កុំនិយាយច្រើននាំហត់! បើហាមហើយគេមិនស្ដាប់ ស្ងាត់ទៅល្អជាង

មនុស្សប្រុសប្រែប្រួលព្រោះអស់ចិត្ត​ តែមនុស្សស្រីមិនដូចដេីមព្រោះឆ្អែតចិត្ត​។ ប្រាកដណាស់ ខ្ញុំពីមុន និងខ្ញុំពេលនេះ...ពេលនេះខ្ញុំប្រែជាស្ងាត់ស្ងៀមស្ទេីរគ្រប់រឿង​ ខ្ញុំនិយាយតែចំណុចសំខាន់មិនលម្អិត មិនរៀបរាប់ច្រើន ក៏មិនបកស្រាយច្អ្វីវែងឆ្ងាយនោះដែរ​ គេចង់គិតបែបណាក៏ស្រេចតែគេ​ ព្រោះខ្ញុំមិនបានចង់ឈ្នះ​ ខ្ញុំហត់នឹងតបត​ នឿយនឹងឈ្លោះប្រកែក រឹតតែមិនចង់តវ៉ាអ្វីទៀតនោះឡើយ។

ខ្ញុំគ្រាន់តែចង់ប្រាប់ពីកំហុសគេដោយត្រង់​ ក្រោយពីនោះខ្ញុំក៏សុំទោសបេីខ្ញុំនិយាយទៅវាខុសទាស់​អ្វី ហេតុផលខ្ញុំចង់ឱ្យគេដឹងខុសដោយខ្លួនឯង​ ពិចារណា​ថាគេខុសពិតឬអត់?​ ពេលខ្លះ​ខ្ញុំដឹងគ្រប់រឿងតែហត់នឹងតាមប្រាប់​ ហត់នឹងស្ដីបន្ទោសខ្លាំងណាស់ ដូច្នេះហើយ ក៏មិនចង់តាមសុំអង្វរ​ លន់តួគេឱ្យឈប់​នោះដែរ បែបនេះមានតែរង់ចាំថ្ងៃដែលគេគិតឃេីញ ហេីយឈប់ដោយខ្លួនឯង​តែប៉ុណ្ណោះ។

3f8a3580b20c6232f4d905c99e454ad0

តែបើមនុស្សនៅតែបន្តធ្វើខុស មិនមិនព្រមឈប់ មិនចេះកែទៀតនោះ គឺមានតែខ្ញុំនេះហេីយជាអ្នកឈប់​ គឺឈប់បន្តទ្រាំ រួចហើយក៏ដេីរចេញទៅយ៉ាងស្ងាត់ៗ...។ ខ្ញុំធ្លាប់​និយាយប្រាប់គេច្រេីនដង​ ថាខ្ញុំមិនពេញចិត្តត្រង់ណា​ ហេីយក៏ហាមប្រាមគេមិនឱ្យធ្វេីរឿងមិនគប្បី​ ព្រោះគិតថានិយាយទៅគេក៏ស្តាប់​ គេនឹងជឿ រួចធ្វេីតាមដេីម្បីខ្លួនគេ និងស្នាមញញឹមរបស់ពួកយេីង​។

តែរហូតមកដល់ពេលនេះ ខ្ញុំបែរជាមានអារម្មណ៍ថាហត់ លែងចង់និយាយទៀតហេីយ​ ព្រោះកន្លងមកសម្តីខ្ញុំដូចជាគ្មានបានការសម្រាប់គេបន្តុិចសោះ​ ទេីបខ្ញុំសម្រេចចិត្តថា និយាយគេមិនស្តាប់ ស្ងាត់ទៅប្រហែលមានតម្លៃជាង​។ ខ្ញុំជ្រេីសរេីសធ្វេីជាមនុស្សស្ងៀមស្ងាត់​ មិនប្រតិកម្មនូវគ្រប់រឿងដែលគេធ្វេី​ ខ្ញុំគិតថាគេនឹងដឹងខ្លួន ហេីយក្រែងចិត្តខ្ញុំខ្លះ​។


6fe553d9c48763165c2814cf23e897ab

ស្ងៀម​ស្ងាត់​មិនមែនអត់អារម្មណ៍ឈឺនោះទេ​ គ្រាន់តែថាឈឺពេកទេីបហត់​ មិនចង់និយាយអីទាំងអស់​ ឆ្អែតចិត្តពេកទៅអារម្មណ៍ស្រឡាញ់ក៏ថយចុះម្តងបន្តិច​ រហូតដល់ខ្ជិលខ្វាយខ្វល់នឹងគេដូចមុន បណ្តោយឱ្យគេធ្វេីអ្វីដែលគេចង់ធ្វើចុះ​ ស្នេហានេះចប់ពេលណាក៏ពេលនោះទៅខ្ញុំលែងខ្វល់ហេីយ​ ព្រោះថាធាតុពិតទៅ យើងមានឈ្មោះថាជាសង្សារ តែការពិត កាយវិការ និងភាពស្និទ្ធស្នាល មិនស្មើនឹងអ្នកដទៃផង ដូច្នេះ សង្សារ វាគ្រាន់តែជាឈ្មោះប៉ុណ្ណោះ៕

Fdcddb1cc140ab49f0095043b7901426

690043d8dec23b1c3ce221852533cdad

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ