ទាយដូចមើលឃើញ! តើរូបភាពមួយណាជាទម្លាប់របស់អ្នក? រើសហើយសឹមចូលអានចម្លើយពិតដែលអ្នកមិនធ្លាប់ដឹងពីមុនមក

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតរបស់អ្នក តាមរយៈទម្លាប់ការក្តាប់ដៃរបស់អ្នក ហើយអានចម្លើយពិតនៅខាងក្រោម ។

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

IMG_20220927_111248_364

ទី១៖ បើអ្នកជាមនុស្សម្នាក់ដែលមានកិរិយាក្តាប់ដៃបែបនេះ មានន័យថាអ្នកជាមនុស្សមានទេពកោសល្យ មានមន្តស្នេហ៍ និងមានគុណសម្បត្តិពិសេសនៅក្នុងខ្លួនច្រើនជាងអ្នកដទៃ អ្នកចូលចិត្តសង្គមនិងចូលចិត្តភាពសប្បាយរីករាយ ប៉ុន្តែគុណវិបត្តិគឺ អ្នកមានទំនោរបណ្តោយឱ្យអារម្មណ៍អូសទាញច្រើនជាងហេតុផល រហូតពេលខ្លះអ្នកមិនខ្វល់ពីភ្នែក ឬគំនិតរបស់អ្នកដទៃទេ។អ្នកគឺជាកំលាំងជំរុញពីខាងក្នុង បញ្ចេញជាកំលាំងមហិច្ឆតាខ្ពស់នៅខាងក្រៅ អ្នកជាមនុស្សមានគោលដៅក្នុងចិត្តគ្រប់ពេល ក្តីសុបិន្តរបស់អ្នកគឺជារឿងមួយចំនួនដែលអ្នកកម្រប្រាប់អ្នកដទៃ ឬយ៉ាងហោចណាស់គ្រាន់តែនិយាយជាមួយមនុស្សដែលអ្នកទុកចិត្តបំផុតនរណាម្នាក់ដែលយល់ពីអ្នកតែប៉ុណ្ណោះ។ ចំណុចខ្លាំងមួយទៀត អ្នកជាមនុស្សដែលរកផ្លូវរស់ដោយខ្លួនឯង កម្រពឹងផ្អែកលើនរណាម្នាក់ណាស់ បើអ្នកផ្តោតលើអ្វីមួយអ្នកនឹងខិតខំព្យាយាមធ្វើរហូតទាល់តែជោគជ័យ ហើយចម្បងដែលអ្នកតែងតែជួបប្រទះគឺ តែងតែមានមនុស្សចូលមកវិនិច្ឆ័យសកម្មភាពតាំងចិត្តរបស់អ្នកថាជាភាពរឹងរូសទៅវិញ។

IMG_20220927_111249_665


ទី២៖ បើអ្នកជាមនុស្សម្នាក់ដែលមានកិរិយាក្តាប់ដៃបែបនេះ មាន័យថាអ្នកគឺជាមនុស្សទន់ភ្លន់ មានអារម្មណ៍រសើប យល់ចិត្ត និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ដោយសារតែការយល់ដឹងនេះហើយដែលធ្វើឲ្យអ្នកប្រៀបដូចជាស្អិតជាប់នឹងមនុស្សជុំវិញខ្លួន អ្នកអាចចាប់អារម្មណ៍អ្នកដទៃបានយ៉ាងងាយ និងអាចចូលទៅជិតអារម្មណ៍អ្នកដទៃបានក្នុងពេលតែមួយ លើសពីនេះអ្នកនឹងមានអារម្មណ៍ឈឺចាប់ជាងអ្នកណាទាំងអស់ប្រសិនបើមានអ្វីមួយប៉ះពាល់ដល់អារម្មណ៍របស់អ្នក។ ចំណុចពិសេសមួយទៀតគឺជាអ្នកដែលអាចគ្រប់គ្រងអ្វីមួយមានភាពល្អិតល្អន់ ស្មោះត្រង់ និងពូកែក្នុងការច្នៃប្រឌិត តែពេលខ្លះវាក៏ហាក់ដូចជាឯកោខ្លះដែរ ដោយសារតែអ្នកចូលភាពចិត្តស្ងប់ស្ងាត់ មានផាសុកភាព ជាជាងនៅកណ្តាលហ្វូងមនុស្សច្រើន។ យ៉ាងណាមិញរឿងតែមួយគត់ដែលអ្នកត្រូវប្រយ័ត្នគឺ វាមិនមែនមនុស្សមិនទាំងអស់សុទ្ធតែមានចិត្តដូចអ្នកទេ ក្នុងនោះនឹងមានមនុស្សមួយចំនួនដែលអាចចូលមកទាញយកប្រយោជន៍ពីចិត្តសប្បុរសរបស់អ្នក ចូលរក្សាភាពល្អរបស់អ្នកល្អរបស់អ្នកបែបនេះតទៅទៀត គ្រាន់តែបង្កើនការប្រុងប្រយ័ត្នជាងនេះបន្តិច។

IMG_20220927_111252_389

ទី៣៖ បើអ្នកជាមនុស្សម្នាក់ដែលមានកិរិយាក្តាប់ដៃបែបទី៣ ដោយយកមេដៃលាក់នៅក្នុងដៃ វាដូចជាគំនិតខាងក្នុងដែលលាក់នៅក្នុងចិត្ត អ្នកជាមនុស្សមានមិត្តតិចតួច តែមានមួយៗសុទ្ធតែជាមនុស្សស្មោះកម្ររកបាន។ មនុស្សដូចអ្នកស្អប់បំផុតនៅពេលប្រឈមមុខនឹងមនុស្សលាក់ពុត តែនឹងលើកតម្កើងមនុស្សដែលស្មោះត្រង់ អ្នកចូលចិត្តនិយាយកាន់តែស៊ីជម្រៅជាមួយមនុស្សដែលអ្នកទុកចិត្ត តែអ្នកក៏ចូលចិត្តសង្គមដែរតែនៅពេលដល់ចំណុចមួយអ្នកដក៏នឹងធុញទ្រាន់ ហើយចាប់ផ្តើមចង់បានកន្លែងផ្ទាល់ខ្លួន។ លើសបីនេះអ្នកនឹងមានការមិនពេញចិត្តខ្លាំង នៅពេលដែលមាននរណាម្នាក់ព្យាយាមជ្រៀតជ្រែករឿងផ្ទាល់ខ្លួនដោយគ្មានការអនុញាត្តិ។ តែទោះជាយ៉ាងណាក៏ដោយ ធាតុពិតរបស់អ្នកគឺជាមនុស្សដែលស្មោះត្រង់ និងទន់ភ្លន់ណាស់ ភាពរឹងរូសដែលអ្នកមានវាគ្រាន់តែជាវិធីដែលអ្នកយកមកប្រើដើម្បីការពារខ្លួនឯង អ្នកគ្រាន់តែចង់នៅកន្លែងដែលអ្នកអាចមានអារម្មណ៍ស្ងប់ស្ងាត់និងឯកជនភាព អ្នកពេញចិត្តនូវអ្វីដែលជាខ្លួនឯង៕

ប្រភព៖ បរទេស/ Knongsrok