មិនថាបុរស ឬស្ត្រីដែលមានប្រជ្រុយទាំង ៣ កន្លែងនេះ មិនភ័.យព្រួ.យរឿងខ្វះខាតលុយកាក់នៅក្នុងជី.វិតឡើយ

ប្រសិនបើអ្នកមានប្រជ្រុយមួយ ក្នុងចំណោមប្រជ្រុយទាំង៣ខាងក្រោមនេះ នោះក៏មានន័យថា អ្នកជាមនុស្សដែលមានសំណាងខ្ពស់ម្នាក់ ដែលជីវិតពៅរពេញដោយភាពសម្បូរបែប និងរុងរឿងខ្លាំង ជីវិតងាយទទួលបានជោគជ័យ អ្វីដែលសំខាន់ មិនបាច់ភ័យព្រួយ រឿងខ្វះខាតលុយកាក់ទៅថ្ងៃមុខនោះឡើយ។

1. ប្រជ្រុយនៅក្នុងរោមចិញ្ចើម

Mole Under Eyebrows

តាមក្បួនហោរាសាស្ត្រ និងវិទ្យាសាស្ត្រ បានស្ដីអំពីប្រជ្រុយនាំសំណាង ប្រសិនបើអ្នកមានប្រជ្រុយនៅកន្លែងណាមួយនៅចន្លោះចិញ្ចើមរបស់អ្នក ហើយគ្របដណ្ដប់ដោយចិញ្ចើម នេះបង្ហាញថាជាប្រជ្រុយដែលនាំសំណាងខ្លាំងដល់ម្ចាស់។ ប្រសិនបើនរណាម្នាក់មានវាសូមអបអរសាទរ ពីព្រោះជីវិតរបស់អ្នកទាំងមូលនឹងក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ដែលជាទីតាំងដែលមិនមានការព្រួយបារម្ភអំពីការខ្វះលុយកាក់ឡើយ។ ជីវិតរបស់អ្នក មិនត្រឹមតែមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណោះទេ តែក៏មានក្ដីសុខ សុភមង្គលណាស់ដែរ។

នៅក្នុងបុគ្គលិកលក្ខណៈរបស់មនុស្សទាំងនេះ ក៏មានភាពវាងវៃផងដែរ ជាមនុស្សដែលមានទេពកោសល្យឆ្នើមនៅក្នុងគ្រួសារ។ អ្នកដែលមានប្រជ្រុយនេះ ទៅដល់ទីណា ក៏មានតែអ្នកគាំទ្រ ជួយជ្រោមជ្រែងគេដែរ ដូច្នេះវាងាយស្រួលក្នុងការជ្នះឧបសគ្គទាំងអស់នៅក្នុងជីវិត។

លើសពីនេះទៀត ប្រសិនបើប្រជ្រុយលេចឡើងនៅផ្នែកខាងលើនៃរោមចិញ្ចើម ហើយត្រូវបានបាំងដោយរោមចិញ្ចើមវាបង្ហាញថា ម្ចាស់មានភាពវៃឆ្លាត មុតស្រួច និងមានឆន្ទៈមុតមាំក្នុងការឈានទៅមុខ។ ប្រសិនបើអ្នកដើរតាមគន្លងសិល្បៈ​ អ្នកក៏នឹងទទួលបានជោគជ័យយ៉ាងធំធេង។

2. ប្រជ្រុយស្ថិតនៅក្រោមចង្កា

Moleeee E1580462175631


នៅពេលក្រឡេកមើលទូទៅ បើមានប្រជ្រុយនៅលើចង្ការបស់អ្នកនៅកណ្តាលវាគឺជាប្រផ្នូលដែលសុភមង្គលរបស់ម្ចាស់ គឺអស្ចារ្យ សំណាងល្អ កេរ្តិ៍ឈ្មោះ អាជីពមានការរីកចម្រើនខ្លាំង។

ជាពិសេសប្រសិនបើអ្នកឃើញប្រជ្រុយនេះលេចចេញជាយូរមកហើយ ហើយអ្នកនៅតែមិនទាន់បានទទួលនូវឱកាសរីកចម្រើន សូមកុំប្រញាប់ ឬព្រួយបារម្ភអី។ ដោយសារតែនេះគឺជាប្រជ្រុយដែលបង្ហាញពីទ្រព្យសម្បត្តិនៃភ័ស្តុភារ អ្នកកាន់តែចាស់ អ្នកនឹងកាន់តែធូរធារដុះដាល កាក់កបទ្វេដង។

3. ប្រជ្រុយបាតជើង

UrWz5Kg734SmmybHjfvQli3mMmCk93LK_lg

ប្រសិនបើមនុស្សម្នាក់មានប្រជ្រុយនៅបាតជើង នោះវាគឺជាសញ្ញាសំណាងណាស់។ ជាពិសេសនៅក្នុងផ្នែកនរវិទ្យា មនុស្សដែលមានប្រជ្រុយនៅកណ្តាលបាតជើង រមែងទទួលបានភាពរីករាយនឹងជីវិត ទ្រព្យសម្បត្តិ និងការងារជោគជ័យ។

នៅពេលអនាគត អ្នកដែលមានប្រជ្រុយនៅលើខ្នងជើងច្រើនតែមានលាភទទួលបានពីអភិជន ជីវិតក៏រីករាយនឹងភាពរុងរឿង ទ្រព្យសម្បត្តិកាន់តែច្រើនឡើងៗ។ នៅក្នុងការងាររបស់ពួកគេ មនុស្សទាំងនេះមាននឹងក្លាយជាអ្នកដឹកនាំ ដែលពោរពេញទៅដោយទេពកោសល្យមិនចេះរីងស្ងួត៕

(*) ព័ត៌មានគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok