ទោះបីពីមុន ខ្ញុំស្រឡាញ់អ្នកប៉ុនណា តែចង់ប្រាប់ថា ពេលនេះ បេះដូងខ្ញុំលែងមានកន្លែងសម្រាប់ដាក់អ្នកទៀតហើយ

ខ្ញុំធ្លាប់ស្រឡាញ់​ ខ្ញុំធ្លាប់ឈឺ​ ខ្ញុំធ្លាប់យំ​ ខ្ញុំធ្លាប់​អត់ឱន​ ប៉ុន្តែអ្វីដែលខ្ញុំមិនធ្លាប់គឺ​ មិនធ្លាប់ក្បត់អ្នក​ មិនធ្លាប់ឈប់ស្រឡាញ់អ្នក​ ទោះអ្នកខុសដដែលៗប៉ុន្មានដងក៏ដោយចុះ​...។ តែពេលនេះខ្ញុំខ្លួនឯងក៏មិនប្រាកដក្នុងចិត្តថា នៅស្រឡាញ់អ្នកខ្លាំងដូចដេីមដែរ។​

ពិតណាស់ខ្ញុំជាអ្នកប្រាប់ថា​ “No matter how wrong you are ,you still have the best space in my heart”

3fdc7a962c62dbdac20657be63104be2

ប៉ុន្តែរយៈពេលក្រោយមកនេះ ខ្ញុំបែរជាមានអារម្មណ៍ថាគ្រប់យ៉ាងខ្ញុំលេីកទោសឱ្យអ្នកបានក៏ពិតមែន​ តែកំហុសរបស់អ្នកទាំងអស់នោះ វានៅតែដិតជាប់ក្នុងបេះដូងរបស់ខ្ញុំ ប្រៀបដូចជាមានអ្វីម្យ៉ាងដែលរំអុកខួរក្បាល​ឱ្យចាក់បេះដូងគ្រប់ពេល​ បេះដូងខ្ញុំក៏ចុះខ្សោយបណ្តាលឱ្យចន្លោះដែលខ្ញុំដាក់អ្នកនោះ វាខូចខាត ហើយរួមតូចបន្តិចម្ដងៗ រហូតដល់ដាក់អ្នកលែងបានតទៅទៀតហេីយ...។


0cf55916fc4c7b4d865e9140b9fc64e1

បន្ទោសខ្ញុំចុះ ថាបេះដូងមិនឋិតថេរ​ តែអ្នកត្រូវដឹងថា ពាក្យសុំទោសមិនអាចស្តារអារម្មណ៍ល្អមកវិញបានគ្រប់ពេលទេ របួសស្ថិតក្នុងការចងចាំ វាពិតជាពិបាកព្យាបាលណាស់...។ តែយ៉ាងណា ខ្ញុំក៏សូមអរគុណដែលព្រមកែ តែពេលនេះបេះដូងខ្ញុំដែលធ្លាប់ស្រឡាញ់អ្នកវាបានចូលនិវត្តន៍រួចរាល់ហេីយ...គ្រប់យ៉ាងនៅក្នុងពេលនេះ គឺសល់ត្រឹមពាក្យថា ហួសពេល៕

11a98118b364f9a83af393a75cb52b28

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ