ចាំត្រងលាភ! ក្បួន​ហោរាសាស្ត្រ​ប្រចាំ​ខែកុម្ភៈ ទេវតា​ទ្រព្យ​កត់​ឈ្មោះ​ម្ចាស់​ឆ្នាំ​ទាំង ៥ នេះ​ចូលហើយ

ពេលវេលា​មក​ដល់​ហើយ បើ​តាម​ក្បួន​ហោរាសាស្ត្រ​សម្រាប់​ទំព័រថ្មីធំទី ២ ប្រចាំឆ្នាំ ២០២៣ ពោល​គឺ​ខែ​កុម្ភៈ​ខាង​មុខ សម្រាប់​ម្ចាស់​ឆ្នាំ​ទាំង ៥ ពិត​ណាស់ នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត៖

១) អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

1

ម្ចាស់​ឆ្នាំ​ឆ្លូវ ជា​មនុស្ស​ដែល​ធ្វើ​ការ​ច្រើន តែ​មិន​ងាយ​នឹង​ត្អូញ​ថា​ហត់នឿយ​ឡើយ។ ក្នុង​ខែ​កុម្ភៈខាង​មុខ ពេលវេលា​លើក​យីអ៊ុន​សម្រាប់​ពួក​គេ​ក៏​បាន​ឈាន​ចូល​មក​ដល់។ មហា​សំណាង​នឹង​ធ្លាក់​ពី​លើ​មេឃ​ លើក​ឲ្យ​រាសី​ឆ្នាំ​គោ​ឡើង​ខ្ពស់​ត្រដែត។

ទ្រព្យ​សម្បត្តិ​នឹង​រីក​សុះសាយ មុខងារ​តួនាទី​នានា​ក៏​មាន​ឱកាស​នឹង​អាច​បាន​ឡើង​ខ្ពស់​ជាង​មុន។ យ៉ាង​ណា​ត្រូវ​ចាំ​រឿង​មួយ បើ​ចង់​រក្សា​លាភ នៅ​ខែ​ក្រោយ​នេះ ត្រូវ​ដាក់​គម្លាត​ឈរ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ពូកែ​ត្អូញត្អែរ និង​មនុស្ស​មាត់​តូច​មាត់​ធំ។

២) អ្នក​កើត​ឆ្នាំ​ថោះ - ទន្សាយ

2

ម្ចាស់​ឆ្នាំ​ថោះ ជា​មនុស្ស​មាន​ការ​គិត​បែប​សុទិដ្ឋិនិយម មើល​ឃើញ​អ្វី​ក្នុង​ផ្លូវ​វិជ្ជមាន​ជានិច្ច ជា​ហេតុ​នាំ​ឲ្យ​អនាគត​របស់​ពួក​គេ រមែង​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ច្រើន។ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ធ្លាក់​ចុះ នៅ​ខែ​តុលា សម្រាប់​ខែកុម្ភៈ សំណាង​បាន​ចូល​មក​ដល់​ជីវិត​របស់​ពួក​គេ​ហើយ។

ឆ្នាំ​ថោះ នឹង​លែង​មាន​ការ​ព្រួយ​បារម្ភ ដែល​ត្រូវ​ក្រោក​មក​ខ្វល់ខ្វាយ​រឿង​លុយ​ទៀត​ហើយ​ ដោយ​ជីវិត​នឹង​បើក​ភ្នែក​ឃើញ​តែ​ភាព​បរិបូរណ៍ លុយ​ហូរ​ចូល​គ្រប់​ច្រក នាំ​ឲ្យ​ហិរញ្ញវត្ថុ​គ្រួសារ​ទាំង​មូល​ត្រលប់​មក​ភាព​ធូរ​ស្រាល។ មិន​យូរ​មិន​ឆាប់​ទ្រព្យ​របស់​ម្ចាស់​ឆ្នាំ​ថោះ នឹង​រីក​ស្គុះស្គាយ​អណ្តែត​ដូច​ទឹក​ហូរ។

៣) អ្នក​កើត​ឆ្នាំ​វក - ស្វា

3


អ្នក​កើត​ឆ្នាំ​វក ជា​មនុស្ស​ដែល​ពូកែ​ខាង​បង្កើត​ទំនាក់ទំនង ហើយ​រមែង​ប្រើប្រាស់​បណ្តាញ​នោះ ក្លាយ​ទៅ​ជា​អាជីព​បង្កើត​ចំណូល​ជា​ប្រចាំ។ ស្ទើរ​ពេញ​មួយ​ជីវិត​ម្ចាស់​ឆ្នាំ​មមែ តែងតែ​ជួប​សំណាង ហើយ​ខែ​កុម្ភៈខាងមុខនេះ គឺ​កាន់​តែ​មិន​អាច​លើកលែង​បាន។

លាភ​សំណាង​នឹង​កាន់​តែ​ធំ ធំ​ជាង​ខែ​មុនៗ​ទៅ​ទៀត ពោល​វា​នឹង​ក្លាយ​ជា​ផល​លើស​ការ​រំពឹង​ទុក តែ​យ៉ាង​ណា​ត្រូវ​ចាំ កុំ​ខ្ជិល កុំ​ធុញ​នឹង​ការងារ​ឬ​របរ​រកស៊ី​ខ្លួន​ឯង បើ​ខំ​ពង្រឹង​បន្ថែម គួបផ្សំ​លាភ​ដែល​បម្រុង​មក​ដល់​ផង អ្នក​នឹង​អាច​សល់​លុយ​ទិញ​ឡាន ទិញ​ផ្ទះ​សម្រាប់​ខ្លួន​ឯង​ក៏​ថា​បាន។

៤) អ្នក​កើត​ឆ្នាំ​ឆ្កែ​ - ច

4

ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា​ឈ្លាសវៃ រហ័សរហួន និង​មាន​ភាព​ជា​អ្នក​ដឹកនាំ​មិន​ធម្មតា​ពី​កំណើត។ ពួក​គេ​មាន​ស្ថិរភាព​ខ្លាំង​ណាស់ ក្នុង​ការ​បំពេញ​កិច្ច​ការងារ​អ្វី​មួយ និយាយ​ឲ្យ​ងាយ​ស្តាប់​គឺ​ម៉ត់ចត់​ច្បាស់លាស់ គួរ​ជា​ទី​ទុក​ចិត្ត។

ចូល​មក​ដល់​ខែ​កុម្ភៈខាងមុខនេះ​វិញ ម្ចាស់​ឆ្នាំ​ច នឹង​មាន​រឿង​រីករាយ​ច្រើន​ក្នុង​ជីវិត។ អនាគត​ខាង​មុខ នឹង​ត្រូវ​បាន​ថ្នាក់​លើ​សរសើរ​មិន​ដាច់​ពី​មាត់ ហើយ​អ្វី​ដែល​បាន​ខំ​កន្លង​មក​ នឹង​រំលេច​ជា​ផ្លែផ្កា​ កើត​ជា​ផល​ធំ​នៅ​ពេល​ឆាប់ៗ។

៥) ម្ចាស់​ឆ្នាំ​រកា - មាន់

5

ម្ចាស់​ឆ្នាំ​រកា រមែង​ជា​មនុស្ស​មាន​ភាព​ស្លូតបូត សុភាព​រាបសា និង​ប្រុងប្រយ័ត្ន​ខ្ពស់​ខ្លាំង​ណាស់។ ពួក​គេ​មាន​សេដ្ឋកិច្ច​ស្ថិតស្ថេរ​មិន​ឡើង​ចុះ​ខ្លាំង​នោះ​ទេ ហើយ​ការ​គ្រប់គ្រង​លុយ​កាក់​ក៏​ល្អ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ។

តែ​ចូល​មក​ដល់​ខែ​កុម្ភៈខាងមុខ វា​ប្រៀប​ដូច​ជា​ផ្កាយ​នាំ​យីអ៊ុន​ធ្លាក់​ចូល​មក​ក្នុង​ផ្ទះ​របស់​ពួក​គេ ដោយ​មាន​លាភ​ធំ នៅ​នឹង​មុខ ដ្បិត​មិន​ជា​ខំ​ខ្លាំង ក៏​បាន​ផល​ខ្ពស់។ ប៉ុន្តែ​បើ​មនុស្ស​នោះ មាន​ការ​អត់ធ្មត់ និង​ពូកែ​ស៊ូ​បន្តិច លាភ​សំណាង​ដែល​មិន​ធ្លាប់​មាន​ក្នុង​ជីវិត នឹង​រំលេច​ចេញ​ឡើង​នៅ​ខែកុម្ភៈខាងមុខនេះ​ហើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក