មនុស្សស្រីភាគច្រើនគឺបែបហ្នឹង មាត់ផ្សេងចិត្តផ្សឹង មាត់រឹងចិត្តទន់

មនុស្សស្រីនេះណាគឺបែបហ្នឹងហើយ មាត់ផ្សេងចិត្តផ្សឹង​ មាត់រឹងចិត្តទន់​ មនុស្សប្រុសភាគច្រេីនមិនបានស្វែងយល់ពីភាសារបស់មនុស្សស្រី​ ហេីយក៏និយាយឡេីងថាមនុស្សស្រីពិបាកយល់​

តោះ!មកមេីលខាងក្រោមនេះ ជាឃ្លាមួយចំនួនដែលមនុស្សប្រុសឧស្សាហ៍បានឮពីមនុស្សស្រីដែលខ្លួនស្រឡាញ់ តែមិនបានដឹងពីអត្ថន័យពិតប្រាកដរបស់វា​នោះឡើយ។

១. អត់អីទេ

2ff5663ba29bc9fbf3a45302be84ebb9

នៅពេលមនុស្សស្រីនិយាយពាក្យនេះ​ នាងមិនបានមានន័យដូចទៅនឹងពាក្យនេះទេ​។ ប្រសិនបេីពាក្យនាងនិយាយពេលដែលអ្នកធ្វេីអ្វីមិនគប្បីចំពោះនាង​ ត្រៀមខ្លួនាមលួងឱ្យហេីយទៅ ដឹងតែខឹងរំលងយប់រំលងថ្ងៃ មិនខាន ដូច្នេះហើយ កុំទៅជឿតាមពាក្យ ដែលនាងថា អត់អីទេ នេះឱ្យសោះ​។

មួយវិញទៀត​បេីពាក្យនេះជាចម្លេីយនៅពេលដែលអ្នកសួរថា កេីតអី? ព្រោះឃេីញទឹកមុខនាងមិនសូវសប្បាយចិត្ត ឬពេលនាងកំពុងមានបញ្ហា នោះក៏បានន័យថា នាងមិនអូខេទេ​។

អ្នកត្រូវនៅក្បែរនាងលួងលោមផ្តល់កម្លាំងចិត្តដល់នាង​ ដែលនាងឆ្លេីយថាមិនអីគ្រាន់តែមិនចង់ឱ្យអ្នកគិតច្រេីនតាមដែរ​តែប៉ុណ្ណោះ​ ហេីយនាងក៏ជឿថាអ្នកនឹងអាចយល់បាន ដោយមិនចាំបាច់ឱ្យនាងនិយាយរៀបរាប់ច្រើននោះឡើយ។

២. តាមចិត្ត 

18956b67963fba47413953159e0e046c

ពាក្យមួយនេះក៏បង្កប់ន័យមិនណយដែរ​ នៅពេលដែលនាងនិយាយពាក្យនេះក៏បានន័យថា នាងកំពុងតែមិនពេញចិត្តនូវអ្វីដែលអ្នកចង់ធ្វេី​ អ៊ីចឹងត្រូវបញ្ឃប់ភ្លាមទៅ មុននឹងមានសង្រ្គាមផ្ទុះឡេីង។


ពាក្យថា តាមចិត្តនេះ គឺមានន័យថា នាងកំពុងតែចាក់បណ្ដោយ ឬកំពុងតែចង់ផ្គើនដាក់អ្នក តែបើអ្នកនៅតែមិនយល់ ហើយធ្វើតាមតែអំពើចិត្តទៀតនោះ ច្បាស់ណាស់ថា នាងនឹងខឹងអ្នកកាន់តែខ្លាំង។

៣. ចេញទៅឱ្យឆ្ងាយ

453ffb8e3739e1bc01dff71bfe747e95

ពាក្យនេះ គឺស្មើនឹងពាក្យថា "កុំទៅអី"​ នេះហេីយជាន័យពិតប្រាកដរបស់ពាក្យនេះ។ នៅពេលមនុស្សស្រីដេញក៏បានន័យថានាងកំពុងតែព្យាយាមឃាត់​អ្នក មិនបានចង់ឱ្យទៅអ្នកចាកចេញទៅមែនទែនដូចមាត់ដែលនិយាយនោះទេ​ គ្រាន់តែធ្វេីជាដេញ​សាកចិត្តចង់ដឹងថាអ្នកនឹងទៅចោលនាងដែរឬអត់ តែប៉ុណ្ណឹងឯង។

៤. ខ្ញុំមិននៅរំខានទៀតទេ

441ec67f9bea164e47b0e94dbf2dd6f4

នៅពេលដែលនាងនិយាយពាក្យលា ក៏បានន័យនាងចង់ឱ្យអ្នកឃាត់ដំណើរនាង ចង់ឱ្យអ្នកមកឱបនាងថ្នមៗ និងអង្អែលក្បាល កុំឱ្យនាងចាកចេញ តិចច្រឡំហាមាត់យល់ព្រមតាមចិត្តនាង​ដែរនោះ ព្រោះគិតថាយល់ស្របតាមនាងសិនទៅកុំឱ្យនាងខឹង​ បើអ្នកគិតបែបហ្នឹងមែន គឺអ្នកកំពុងតែគិតខុសហេីយ ហ៊ានតែមិនហាម មិនឃាត់នាងនោះ ច្បាស់ណាស់គឺ ខឹងថែមទ្វេដង​ កាន់តែយំឡាំប៉ាដូចក្មេងមិនខានទេ។

ដូច្នេះហើយ ភាសារបស់មនុស្សស្រី គឺមិនពិបាកយល់នោះទេ តែមកពីអ្នកជាមនុស្សប្រុសដែលមិនព្យាយាមយល់ពីនាងឱ្យបានច្រើន ដូចពាក្យគេថា ការពិតទៅមនុស្សស្រីស្រួលលួងណាស់ ណាស់តែមនុស្សប្រុសខ្លះ មិនចេះលួងលោមនាងទេ​ កាន់តែធ្វើឱ្យនាងខឹងលើសដើម ក៏ព្រោះតែមិនយល់ពីភាសារបស់នាងនេះឯង៕

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ