លោក ណុប បាយ៉ារិទ្ធ ផ្ញើសារក្រើនរំលឹកដល់ប្រជាជនកម្ពុជា ក្រោយលោកបានជាពីជំងឺកូ.វី.ដ-១៩

ក្រោយពីសម្រាកព្យាបាលជំងឺកូ.វី.ដ -១៩ រយៈពេល២៥ថ្ងៃនៅសណ្ឋាគារ The great Duke Hotel រួចមក ពេលនេះ តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសលោក ណុប បាយ៉ារិទ្ធ បានជាហើយអាចត្រលប់ទៅផ្ទះវិញហើយ។

២

បន្ទាប់ពីបានត្រលប់ទៅដល់ផ្ទះវិញ លោក ណុប បាយ៉ារិទ្ធ ក៏បានបង្ហោះសារ ជាមួយនិងរូបភាពប្រៀបធៀបមួយសន្លឹក ដើម្បីក្រើនរំលឹកដល់ប្រជាជនកម្ពុជា ដោយលោក បានសរសេររៀបរ៉ាប់ថា៖

១

ខ្ញុំចង់អោយបងប្អូនឆ្លៀតពេលអាន 🙏🏻🙏🏻🙏🏻

រូបភាពនេះគឺជាការប្រៀបធៀបដ៏ត្រឹមត្រូវ ពិតប្រាកដ្តបំផុត បងប្អូនអើយ ខ្លួនខ្ញុំផ្ទាល់គឺជាអ្នកជម្ងឺកូ.វី.ដ១៩ ដែលត្រូវសម្រាកព្យាបាលអស់រយៈពេល២៥ថ្ងៃនៅសណ្ឋាគារ The great Duke Hotel ទើបតែបានជា មានឱកាសមកធ្វើចត្តាឡីស័កបន្តរនៅក្នុងបន្ទប់ដាច់តែឯង១៤ថ្ងៃនៅម្សុិលមុិញទេ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចកើតម្តងទៀត ។

៤

គ្រប់រូបភាពនិងអក្ការៈលំបាកដែលខ្ញុំបានឆ្លងកាត់វានៅជាប់នៅក្នុងការចងចាំរបស់ខ្ញុំមិនទាន់ភ្លេចទេ នឹកឃើញកាលណា គឺហាក់ដូចថ្មីៗណាស់ ខ្ញុំនៅខ្លាច នៅភ័យ នៅតែបារម្ភពីសុខភាពខ្លួនឯងជានិច្ច ។

ខ្ញុំបានហែលឆ្លងនៅអការៈពេលមេរោគកំពុងវាយប្រហារភ្លាមៗ ខ្ញុំអត់ដឹងថាអធិប្បាយយ៉ាងណាអោយបងប្អូនយល់ ដោយសារពេលនោះខ្ញុំតក់ស្លុតពេលដឹងថាខ្លួនឯងក្លាយជាអ្នកជម្ងឺកូវីត ភ័យ រាងកាយចាប់ចុះខ្សោយ ញ៉ាំបាយបានតែមួយស្លាបព្រា អការៈជម្ងឺចាប់ធ្វើទុក្ខសន្ធប់ភ្លាមៗ គេងក៍មិនលក់៥នាទីភ្ញាក់ៗ ញ៊ាំក៍មិនចូល ទឹកក៏ផឹកមិនចូល អណ្តាតភ្លាវល្វីង ក្អក ក្អួត រាគ គ្មានកម្លាំង ហត់ រហូត សន្លប់២ដងគេងក្បែរចានបង្គន់ក្នុងបន្ទប់ទឹក ។


សម្រាប់អ្នកដែលមិនជឿថែមទាំងប្រមាថ នោះហើយគឺជាហានិភ័យ ព្រោះមិនទាន់ឆ្លងកាត់ ។ ប៉ុន្តែសូមបងប្អូនពិចារណាថា តើបងប្អូនប្រាកដទេ ថារាងកាយបងប្អូនគ្មានជម្ងឺប្រចាំកាយសោះ? បងប្អូនប្រាកដទេថាបងប្អូនសុខភាពល្អ? បងប្អូនប្រាកដទេថាបងប្អូនបានពិនិត្យសុខភាពរៀងរាល់៣ខែម្តង? ហើយបងប្អូនប្រាកដទេថាបើនៅតែគ្មានការប្រុងប្រយ័ត្ន បងប្អូនអាចគេចផុតពីការឆ្លងកូវីដមកខ្លួនឯង និងគ្រួសារ? អ្នកខ្លះនៅតែយល់ថា វាមានហានិភ័យខ្ពស់តែនៅលើមនុស្សចាស់អាយុច្រើន មានជម្ងឺប្រចាំកាយ

បើគិតបែបនេះ សួរថាតើគ្រួសារបងប្អូនមានមនុស្សចាស់ទេ ? បើមានត្រូវតែបារម្ភ ។ បងប្អូនដឹងទេថាមេរោគបំលែងថ្មីបច្ចុប្បន្នគ្រូពេទ្យបានប្រកាសហើយ ថាវាកាន់តែកាចសាហាវ ពិនិត្យ២ ៣ដងបានឃើញ ទម្រាំឃើញអ្នកជម្ងឺខ្លះខូចសួតបាត់ទៅហើយ រឹតតែបង្ករហានិភ័យ និងមានសង្ឃឹមតិចណាស់ក្នុងការសង្គ្រោះ ។

ពេលនេះគឺជាពេលដែលយើងគ្រប់ៗគ្នាម៉្មើងម៉ាត់ចំពោះខ្លួនឯង និង ដាក់វិន័យក្នុងគ្រួសារ អោយប្រកាន់ភ្ជាប់គោលការ៣កុំ ៣ការពារ ដាច់ខាតកុំចចេស កុំប្រមាថ មិនអាចយកជីវិតមកលេងសើចនិងកូវីដបានទេ ។

សំណេររបស់ខ្ញុំវែងៗបន្តិច តែខ្ញុំពិតជាបារម្ភ ពិតជាភ័យខ្លាចជួសបងប្អូន បារម្ភពីគ្រួសារខ្លួនឯងផង បារម្ភពីបងប្អូនដូចគ្នា មិនចង់ឃើញបងប្អូនណាកើតបន្តរ ឬ ចម្លងទៅដល់គ្រួសារ ពិសេសដល់ ពូ មីង យាយតាចាស់ៗ ដែលគាត់មានជម្ងឺប្រចាំកាយស្រាប់ ឬក៍មានវ័យជរា ។ សូមបងប្អូនក្រើនរំលឹកខ្លួនឯងជានិច្ចថា ត្រូវតែប្រយុទ្ធប្រឆាំងនិងកូ.វី.ដ ត្រូវតែការពារខ្លួន និង គ្រួសារពីវាអោយបាន 💪🏻💪🏻💪🏻

សូមជូនពរអោយបងប្អូនទាំងអស់ ពង្រឹងស្មារតី រឹងមាំ ការពារខ្លួនឯង និងគ្រួសារ ដាច់ខាតកុំអោយក្លាយខ្លួនជាជនរងគ្រោះដោយការឆ្លងនៅមេរោគកូ.វី.ដ១៩អោយសោះ💪🏻💪🏻💪🏻

សូមជូនពរបងប្អូន ពូមីង យាយតា មានសុខភាពល្អ កម្លាំងមាំមួន ជៀសផុតពីការឆ្លងរីករាលដាលបន្តរ ពិសេសចងចាំនិងអនុវត្តន៍ដាច់ខាត គោលការណ៍៣កុំ ៣ការពារ ។

សូមអរគុណ🙏🏻🙏🏻🙏🏻

៣

ប្រភព៖ Nop Bayyareth

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក