលោកសម្រេចចិត្តថា ស្ងាត់ជំងឺបន្តិចនឹងយកទៅជូនដល់ផ្ទះតែម្តង តែមិនទាន់បានយកទៅជូនផង ស្រាប់តែផ្ទុះការរិះគន់លោកតែម្តង។

Screenshot_20210325 215852_Facebook

រឿងរ៉ាវដែលផ្ទុះការរិះគន់ខ្លាំងមួយនេះកាលពីថ្ងៃទី២៥ខែមីនាឆ្នាំ២០២១ នេះ លោកស្រេន វុធថា មិនបានធ្វើរបកស្រាយអ្វីទាំងអស់។ មកដល់ថ្ងៃនេះទី២៦ខែមីនាឆ្នាំ២០២១ លោកក៏បានយកជំនួយនោះ ទៅជូនដល់អាណាព្យាបាលរបស់ក្មេងព្រមទាំងធ្វើការបកស្រាយតែម្តង។

ចង់ដឹងឲ្យរឹតតែច្បាស់បន្ថែមទៀត សូមទស្សនាវីឌីអូខាងក្រោយ៖

អត្ថបទដោយ៖ Mr. Fun Cambodia

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Mr Fun

សួស្តី! ខ្ញុំបាទ Mr Fun ជាអ្នកសរសេរអត្ថបទចម្រុះទាក់ទងទៅនឹង វិថីសិល្បៈ ជីវិតសង្គម ចំណេះដឹងផ្សេងៗ អត្ថបទកម្សាន្ត រឿងរ៉ាវស្នេហា និងជា Copy Writer ដែលមានការឆ្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយផលិតផល សម្រាប់ក្រុមហ៊ុននានាយ៉ាងមានប្រសិទ្ធភាព!!

Tel: 086288777