ចំនុច៨យ៉ាង ដែលអាចជួយឱ្យអ្នកជ្រើសរើសបានមនុស្សដែលសាកសមនឹងអ្នក

គំនិតនៃការមានគូព្រេង គឺជាគំនិតដ៏ល្អប្រសើរមួយ ប៉ុន្តែការកំណត់អត្តសញ្ញាណម្នាក់ពីមនុស្ស 7,4 ពាន់លាននាក់គឺមិនមែនជារឿងងាយទេ។ ការធ្វើរឿងមួយចំនួនជាមួយគាត់អាចជួយឱ្យអ្នកស្វែងរកមនុស្សដែលសាកសមនឹងអ្នក។

មានមនុស្សម្នាក់សម្រាប់តែអ្នក គឺជាជំនឿដែលគ្មានការពន្យល់សមហេតុផល ឬការវាស់ស្ទង់ជាក់ស្តែងដើម្បីមកបញ្ជាក់នោះទេ។ ផងដែរ នេះក៏កំណត់វិសាលភាពរបស់អ្នក។ សម្លឹងមើលទ្រឹស្តីនេះដោយភ្នែកទទេមានន័យថាមានមនុស្ស 7,4 ពាន់លាននាក់នៅលើពិភពលោក និងនឹងស្វែងរកម្នាក់សម្រាប់ខ្លួនអ្នក គឺដូចជាការស្វែងរកម្ជុលក្នុងបាតសមុទ្រអញ្ចឹង(ត្រូវការសំណាងយ៉ាងច្រើន!) ។

នេះអាចធ្វើឲ្យខូចសេចក្តីសុខក្នុងការមានទំនាក់ទំនងឲ្យបានរឹងមាំទាំងស្រុងដោយសារគ្មានតម្លៃកំណត់ជាក់លាក់សម្រាប់សម្រេចចិត្ត ថាតើដៃគូបច្ចុប្បន្នរបស់អ្នកគឺជាមនុស្សដែលសាកសមនឹងអ្នកឬទេ។ នៅក្នុងការស្វែងរកដើម្បីជួប «ម្នាក់នោះ» អ្នកអាចបាត់បង់មិនបានមនុស្សដែលស្ទើរតែល្អឥតខ្ចោះសម្រាប់អ្នកក៏ថាបាន។

សំណួរនៅតែមាន, តើអ្នកដឹងដោយរបៀបណា ថាតើដៃគូបច្ចុប្បន្នរបស់អ្នកជាមនុស្សដែលសាកសមនឹងអ្នក? ផងដែរ ប្រសិនបើអ្នកមិនអាចធ្វើរឿងដូចខាងក្រោមជាមួយដៃគូរបស់អ្នកបាននោះ វាជាការចង្អុលបង្ហាញថាពួកគេប្រហែលជាមិនមែនជាមនុស្សម្នាក់នោះឡើយ។ ហើយបើសិនជាអ្នកអាចធ្វើបាននោះអ្នកនឹងមានទំនាក់ទំនងដ៏អស្ចារ្យសម្រាប់រយៈពេលយូរអង្វែង។ ទោះជាយ៉ាងណាក៏ដោយនេះមិនមែនជាប្រមាណវិធីតែមួយគត់នោះទេ ប៉ុន្តែជាសូចនាករដែលជួយអ្នកវិនិច្ឆ័យកម្រិតងាយស្រួល និងត្រូវគ្នាដែលអ្នកមានជាមួយដៃគូរបស់អ្នក។

១. មានអារម្មណ៍សុវត្ថិភាព និងគ្មានក្តីបារម្ភជាមួយដៃគូរបស់អ្នក

ការមានអារម្មណ៍ថាមានសុវត្ថិភាព និងគ្មានក្តីបារម្ភគឺមានសារៈសំខាន់នៅក្នុងទំនាក់ទំនង ហើយវាគឺជាកត្តាដ៏សំខាន់បំផុតដែលជួយវិនិច្ឆ័យភាពរឹងមាំនៃទំនាក់ទំនង។ វាមិនត្រូវបានកំណត់ចំពោះសុវត្ថិភាពរាងកាយទេ ប៉ុន្តែវិសាលភាពត្រូវបានពង្រីកទៅក្នុងសុវត្ថិភាពផ្លូវចិត្ត និងអារម្មណ៍ផងដែរ។ អ្នកគួរតែមិនស្ទាក់ស្ទើរក្នុងការធ្វើខ្លួនអ្នកជាអ្នក ហើយមិនមានស្រទាប់នៃការសម្តែងទេ។

នៅក្នុងទំនាក់ទំនងមួយវាមានសារៈសំខាន់ក្នុងការមានអារម្មណ៍សុវត្ថិភាព និងមានផាសុខភាពជាមួយដៃគូរបស់អ្នក ប៉ុន្តែប្រសិនបើអ្នកកំពុងដើរនៅលើទំនាក់ទំនងដែលមានតែសំបកនោះ វានឹងមិនមានរយៈពេលយូរទេ ហើយគាត់ប្រហែលជាមិនសាកសមនឹងអ្នកដែរ។ អ្នកត្រូវមានអារម្មណ៍ធូរស្រាលពេលនៅជិតៗដៃគូដែលអនុញ្ញាតឱ្យអ្នកក្លាយជាខ្លួនអ្នក ដែលនឹងប្រែទៅជាទំនាក់ទំនងរយៈពេលវែង។

២. ដើរផ្សាររួមគ្នា

នេះអាចជារឿងតូចតាច ប៉ុន្តែវាអាចមានចាប់ពី ផ្សារធម្មតា ឬផ្សារទំនើប ហើយប្រសិនបើដៃគូរបស់អ្នកគឺសាកសមនឹងអ្នក នោះគាត់នឹងអាចទិញទំនិញជាមួយអ្នកបាន។ សារៈសំខាន់មិនមែននៅលើសកម្មភាពនោះទេ ប៉ុន្តែជាការគាំទ្រ ការអត់ធ្មត់ និងការគោរពដែលវាកើតចេញពីការនៅជាមួយអ្នកនៅពេលអ្នកដើរទិញអីវ៉ាន់។

ការដើរទិញអីវ៉ាន់ជាមួយគ្នាប្រហែលជាមិនដូចគ្នាច្រើននោះទេ ប៉ុន្តែប្រសិនបើដៃគូរបស់អ្នកមិនអាចទិញទំនិញជាមួយអ្នកបាននោះគាត់មិនមែនជាម្នាក់នោះទេ។ ការទិញទំនិញរួមគ្នាមិនផ្តោតលើការទិញសម្ភារៈទេ ប៉ុន្តែវាកំពុងគាំទ្រចំណង់ចំណូលចិត្តរបស់ផងគ្នាទៅវិញទៅមក បង្ហាញភាពអត់ធ្មត់ និងចង់ឃើញដៃគូរបស់អ្នកសប្បាយនៅទីបំផុត។

៣. ភាពញឹកញាប់នៃពេលវេលាល្អនៅជាមួយដៃគូរបស់អ្នក

នេះអាចជាអ្វីដែលច្បាស់បំផុត ប៉ុន្តែមានទំនាក់ទំនងច្រើនដែលមានភាពឯកោ និងគ្មានជាតិ គ្មានពេលវេលាល្អដើម្បីចែករំលែករវាងគ្នា។ ទំនាក់ទំនងទាំងនេះមានអាយុខ្លី ហើយអ្នកប្រាកដជានឹងទទួលបានការបាក់ទឹកចិត្ត នៅចុងបញ្ចប់នៃទំនាក់ទំនងនេះ។


ប្រសិនបើអ្នកមិនសប្បាយជាមួយដៃគូរបស់អ្នក ឬមានពេលដែលអ្នកសើចរហូតដល់ចុកពោះទេ នោះមកពីគាត់ / នាងប្រហែលជាមិនមែនជាម្នាក់នោះទេ។ ការមានពេលសប្បាយរីករាយដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងជិតស្និទ្ធ។ ដូច្នេះបើសិនជាគ្មានការរំភើបទេនោះ ដៃគូរបស់អ្នកប្រហែលមិនមែនជាគូរបស់អ្នកទេ។

៤. ត្រូវស្មោះត្រង់ជាមួយគ្នា

ភាពទៀងត្រង់ជាគ្រឹះសម្រាប់ទំនាក់ទំនង ហើយដៃគូទាំងពីរគួររក្សាតម្លៃនេះ។ ប្រសិនបើដៃគូរបស់អ្នក ឬអ្នកមិនស្មោះត្រង់នឹងគ្នាទៅវិញទៅមក នោះវានឹងបង្កើតគ្រឹះទន់ខ្សោយមួយ ហើយទំនាក់ទំនងនេះនឹងត្រូវដួលរលំឆាប់ៗនេះ។ ភាពទៀងត្រង់បង្កើតទំនុកចិត្ត ហើយបើអ្នកមិនអាចស្មោះត្រង់នឹងមនុស្សដែលអ្នកគិតថាជាគូផង តើអ្នកអាចស្មោះត្រង់ជាមួយអ្នកដទៃបានដែរឬទេ?

៥. ទុកពេលចន្លោះឲ្យគ្នា

ដោយមិនគិតពីប្រភេទបុគ្គលិកលក្ខណៈជាចំបងរបស់ដៃគូរបស់អ្នក គ្រប់គ្នាត្រូវការពេលចន្លោះរបស់ពួកគេដើម្បីសញ្ចឹងគិត និងពិចារណាខ្លួនឯង។ ប្រសិនបើដៃគូរបស់អ្នក ឬអ្នកមិនអាចផ្តល់ឱ្យគ្នា នូវពេលវេលាខ្លះដើម្បីធ្វើរឿងផ្ទាល់ខ្លួន ហើយមិនអាចវិនិច្ឆ័យគ្នាទេ នោះអ្នកមិនមែននៅជាមួយគូសាកសមជាងគេទេ។ សារៈសំខាន់នៃពេលវេលាផ្ទាល់ខ្លួននៅក្នុងទំនាក់ទំនង គឺស្មើទៅនឹងសារៈសំខាន់នៃការចំណាយពេលវេលាជាមួយគ្នាដែរ។ អ្នកត្រូវអនុញ្ញាតឱ្យដៃគូរបស់អ្នកមានពេលផ្ទាល់ខ្លួន ហើយដូចដែលអ្នកមានសម្រាប់ខ្លួនឯងដែរ វៀរលែងតែពួកគេ ឬអ្នកកំពុងមានបញ្ហា។

៦. យល់ពីភាពខុសគ្នារបស់អ្នក

វាស្ទើរតែមិនអាចទៅរួចទេក្នុងការផ្លាស់ប្តូរនរណាម្នាក់ជានរណាមួយ ប៉ុន្តែប្រសិនបើអ្នកចង់ផ្លាស់ប្តូរ ហើយប្តូរអាកប្បកិរិយារបស់ពួកគេទៅតាមបំណងប្រាថ្នារបស់អ្នកនោះអ្នកនឹងមិនស្ថិតនៅក្នុងទំនាក់ទំនងល្អឡើយ។ ការយល់ភាពខុសគ្នារវាងគ្នាទៅវិញទៅមកគឺជាសញ្ញាមួយនៃការទទួលយក និងគាំទ្រដៃគូសម្រាប់ខ្លួនគេជាគេ។ អ្នកគួរតែឲ្យតម្លៃពេលវេលា និងបទពិសោធន៍ដែលបានចែករំលែកជាមួយដៃគូរបស់អ្នក និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេ។

៧. ទំនាក់ទំនងល្អជាមួយគ្នា

ការប្រាស្រ័យទាក់ទងគឺមានសារៈសំខាន់សម្រាប់ទំនាក់ទំនង ហើយវានឹងមានជម្លោះនៅក្នុងនេះដែលអាចដោះស្រាយបានដោយការពិភាក្សា និងការនិយាយគ្នា។ អ្នកទាំងពីរនឹងមិនឯកភាពលើរឿងជាច្រើន ហើយការសន្ទនាទៀតសោតនឹងមិនត្រូវគ្នាក្នុងការ ចែករំលែកគំនិតដូចគ្នា។ ប៉ុន្តែ ការប្រាស្រ័យទាក់ទងដោយស្មោះត្រង់ ដោយមិនស្ទាក់ស្ទើរអាចដោះស្រាយបញ្ហាភាគច្រើនបាន។

នេះមានន័យថាអ្នកអាចបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ ហើយមានឆន្ទៈក្នុងការស្តាប់ជំហរដៃគូរបស់អ្នកផងដែរ។ ប្រសិនបើអ្នកយល់ថាវាពិបាកក្នុងការទំនាក់ទំនង ឬលើកពីបញ្ហាជាមួយនឹងការភ័យខ្លាចថាដៃគូរបស់អ្នកនឹងមានប្រតិកម្មយ៉ាងណានោះវាមិនមែនជាសញ្ញាល្អសម្រាប់ទំនាក់ទំនងនោះទេ។ លើសពីនេះទៀត ប្រសិនបើអ្នកកំពុងមានបញ្ហាក្នុងការទំនាក់ទំនង នោះវាគឺជាពេលវេលាដើម្បីដោះស្រាយជាមួយដៃគូរបស់អ្នក ឬពិចារណាឡើងវិញពីទំនាក់ទំនងទាំងស្រុង។

៨. មិនមានស្រទាប់នៃការសម្តែង

ភាពងាយរងគ្រោះមិនតែងតែជារឿងងាយកើតឡើងបំផុតនៅក្នុងទំនាក់ទំនង ដោយសារតែបទពិសោធន៍ពីមុនដែលអ្នកមាននោះទេ។ ប៉ុន្តែនៅក្នុងទំនាក់ទំនងជាមួយ អ្នកដែលត្រូវនឹងអ្នកអាចធ្វើឱ្យធូរស្រាល និងបង្ហាញការពិតពីខ្លួនអ្នក។ នៅក្នុងទំនាក់ទំនងជាមួយ “ម្នាក់ហ្នឹង” អ្នកនឹងមិនស្ទាក់ស្ទើរក្នុងការទម្លាក់ចោលការបិទបាំង ដោយបំបែកជញ្ជាំងដែលអ្នកបានសាងសង់ និងក្លាយជារូបភាពដ៏ពិតបំផុតពីខ្លួនអ្នក។ វាជាការចាំបាច់ដែលមានភាពស្មោះត្រង់ពេលនៅជាមួយដៃគូររបស់អ្នក ដែលអ្នកអាចចែករំលែកអារម្មណ៍ និងគំនិតពិតប្រាកដ ប៉ុន្តែប្រសិនបើដៃគូរបស់អ្នកមិនស្វាគមន៍ អ្នកមិនត្រូវណាត់ជួបគ្នាទេ។

ប្រសិនបើដៃគូរបស់អ្នកព្រមទទួលយក ហើយមិនបង្ហាញការភ័យខ្លាចចំពោះរឿងទាំងនេះ នោះវាជាសូចនាករដ៏រឹងមាំដែលអ្នកបានរកឃើញ “ម្នាក់នោះ” ។ វាមិនចាំបាច់ថាបុគ្គលណាម្នាក់នឹងមានអារម្មណ៍ពេញចិត្តជាមួយអ្វីទាំងអស់ខាងលើទេ ប៉ុន្តែការរកមធ្យោយបាយដោះស្រាយជាមួយដៃគូរបស់អ្នក ហើយការនិយាយអំពីរឿងទាំងនេះអាចជួយឱ្យអ្នកឈានដល់ដំណាក់កាលគូស្រករ។ ផងដែរ គំនិតរង់ចាំដៃគូដ៏ល្អឥតខ្ចោះ គឺធ្វើឲ្យយឺត ប៉ុន្តែការកសាងទំនាក់ទំនង និងការព្យាយាមធ្វើឱ្យអ្វីៗកាន់តែប្រសើរអាចជួយអ្នកបាន។

ប្រភពអត្ថបទ៖ thedailynet.com