ពណ៌ទាំងបួនដែលអ្នកមើលឃើញ អាចទាយពីចំនួនភាគរយចិត្តរបស់អ្នកហត់ដល់កម្រិតណា

តើអ្នកហត់ហើយមែនទេ? តាមរយៈការធ្វើតេស្តតាមផ្នែកចិត្តសាស្រ្ត អាចឱ្យយើងយល់ច្បាស់អំពីកម្រិតការហត់នឿយរបស់ខ្លួនបាន។

នៅក្នុងការរស់នៅ គឺរវល់ជារៀងរាល់ថ្ងៃ មិនមែនហត់តែរូបរាងកាយនោះទេ សូម្បីតែក្នុងចិត្តក៏ហត់ណាស់ដែរ ហើយរឿងនេះរឹតតែមិនអាចមើលរំលងឡើយ។ ថ្មីៗនេះបានចែករំលែកអំពីការពិសោធន៍ផ្នែកចិត្តសាស្រ្តមួយ តាមរយៈការមើលរូបភាពមួយសន្លឹក អាចឱ្យដឹងពីការនឿយហត់ក្នុងផ្លូវចិត្តរបស់អ្នកដល់កម្រិតមួយណាបាន។

សូមសួរថា តើអ្នកមើលទៅរូបភាពខាងក្រោមនេះ តើអ្នកចាប់អារម្មណ៍ទៅពណ៌អ្វីដំបូងគេបំផុត?

A. ពណ៌ក្រហមចាស់

B. ពណ៌លឿង

C. ពណ៌ផ្កាឈូកស្រាល

D. ពណ៌ស្វាយចាស់

Picture1

1. ជ្រើសរើស A ពណ៌ក្រហមចាស់


ជម្រើសនេះបង្ហាញថា ភាពនឿយហត់ក្នុងចិត្តរបសអ្នកមានដល់ទៅ ៩០%ឯណោះ ស្ថានភាពអ្នកពេលនេះពោរពេញដោយការមិនពេញចិត្ត នៅក្នុងចិត្តរបស់អ្នកគិតចង់ទៅបំបែករឿងរ៉ាវនៅចំពោះមុខ តែដោយសារតែរឿងនេះក៏នាំឱ្យកើតជាការនឿយហត់ក្នុងចិត្តផងដែរ។ ដ្បិតតែមានចិត្តចង់រីកចម្រើនគឺជារឿងល្អ  ប៉ុន្តែសាកល្បងរកកន្លែងល្អអាចលំហែបាន ឱ្យចិត្តកាយរបស់ខ្លួនប្រែទៅជាល្អឡើងវិញហើយ ទើបអាចមានកម្លាំងឆ្ពោះទៅមុខបន្តទៀត។

2. ជ្រើសរើស Bពណ៌លឿង

ជម្រើសនេះបញ្ជាក់ថា កម្រិតនៃភាពនឿយហត់ក្នុងចិត្តរបស់អ្នកគឺមាន ៧៨% អ្នកយល់ថាខ្លួនអ្នកខ្វះខាតនូវការទទួលស្គាល់ពីអ្នកដទៃ សង្ឃឹមយ៉ាងខ្លាំងអំពីការសរសើរ និងការយកចិត្តទុកដាក់របស់គេ បើសិនជាមានគេសរសើរអ្នកតែប៉ុន្មានម៉ាត់ អារម្មណ៍របស់អ្នកនឹងល្អបានច្រើន។ ប៉ុន្តែទោះបីជាមិនបានទទួលបានការសរសើរពីគេក៏ដោយ ខ្លួនក៏គួរតែស្រលាញ់យកចិត្តទុកដាក់ចំពោះខ្លួនដែរ តែមនុស្សដែលអាចស្វែងយល់ដល់កម្រិតនេះ តាមពិតទៅរាប់ថាមិនងាយស្រួលណាស់ទៅហើយ ដើម្បីឱ្យខ្លួនមានភាពធូរស្បើយបន្តិច។

3. ជ្រើសរើស C ពណ៌ផ្កាឈូក

ជម្រើសនេះបង្ហាញពីភាពនឿយហត់នៅក្នុងចិត្តអ្នកមានតែ ២២% ប៉ុណ្ណោះ អ្នកមានចរិតវិជ្ជមាន សុទិដ្ឋិនិយម មិនខ្វល់ថាមានរឿងអ្វីកើតឡើយ អ្នកសុទ្ធតែអាចយកភាពវិជ្ជមានទៅប្រឈមមុខ ទោះជាអ្នកក្បែរខ្លួនយល់ថាមិនមែនជារឿងដែលរីករាយក៏ដោយ អ្នកក៏នៅតែអាចចាប់យកជ្រុងដែលវិជ្ជមានទៅគិតគូរពិចារណាដែរ។ អ្នកប្រៀបដូចជាព្រះអាទិត្យដ៏កក់ក្តៅមួយ ហើយអ្នកថែមទាំងបាននាំយកនូវកម្លាំងថាមពលផ្តល់ដល់អ្នកជុំវិញខ្លួនទៀតផង។

4. ជ្រើសរើស D ពណ៌ស្វាយចាស់

ជម្រើសនេះបង្ហាញថា ភាពនឿយហត់នៅក្នុងចិត្តមាន ៥៦% បើប្រៀបធៀបនឹង ភ្លើងស្តុបវិញ កម្រិតនឿយហត់របស់អ្នកគឺ ប្រៀបដូចជាភ្លើងស្តុបពណ៌ខៀវ ជិតលោតទៅពណ៌លឿងអ៊ីចឹងដែរ។ ក៏អាចនិយាយបានថា ជួបនឹងស្ថានភាពនៅចំពោះមុខបើបង្ខំខ្លួនទៅធ្វើ អាចទៅរួចបាន។ ប៉ុន្តែ បើជួបរឿងមួយ នឹងងាយញុំាងឱ្យអារម្មណ៍របស់អ្នកមិនល្អ ឆាប់រកវិធីដើម្បីបន្ធូរអារម្មណ៍ទៅ ហើយឃ្លាតឱ្យឆ្ងាយពីរឿងរ៉ាវដែលធ្វើឱ្យអ្នកកើតភាពអវិជ្ជមាន ដើម្បីសម្រួលស្ថានភាពចិត្តរបស់ខ្លួនឱ្យបានល្អ៕

អត្ថបទ ៖ Mythical Bird/Knongsrok