ចាប់អារម្មណ៍តែបទចម្រៀងនិងសំនៀងតារា តែអ្នកនិពន្ធវិញ គ្មាននរណាចាប់អារម្មណ៍ចង់ស្គាល់ឡើយ (មានវីឌីអូ)

អ្នកនិពន្ធរស់នៅខេត្តបាត់ដំបង ជ្រកក្រោមផលិតកម្ម ទីក្រុងភាពយន្ត (Town Production) លោក ខេ រី មាន facebook ឈ្មោះ K-ry Town ជាអ្នកនិពន្ធដ៏មានសមត្ថភាពមួយរូប តែមិនសូវមានអ្នកចាប់អារម្មណ៍ឡើយ។

Screenshot_20210326 140835_Facebook

FB_IMG_1616742411616

Screenshot_20210326 140853_Facebook

FB_IMG_1616742432323

Screenshot_20210326 140816_Facebook

អ្នកនិពន្ធទំនុកច្រៀងមានដុងពីកំណើត កើតក្នុងត្រកូលអ្នកមានជីវភាពសមរម្យល្មម រូបនេះបានដាក់ចិត្តដាក់កាយធ្វើជាអ្នកនិពន្ធឲ្យផលិតកម្ម ទីក្រុងភាពយន្ត (Town Production ) ប្រមាណជាពីរឆ្នាំមកហើយ។

បទចម្រៀងជាច្រើនដែលលោកបាននិពន្ធ សុទ្ធសឹងតែជាបទដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទូទាំងផ្ទៃប្រទេស ដូចជាបទ "មើលរំលងស្រីម្នាក់" ជាដើម។

Screenshot_20210326 140934_YouTube

លោក ខេ រី មិនត្រឹមតែមានសមត្ថភាពខ្លាំងខាងនិពន្ធទំនុកច្រៀងតែប៉ុណ្ណោះទេ លោកក៏អាចនិពន្ធមេឡូឌីបានយ៉ាងល្អថែមទៀតផង។

បន្ថែមលើសពីនេះទៅទៀត លោក ខេ រី ក៏អាចលេងនូវឧបករណ៍តន្ត្រីមួយចំនួន ដូចជា ហ្គីតា និង ព្យាណូបានយ៉ាងពិរោះផងដែរ។

FB_IMG_1616742456492

ហើយនាពេលថ្មីៗនេះ លោក ខេ រី ក៏បាននិពន្ធទំនុកច្រៀង រួមជាមួយមេឡូឌី ចំនួនបួន បទ យ៉ាងពិរោះសម្រាប់តារាចម្រៀងដែលជ្រកក្រោមទ្រនំផលិតកម្ម ទីក្រុងភាពយន្ត (Town Production) ដើម្បីច្រៀងអបអរពិធីបុណ្យចូលឆ្នាំថ្នីប្រពៃណីខ្មែរ ខាងមុខនេះ ដោយមានដូចជាតារាចម្រៀងលោក ម៉ៅ ហាជី, កញ្ញា បាន មុន្នីល័ក្ខ, លោក សិទ្ធ រួមជាមួយកញ្ញា ដា សុម៉ាវត្តី


កុំឲ្យខាងពេលវេលាយូរទស្សនាបទចម្រៀងដែលលោកបាននិពន្ធទាំងបួនបទទាំងអស់គ្នា

សូមទស្សនាវីឌីអូខាងក្រោម៖

១/ បទ ក្រមុំតែងកាយ ច្រៀងដោយ លោក ម៉ៅ ហាជី

២/ បទ ក្រញ៉ាញ់នាងប្រែ ច្រៀងដោយ លោក ម៉ៅ ហាជី

៣/ បទ សុំម៉ែកែសម្ភស្ស ច្រៀងដោយ កញ្ញា បាន មុន្នីល័ក្ខ

៤/ បទ កន្ទ្រឹមស្ទាយ៍ថ្មី ច្រៀងដោយ លោក សិទ្ធ និង កញ្ញា ដា សុម៉ាវត្តី

អត្ថបទដោយ៖ Mr. Fun Cambodia

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Mr Fun

សួស្តី! ខ្ញុំបាទ Mr Fun ជាអ្នកសរសេរអត្ថបទចម្រុះទាក់ទងទៅនឹង វិថីសិល្បៈ ជីវិតសង្គម ចំណេះដឹងផ្សេងៗ អត្ថបទកម្សាន្ត រឿងរ៉ាវស្នេហា និងជា Copy Writer ដែលមានការឆ្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយផលិតផល សម្រាប់ក្រុមហ៊ុននានាយ៉ាងមានប្រសិទ្ធភាព!!

Tel: 086288777