អ្នកដែលមានកន្ទុយលេខទូរស័ព្ទ ៥ ខ្ទង់នេះ តាមក្បួនឆ្នាំ ២០២១ ជាឆ្នាំនាំលាភ មានបានតជំនាន់

ប្រសិនជាលេខទូរស័ព្ទរបស់អ្នក មានកន្ទុយលេខ ១ ក្នុងចំណោម ៥ លេខខាងក្រោម នោះយើងសូមចូលរួមរីករាយ ដោយឆ្នាំ ២០២១ នេះ គឺជាឆ្នាំនាំលាភ នាំសំណាងដល់ជីវិតនិងក្រុមគ្រួសាររបស់អ្នក៖

លេខ ១

2b4e3a26 E09a 11ea A6b8 A7a26568fb6d_web__scale_0.0868304_0.0868304

អ្នកដែលមានកន្ទុយលេខទូរស័ព្ទគឺលេខ ១ (ឧទាហរណ៍៖ ០១២ ៤៤ ៣៣ ១១) នោះអ្នកនឹងទទួលបានសំណាង ហើយរាល់អាជីវកម្មនិងកិច្ចការងារ គឺដំណើរការរលូន ថែមទាំងបានឡើងប្រាក់ខែទៀតផងនៅឆ្នាំនេះ។

យ៉ាងណាអ្នកត្រូវប្រយ័ត្នបន្តិច គឺការចេះគ្រប់គ្រងអារម្មណ៍ ដែលត្រូវតែប្រមូលមិត្ត ឲ្យបានច្រើនជាងប្រមូលសត្រូវ ទើបកាន់តែនាំឲ្យជីវិតអ្នកឡើងខ្ពស់ត្រដែត។

លេខ ៣

អ្នកដែលមានកន្ទុយលេខទូរស័ព្ទលេខ ៣ ក៏នាំសំណាងចូលជីវិតដូចគ្នានៅឆ្នាំ ២០២១។ ដោយឡែកនិយាយពីទំនាក់ទំនងស្នេហា ក៏កាន់តែសមប្រកបតាមការចង់បាន។

លេខ ៥


Vang 1554259007 899 Width800height454

អ្នកដែលកាន់លេខទូរស័ព្ទមានកន្ទុយលេខ ៥ អ្នកនឹងទទួលបានថាមពលវិជ្ជមានច្រើន ដោយមានការគាំទ្រ ចាំជួយយកអាសាពីមនុស្សក្បែរខ្លួនច្រើន ជាកត្តារុញឲ្យជីវិតអ្នកឡើងអណ្ដែត។

លេខ ៦

អ្នកដែលមានកន្ទុយលេខទូរស័ព្ទលេខ ៦ ហើយបើបានកន្ទុយ ៦៦ ទៀត នេះជាឆ្នាំមានបានខ្លាំងហើយ។ គ្រប់បញ្ហាដែលធ្លាប់មាននៅឆ្នាំចាស់ នឹងក្លាយជាលាភនៅឆ្នាំនេះ ហើយរឿងរ៉ាវស្នេហាក៏ល្អឥតខ្ចោះ ពោលនាំឲ្យមនុស្សជាច្រើនច្រណែនចង់បានជីវិតដូចជាអ្នក។

លេខ ៨

ជាលេខនាំសំណាងមួយផងដែរ ការប្រកបអាជីវកម្មដាក់ទុនអ្វី ក៏នឹងបានចំណេញ បានស្នាមញញឹមមកវិញពីអតិថិជន។ ទោះជួបបញ្ហាលំបាកប៉ុណ្ណា ក៏នៅតែឆ្លងផុត ហើយមានលុយពេញហោប៉ៅ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក