មនុស្សប្រុសដែលបំភ្លេចអ្នកមិនបាន បែរជាមិនចង់រំខានដល់អ្នកទៅវិញ

សុភាពនារីទាំងឡាយ អ្នកត្រូវដឹងថា ស្រលាញ់មនុស្សម្នាក់ដោយពិតប្រាកដ មិនមែនស្រលាញ់គេស្ទើរស្លាប់ស្ទើរស់អត់គេមិនបាននោះទេ តែត្រូវគប្បីបំពេញបំណងគេ ហើយរៀនចេះទៅបំភ្លេចគេឱ្យបាន។

មនុស្សប្រុសម្នាក់ ដោយសារតែស្រលាញ់អ្នក ដូច្នេះសង្ឃឹមថាអ្នកទទួលបានសុភមង្គល ទោះជាគេទ្រាំមិនបានយ៉ាងណា មិនដាច់ចិត្តយ៉ាងណា ក៏គេនៅតែជ្រើសរើសបោះបង់អ្នកដែរ ដើម្បីឱ្យអ្នកទៅស្វែងរកសុភមង្គលនៅក្នុងចិត្តរបស់អ្នក។ ផ្ទុយមកវិញ បើប្រុសម្នាក់មិនបានស្រលាញ់អ្នកពិតនោះ គ្រាន់តែចង់បានខ្លួនប្រាណអ្នកប៉ុណ្ណោះ នោះគេនឹងបង្ខំអ្នកឱ្យអ្នកធ្វើការជ្រើសរើស នេះមិនមែនក្តីស្រលាញ់ទេ គឺជាការធ្វើបាប។

ពេលដែលមនុស្សប្រុសម្នាក់ នៅក្នុងចិត្តគេមិនអាចបំភ្លេចអ្នកបាន គេនឹងនឹកអ្នកជាខ្លាំង តែគេមិនអាចទៅរំខានអ្នកនោះទេ មិនអាចទៅជ្រៀតជ្រែកជីវិតរស់នៅរបស់អ្នកឡើយ រឹតតែមិនអាចដោយសារតែអារម្មណ៍របស់គេមួយគ្រា បែរជាធ្វើឱ្យអ្នកធ្លាក់ចូលទៅក្នុងស្ថានភាពលំបាកនោះដែរ។

4cdf3e2a9aa94856af27340f4c1615cd

ខ្ញុំគិតថា ប្រាកដជាមានមនុស្សស្រីជាច្រើនយល់ថា ស្នេហារបស់មនុស្សប្រុសគឺងប់ងល់ណាស់ ឱ្យតែស្រលាញ់ហើយ គឺដាច់ខាតត្រូវតែយកឱ្យបាន។ ប៉ុន្តែតាមពិតទៅ មានពេលជាច្រើន ការបង្ខិតបង្ខំ គឺដោយសារតែមិនទាន់ស្រលាញ់ពិតប្រាកដ ពេលដែលពិតជាមិនអាចបំភ្លេចបាននោះ បែរជាមិនដាច់ចិត្តទៅរំខានទៅវិញ។

ខ្ញុំលើកឧទាហរណ៍រឿងមួយ ៖ បុគ្គល A បានបាត់បង់ស្នេហា តែគេបំភ្លេចនារីនោះមិនបានសោះ មើលឃើញគេខូចចិត្ត ធ្លាក់ទឹកចិត្តចំពោះរឿងគ្រប់យ៉ាងបែបនេះ មិត្តភក្តិដែលនៅជុំវិញខ្លួនគេសុទ្ធតែសង្ឃឹមថាគេអាចវិលត្រលប់ទៅជាល្អវិញ។ ចំណែកបុគ្គល B គឺជាមិត្តភក្តិម្នាក់របស់គេ គេទ្រាំមើលបុគ្គលAមានសភាពបែបនេះទៀតមិនបាន ដូច្នេះគេនិយាយថា ៖ “បានជាបំភ្លេចនាងមិនបាន ហេតុអ្វីបានជាមិនតាមនាងត្រលប់មកវិញ បានជានៅស្រលាញ់នាងទៅហើយ ដូច្នេះរកមធ្យោបាយឱ្យនាងមកនៅក្បែរខ្លួនវិញមក”

ដោយសារបុគ្គលBគ្មានបទពិសោធន៍នៅក្នុងរឿងស្នេហា ដូច្នេះគេមិនដឹងថា មានពេលខ្លះ កាន់តែស្រលាញ់កាន់តែត្រូវដកខ្លួនចេញ រឹតតែមិនដាច់ចិត្ត រឹតតែមិនអាចរំខានដល់នាងឡើយ។

5e19331eae61d42ae8b273a3cfa1434a

បុគ្គលA ប្រាប់បុគ្គល Bថា ៖ ដោយសារតែឃើញនាងនៅក្បែរខ្លួនខ្ញុំមិនដែលសប្បាយចិត្តឡើយ ដូច្នេះធ្វើឱ្យខ្ញុំឈឺចាប់ណាស់ ខ្ញុំចិត្តមិនដាច់ឃើញនាងមិនសប្បាយចិត្តរាល់ថ្ងៃបែបនេះទេ មានតែឱ្យនាងមានសេរីភាព មិនមែនខ្ញុំមិនស្រលាញ់នាងឡើយ តែគឺខ្ញុំស្រលាញ់នាងខ្លាំងពេក។

បុគ្គល B នៅតែមិនយល់ពីគំនិត បុគ្គលA ទាំងអស់នោះ ទាល់តែបុគ្គលBផ្ទាល់ទៅស្រលាញ់មនុស្សស្រីម្នាក់ដោយពិតប្រាកដទើបគេអាចយល់បាន។

នៅក្នុងចិត្តមានមនុស្សម្នាក់ គឺជាពេលដែលមានសុភមង្គលបំផុត តែស្រលាញ់ហើយបែរជាមិនបានគ្នា ទើបជារឿងដែលធ្វើឱ្យគេឈឺចាប់ខ្លាំងបំផុតនៅក្នុងលោកនេះទៅវិញ។


មិត្តនារីអើយ មុន និងក្រោយអ្នកគង់តែយល់ទេ មនុស្សប្រុសដែលនៅក្នុងចិត្តមិនអាចបំភ្លេចអ្នកបាន បែរជាមិនមករំខានអ្នក គេជ្រើសរើសស្នេហាដែលពាំនាំនូវភាពល្វីងជូរចត់មកលេបទុកដោយស្ងាត់ៗ ស្ថិតនៅក្នុងកន្លែងដែលអ្នកមើលមិនឃើញ បានជូនពរអ្នកដោយស្ងាត់ៗ។

60f6e633973341a1a394e1f66bc4a8f0

• ប្រសិនបើអ្នកមានម្នាក់ទៀតហើយ គេនឹងជ្រើសរើសដកខ្លួនចេញហើយជូនដល់ពរអ្នក ពេលដែលនារីដែលខ្លួនស្រលាញ់មានមនុស្សប្រុសដទៃបានដឹកដៃរបស់នាងហើយ ទោះជាគេឈឺចាប់ប៉ុនណាក៏អាចសង្កត់ចិត្តបានដែរ។ និយាយថាគេមិនឈឺចិត្ត គឺជារឿងក្លែងក្លាយទេ តែគេមិនដាច់ចិត្តឱ្យអ្នកឈឺចាប់ ក៏មិនសង្ឃឹមថាមនោសញ្ចេតនារបស់គេចំពោះអ្នក ប៉ះពាល់ដល់សុភមង្គលបច្ចុប្បន្នរបស់អ្នកដែរ។ ដូច្នេះ ទោះជាក្នុងចិត្តមិនអាចបំភ្លេចបានយ៉ាងណា គេក៏ទទួលយកដោយស្ងាត់ៗ ចាកចេញដោយស្ងៀមស្ងាត់ គឺជាជម្រើសដ៏ល្អរបស់គេ។ អ្នកនឹងអាចចាប់អារម្មណ៍ថា មនុស្សប្រុសម្នាក់ដែលតែងតែមានវត្តមាននៅក្នុងជីវិតអ្នកកាលពីមុន ស្រាប់តែបាត់ស្រមោលតែម្តង តាមពិតគេនៅតែស្ថិតនៅទេ គ្រាន់តែមិនចង់រំខានដល់អ្នក។

• បើអ្នកគ្មានអារម្មណ៍លើគេទេ គេនឹងជ្រើសរើសទុកអ្នកនៅក្នុងចិត្ត មិនទៅរំខានដល់ជីវិតរបស់អ្នកឡើយ

មនុស្សប្រុសដែលនៅក្នុងចិត្តមិនអាចបំភ្លេចអ្នកបាននោះ ដឹងខ្លួនយ៉ាងច្បាស់ថាបង្ខំយ៉ាងណាក៏គ្មានលទ្ធផលដែរ ដូច្នេះទោះស្រលាញ់អ្នកយ៉ាងណា ប៉ុន្តែអ្នកគ្មានអារម្មណ៍ទៅលើគេទេ គេនឹងជ្រើសរើសយកក្តីស្រលាញ់ មកលាក់នៅក្នុងដួងចិត្តរបស់គេ ស្រលាញ់អ្នកដោយស្ងាត់ៗ មិនទៅរំខានជីវិតរបស់អ្នកឡើយ មិនផ្តល់ការរំខានដល់អ្នកឡើយ។

422e872e914539c9ea162ce1212cd456

មិត្តនារីអើយ ក្តីស្រលាញ់ដ៏ពិតប្រាកដ គឺមិនដាច់ចិត្តទៅរំខាន មិនដាច់ចិត្តទៅធ្វើឱ្យអ្នកលំបាក។ ដូច្នេះ មនុស្សម្នាក់ដែលធ្លាប់បានសារភាពប្រាប់អ្នក មនុស្សប្រុសដែលនិយាយថាស្រលាញ់អ្នក ស្រាប់តែបាត់ពីពិភពលោករបស់អ្នក មិនមែនគេមិនស្រលាញ់អ្នកទៀតនោះទេ តែគេជ្រើសរើសដកខ្លួនចេញ យកក្តីស្រលាញ់កប់ទុកក្នុងចិត្តតែម្នាក់ឯង។

• ការស្រលាញ់មិនប្រាកដថាត្រូវតែទទួលបាននោះទេ មានពេលខ្លះ ការមិនរំខានគឺជារឿងល្អមួយចំពោះអ្នកទាំងពីរ។ ចំពោះមនុស្សប្រុសបើប្រៀបធៀបនឹងមនុស្សស្រីវិញ អាចនឹងឆាប់ចាស់ទុំជាង និងគិតគូរបានវែងឆ្ងាយជាង តួរយ៉ាងនៅក្នុងរឿងស្នេហាក៏អ៊ីចឹងដែរ។ មនុស្សប្រុសម្នាក់ នៅក្នុងចិត្តទោះជាបំភ្លេចអ្នកមិនបាន បើគេមិនអាចផ្តល់នូវសុភមង្គល និងភាពរីករាយដល់អ្នកបានទេ ដូច្នេះគេនឹងជ្រើសរើសការចាកចេញ មិនទៅរំខានជីវិតរបស់អ្នកឡើយ។

ពេលខ្លះមិននៅជាមួយគ្នាមិនមែនបញ្ជាក់ថាមិនស្រលាញ់គ្នានោះទេ គ្រាន់តែដោយសារតែហេតុផលផ្សេងៗនៅក្នុងជីវភាពរស់នៅជាក់ស្តែងប៉ុណ្ណោះ បណ្តាលឱ្យអ្នកទាំងពីរមិនអាចនៅជាមួយគ្នាបាន បើអ្នកទាំងពីរនៅជាមួយគ្នាហើយ តែមានតែការឈឺចាប់ច្រើនជាងភាពរីករាយនោះ ដូច្នេះមនុស្សប្រុសដែលស្រលាញ់អ្នកយ៉ាងណាក៏ដោយក៏មិនទៅរំខានអ្នកដែរ៕

D77913b4a705c42a99b846b30dbe638e

4755c72b6f818df85bc489c5852b2e1d

អត្ថបទ ៖​ Mythical Bird/Knongsrok