អ្នកក្បត់ខ្ញុំ ព្រោះអ្នកស្រឡាញ់អ្នកថ្មីជាងខ្ញុំ ខ្ញុំក្បត់អ្នក ព្រោះអ្នកថ្មីស្រឡាញ់ខ្ញុំជាងអ្នក

ពីមុនអ្នកក្បត់ខ្ញុំ ព្រោះអ្នកមិនចេះឆ្អែតឆ្អន់​ ពេលនេះខ្ញុំក្បត់អ្នកវិញម្តង ព្រោះគេស្រឡាញ់ខ្ញុំជាងអ្នក។​ ក្តីស្រឡាញ់មនុស្សប្រុស និងមនុស្សស្រីមិនដូចគ្នាទេ​ មនុស្សប្រុសដំបូងៗក៏ស្រឡាញ់ណាស់ យូរៗទៅក៏ថយទៅបន្តិចម្តងរហូតដល់អស់រលីងនៅពេលបានជួបអ្នកថ្មី​។ ចំណែកឯមនុស្សស្រីវិញ ដំបូងៗមិនសូវជាស្រឡាញ់ប៉ុន្មានទេ តែយូរៗទៅក៏ស្រឡាញ់ខ្លាំងទៅៗ​ ស្រឡាញ់​ខ្លាំង ​ស្មោះស្ម័គ្រ​មិនដែលគិតថាក្បត់ ឬមានចិត្តទៅឱ្យអ្នកណាផ្សេង​ រហូតដល់ត្រូវបានមនុស្សដែលខ្លួនឯងស្រឡាញ់ក្បត់ក៏នៅតែលេីកលែងទោសម្តងហេីយម្តងទៀត​។

តែដោយគេរវល់តែលួចលាក់ជាមួយមនុស្សស្រីថ្មីរបស់គេ​ គេក៏មិនដែលខ្វាយខ្វល់ចាប់អារម្មណ៍យកចិត្តទុកដាក់នឹងយេីងដូចកាលស្រឡាញ់គ្នាដំបូងៗឡេីយ​ ក្នុងពេលជាមួយគ្នានេះ ក៏មានមនុស្សប្រុសម្នាក់ផ្សេងទៀត​ ដែលគេសុំស្រឡាញ់យេីងដំណាលគ្នានឹងសង្សារយេីងដែរ តែយេីងបែរជាមិនជ្រេីសរេីសយកគេនោះ​។

19816afad5cef8bcf48894f3447ad505

មើលរំលងមនុស្សដែលតែងតែនៅក្បែរយេីង​ លួងលោមយេីងពេលដែលសង្សារយេីងធ្វេីបាបចិត្ត​  តាំងពីដេីមមកដល់ឥឡូវ គេម្នាក់នោះនៅតែដូចដេីម​ នៅតែស្រឡាញ់​ខ្ញុំ​ បារម្ភ​ភ័យព្រួយពីខ្ញុំ​ ទោះបីខ្ញុំនៅក្បែរអ្នកណាក៏ដោយចុះ​ គេក៏ស្ម័គ្រចិត្តនៅក្បែរខ្ញុំ​ ធ្វេីគ្រប់យ៉ាងឱ្យតែខ្ញុំសប្បាយចិត្ត គេក៏ពេញចិត្ត ហេីយ​ ខ្ញុំក៏ដឹងថាគេឈឺមិនស្ទេីរទេ ដែលខ្ញុំមិនជ្រេីសរេីសឱ្យគេមេីកថែខ្ញុំ​ បែរជាជ្រេីសយកអ្នកផ្សេង​ តែគេក៏ព្រមគោរពតាមការសម្រេចចិត្តរបស់ខ្ញុំ​ ព្រោះអ្វីក៏ដោយឱ្យតែខ្ញុំធ្វេីទៅមានក្តីសុខគេក៏ស្របតាមទាំងអស់។

ទោះបីគេត្រូវឈឺយ៉ាងណាក៏គេមិនខ្វល់ដែរ​ គេគួរណាស់តែស្អប់ ហេីយសមមុខនឹងខ្ញុំដែលធ្វេីមិនជ្រេីសយកគេ​ ធ្វេីឱ្យគេត្រូវឈឺ​ តែគេបែរជាស្រឡាញ់ហេីយអាណិតខ្ញុំលេីសដេីម នៅពេលឃេីញខ្ញុំត្រូវមកហូរទឹកភ្នែកព្រោះតែមនុស្សដែលខ្ញុំស្រឡាញ់បែបនេះ​។

Aadf0745de5a98cd042af3c1496d6d57


គេមិនមែនជាសង្សារខ្ញុំ​ តែគេបែរជាបំពេញតួនាទីគ្រប់យ៉ាងដែលសង្សារខ្ញុំគួរតែធ្វេី​ ជំនួសសង្សារខ្ញុំ​ ទង្វេីរបស់គេក៏ធ្វេីឱ្យខ្ញុំភ្លេចខ្លួនលង់ស្រឡាញ់គេម្តងបន្តិច​ រហូតដល់ភ្ញាក់ខ្លួនម្តងទៀត ខ្ញុំក៏ដឹងច្បាស់ថាខ្ញុំស្រឡាញ់គេបាត់ទៅហេីយ​។ គេជាអ្នកជូតទឹកភ្នែកពេលដែលសង្សារខ្ញុំធ្វេីឱ្យខ្ញុំយំ​ ក្តីស្រឡាញ់គេមិនដែលប្រែប្រួលដូចដែលសង្សារខ្ញុំធ្វេីដាក់ខ្ញុំ​នោះទេ។

033c55398f2c2c7853b2fbc7416c5fea

ខ្ញុំក៏សម្រេចចិត្តថាបញ្ចប់ទំនាក់ទំនងដែលគេមិនឱ្យតម្លៃ​ ហេីយជ្រេីសរស់ក្បែរមនុស្សដែលគេផ្តល់តម្លៃឱ្យខ្ញុំវិញម្តង។ បន្ទោសចុះថាក្តីស្រឡាញ់ខ្ញុំមិនឋិតថេរ​ តែក៏គួរតែបន្ទោសខ្លួនឯងផងថា ​អ្នកជាមនុស្សតែម្នាក់ដែលធ្វេីឱ្យខ្ញុំចាកចេញពីអ្នករួចជ្រេីសយកគេ​ អ្នកក្បត់ខ្ញុំព្រោះអ្នកមិនចេះគ្រប់គ្រាន់​ អ្នកបាត់បង់ខ្ញុំទៅឱ្យគេមិនមែនព្រោះគេដណ្តេីមខ្ញុំពីអ្នកទេ តែព្រោះអ្នកមិនដែលគិតចង់ថែរក្សាខ្ញុំ​ ពេលនេះខ្ញុំអស់ចិត្តពីអ្នកវិញម្តង ព្រោះគេធ្វេីឱ្យខ្ញុំឃេីញថាគេស្រឡាញ់ខ្ញុំជាងអ្នក​ ខ្ញុំសុខចិត្តអាត្មានិយមប្រែប្រួលចិត្ត តែខ្ញុំក៏មិនចាំបាច់ត្រូវទ្រាំឈឺបន្តទៀតនោះដែរ៕

Bd57926150fb57be9a22cdc7e053c05c

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ