​ប្រយ័ត្ន​ស៊យ​ពេញ​មួយ​ខែ! ​ថ្ងៃ​ទី​ ១ ​ប្រចាំ​ខែ​នីមួយៗ​ហាម​ធ្វើ​រឿង ៤ នេះ​ដាច់​ខាត

តាម​ក្បួន​ហុងស៊ុយ​ប្រចាំ​ខែ​នីមួយៗ​នៃ​ថ្ងៃ​ទី ១ ​អ្នក​គួរ​តែ​ជៀស​ឲ្យ​បាន​នូវ​ការ​ធ្វើ​រឿង​ខាង​ក្រោម​ទាំង ៤ នេះ ព្រោះ​វា​អាច​នាំ​ឲ្យ​អ្នក​ជួប​សំណាង​អាក្រក់​ពេញ​មួយ​ខែ៖

៤) ឲ្យ​គេ​ខ្ចី​លុយ

3

​នៅ​ថ្ងៃ​ដំបូង​នៃ​ខែ​ថ្មី អ្នក​មិន​ត្រូវ​ឲ្យ​គេ​ខ្ចី​លុយ​នោះ​ទេ ​មិន​ដូច្នោះ​ទេ ​លុយ​របស់​អ្នក​នឹង​ហូរ​ចេញ​ជា​បន្តបន្ទាប់​ពេញ​មួយ​ខែ​នោះ ហើយ​ទ្រព្យសម្បត្តិ​ក៏​មិន​ងាយ​នឹង​ហូរ​ចូល​មក​វិញ​ដែរ។ ក្នុង​អាជីវកម្ម​ឯ​ណោះ​វិញ ក៏​មិន​សូវ​ជួប​សំណាង​បាន​ប្រាក់​ចំណេញ​ចូល​ច្រើន បែប​នេះ​អ្នក​គួរ​តែ​ជៀសវាង​ជា​ចាំ​បាច់។

៣) កាត់​សក់​ឬ​ដក​ធ្មេញ

2

​នៅ​ថ្ងៃ​ដំបូង​នៃ​ខែ​ថ្មី អ្នក​ក៏​មិន​ត្រូវ​កាត់​សក់​ឬ​ដក​ធ្មេញ​នោះ​ដែរ ព្រោះ​តាម​ជំនឿ វា​នឹង​ធ្វើ​ឲ្យ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ ឬ​មាន​ជំងឺ​អ្វី​មក​បៀតបៀន​ក្នុង​ខែ​នោះ។


២) ឲ្យ​ភ្លើង​ទៅ​គេ

1

នៅ​តាម​ជនបទ​ប្រហែល​ជា​នៅ​មាន ផ្ទះ​ដែល​មិន​ទាន់​មាន​អគ្គិសនី ឬ​ហ្គាស​ប្រើប្រាស់ គេ​ច្រើន​បង្កាត់​ភ្លើង​ដោយ​ប្រើប្រាស់​មធ្យោបាយ​ផ្សេង​ពី​គ្នា។ ​ថ្ងៃ​មួយ​ដែល​គេ​អស់​ដោយ​ចៃដន្យ​ គេ​ក៏​មក​សុំ​ភ្លើង​ដើម្បី​ទៅ​អុជ​បំភ្លឺ​ផ្ទះ​គេ ដោយ​វា​តំណាង​ឲ្យ​សំណាង ប្រសិន​អ្នក​ឲ្យ​ទៅ​គេ ស្មើ​នឹង​ហុច​សំណាង​ឲ្យ​ទៅ​គេ​ដូច​គ្នា ហើយ​ក្នុង​គ្រួសារ​របស់​អ្នក​អាច​នឹង​ជួប​រឿង​អកុសល។

១) ទទួល​ទាន​សាច់​ឆ្កែ

ហាម​ផ្តាច់​ការ​ទទួល​ទាន​សាច់​នៃ​សត្វ​មួយ​ចំនួន​ដូច​ជា សាច់​ឆ្កែ ឬ​ទា ដែល​តាម​ជំនឿ​គេ​ជឿ​ថា អ្នក​ងាយ​នឹង​ជួប​ការ​បរាជ័យ ហើយ​មាន​ជំងឺ​ដែល​ទាមទារ​ពេលវេលា​យូរ​ដើម្បី​ជា​សះស្បើយ​មក​វិញ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក