ចង្កឹះសៀមស៊ីនាំសំណាង! នៅចុងឆ្នាំនេះជីវិតរបស់អ្នកនឹងរីកចម្រើន ទទួលបានលាភធំ សល់លុយសល់កាក់ដែរឬទេ?

សួស្តីប្រិយមិត្តនៃគេហទំព័រក្នុងស្រុក ថ្ងៃនេះយើងមានការទស្សន៍ទាយពីជោគជតារាសីតាមរយៈការជ្រើសរើសចង្កឹះសៀមស៊ីតាមថ្ងៃកំណើតរបស់អ្នក ចង់ដឹងថានឹងមានអ្វីកើតឡើងនាពេលចុងឆ្នាំនេះ ។

Picsart_22 09 27_11 44 12 420

របៀបចាប់ផ្តើម

1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។

2). រើសចង្កឹះនាំសំណាងមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)

3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។

សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ

ចង្កឹះទី១ អ្នកកើតថ្ងៃច័ន្ទ៖ នឹងមានដំណឹងល្អអំពីការធ្វើពាណិជ្ជកម្ម មានសំណាងនិងចំណូលថ្មីពីមនុស្សជិតស្និទ្ធ។ អ្នកកើតថ្ងៃច័ន្ទជាមនុស្សដែលមានផ្នត់គំនិតខុសពីគេឯង អ្នកជាមនុស្សម្នាក់ដែលចូលចិត្តជួយអ្នកដទៃទាំងដែលខ្លួនហត់នឿយឬត្រូវបាត់បង់ប្រយោជន៍ក៏ដោយ នោះដោយសារតែអ្នកជាមនុស្សដែលយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួន ងាយទុកចិត្តងាយជឿជាក់ ប៉ុន្តែប្រសិនបើអ្នកណាម្នាក់ប្រុងចូលមកក្នុងបំណងអាក្រក់វិញក៏ចូលមិនចុះដែរ ព្រោះមនុស្សកើតក្នុងថ្ងៃនេះជាមនុស្សមានបុណ្យជួយ បូកផ្សំអ្នកជាមនុស្សមានចិត្តរឹងប៉ឹងខ្លាំង ម្លោះហើយរាល់បុគ្គលដែលគិតអាក្រក់ ឬចង់ធ្វើបាបដោយប្រកាណាមួយភាពអាក្រក់នឹងបកទៅរកបុគ្គលនោះវិញភ្លាម ។ បើនិយាយពីនិស្ស័យរបស់អ្នកវិញគឺជាមនុស្សដែលពូកែសន្សំសំចៃតែរាងរឹងរូសបន្តិច នោះដោយសារតែអ្នកជាមនុស្សដែលមានភាពជឿជាក់លើខ្លួនឯង ជាមនុស្សដែលយល់ពីចិត្តខ្លួនឯងដឹងថាខ្លួនចង់បានអ្វីនិងមិនចង់បានអ្វី ម្លោះហើយអ្នកមិនចូលចិត្តឲ្យអ្នកដទៃមកបង្គាប់បញ្ចាអ្នកឡើយ តែអ្នកក៏មិនមែនជាមនុស្សដែលក្រអឺតក្រទមឈ្លក់វង្វេងនិងសម្ថភាពរបស់ខ្លួនឯងដែរ។ ដោយឡែកបើក្រឡេកមើលពីជោគជតារាសីវិញ នៅចុងសប្តាហ៍ក្រោយជីវិតនឹងចាប់យកល្បឿនទៅក្នុងផ្លូវប្រសើរឡើង សំណាងនឹងចាប់ផ្តើមផ្លាស់ប្តូរក្នុងទិសដៅអំណោយផលបន្ទាប់ពីចុងឆ្នាំនេះទៅ តែអ្នកត្រូវឧស្សាហ៍ធ្វើបុណ្យដាក់ទានសុំខមាទោសម្ចាស់កម្មពារ ក៏ដូចជាបួងសួងសុំរំដោះចិត្តខ្លួនចេញពីសេចក្តីព្យាបាទនិងគំនុំផ្សេងផង។


ចង្កឹះលេខ ២ អ្នកកើតថ្ងៃអង្គារ៖ ការងារនិងលុយកាក់ហាក់ដូចជាមានស្ថេរភាព តែអាចជួបឧបសគ្គ និងបញ្ហាច្រើនដែលត្រូវពឹងផ្អែកលើសតិដោះស្រាយ។ អ្នកកើតថ្ងៃអង្គារ ជោគជតារាសីក្នុងរយៈពេលនេះនឹងជួបទាំងមនុស្សល្អ និងមនុស្សអាក្រក់ អ្នកត្រូវប្រយ័ត្នកុំប្រថុយប្រថានដើរចូលទៅទីកន្លែងដែលមានស្ថានភាពដែលមិនសមគួរ តែថ្វីត្បិតជាអ្នកត្រូវជួបបញ្ហាច្រើននៅក្នុងឆ្នាំនេះក៏ដោយ ឆ្លងផុតពីឆ្នាំនេះទៅ ជោគជតារាសីរបស់អ្នកនឹងមានកម្រិតផ្លាស់ប្តូរទៅជាលាភធំ ដូចជាមានលាភទទួលបានអំណាចចូលមកក្នុងផ្ទះ ម្លោះហើយនៅក្នុងអំឡុងពេលនេះ អ្នកគួរឧស្សាហ៍ធ្វើបុណ្យច្រូចទឹកសុំខមាទោសម្ចាស់វេនកម្ម ក៏ដូចជាការធ្វើបុណ្យដើម្បីលើករាសីផងដែរ។

ចង្កឹះលេខ ៣ អ្នកកើតថ្ងៃពុធ៖ លេចធ្លោនៅក្នុងលក្ខខណ្ឌនៃការបើកបណ្តាញការងារ មានសំណាងច្រើន ល្បឿននៃជីវិតកាន់តែល្អប្រសើរជាងមុន។ អ្នកកើតថ្ងៃពុធ ពេលនេះហាក់ដូចជាពិបាកចិត្តបន្តិច មួយរយះក្រោយនេះចេះតែក្រពុលមុខ ពេលខ្លះមើលទៅកាចរហូតធ្វើឲ្យអ្នកដទៃមិនហ៊ានចូលក្បែរ តែធាតុពិតរបស់អ្នកកើតថ្ងៃពុធជាមនុស្សដែលមានសន្តានជាមនុស្សល្អ តែងតែគិតពីអ្នកដទៃជាងខ្លួនឯង ធ្វើអ្វីក៏ដោយអ្នកនឹងខ្វល់ខ្វាយពីអ្នកដទៃ ជួយយកអាសារអ្នកដទៃស្ទើរនាំទុក្ខដាក់ខ្លួន ។ បើនិយាយពីជោគជតារាសីអ្នកកើតថ្ងៃពុធនឹងល្អពីការធ្វើជាចៅហ្វាយដោយខ្លួនឯង បើអ្នកណាមានឧបសគ្គក្នុងអំឡុងពេលនេះ ចូលបោះជំហានទៅមុខឲ្យបានពេញទំហឹង កុំបោះបង់ ហើយនៅដើមឆ្នាំក្រោយអ្នកនឹងរកឃើញសំណាងដែលចូលក្នុងចង្វាក់ជីវិតផ្ទាល់ខ្លួនជាក់ជាមិនខាន។

ចង្កឹះលេខ ៤ អ្នកកើតថ្ងៃព្រហស្បតិ៍៖ ស្ថេរភាពពីការដឹងគុណ ធ្វើឱ្យជោគវាសនាជួបភាពរីកចម្រើនដោយលទ្ធផលនៃការខិតខំប្រឹងប្រែង។ សម្រាប់អ្នកកើតថ្ងៃព្រហស្បតិ៍ និស្ស័យជាទូទៅគឺជាមនុស្សដែលចេះដាក់ខ្លួន មានស្នាមញញឹម មានសុទិដ្ឋិនិយមចំពោះមនុស្សជុំវិញខ្លួនជានិច្ច ជាមនុស្សដែលមិនចិត្តចង្អៀតមិនចេះប្រកាន់ច្រើននូវរឿងតិចតួច។ ចំពោះជោគវាសនាអ្នកកើតថ្ងៃព្រហស្បតិ៍នឹងប្រែប្រួលទៅតាមស្ថានភាពជាក់ស្តែង ក្នុងរយៈពេលមុនចុងឆ្នាំនេះ ជោគវាសនាអ្នកនឹងមានកម្រិតប្រែប្រួលខ្លាំងទោះជាមានជួបឧបសគ្គ និងបញ្ហាជាច្រើនក៏ដោយ ប៉ុន្តែវានឹងល្អឡើងយ៉ាងឆាប់រហ័សនៅពេលដែលអ្នកចេះប្រើការខិតខំប្រឹងប្រែងទៅក្នុងផ្លូវដែលសមស្រប។

ចង្កឹះលេខ ៥ អ្នកកើតថ្ងៃសុក្រ៖ ឱកាសការងារគឺល្អប្រសើរចូលមកដល់ហើយ មានលុយហូរចូលច្រើនជាងបរិវារ ។ អ្នកកើតថ្ងៃសុក្រជាមនុស្សស្វែងរកចំណេះ ចូលចិត្តប្រើផ្នត់គំនិតខុសពីអ្នកដទៃ មានការស្រមើស្រមៃខ្ពស់ដែលចង់ទៅឲ្យដល់ជាមនុស្សចូលចិត្តជួយអ្នកដទៃដោយប្រយោល តែគិតអវិជ្ជមានច្រើនជាងវិជ្ជមានដែរ នោះក៏ព្រោះអ្នកជឿថា ការគិតវិជ្ជមានជានិច្ចពេក ពេលខ្លះវាមិនធ្វើឲ្យជីវិតប្រសើរឡើយ តែក៏មិនមែនថាអវិជ្ជមានទាំងស្រុងនោះដែរ។ ដោយឡែកអ្នកកើតថ្ងែសុក្រនេះពេលនៅម្នាក់ឯងជាមនុស្សដែលមានការសម្រេចចិត្តមុតស្រួចណាស់មិនសូវជាពឹងផ្អែកលើអ្នកដទៃប៉ុន្មានទេ តែនៅពេលដែលមានគូគ្រងវិញអ្នកកើតថ្ងៃសុក្របែរជាមានចិត្តទន់ជ្រាយ មុនធ្វើអ្វីមួយតែងតែសុំយោបល់ពីមនុស្សដែលខ្លួនស្រលាញ់សិនទើបសម្រេចចិត្តធ្វើ។ បើនិយាយពីជោគជតារបស់អ្នកវិញ ហាក់ដូចជាមានសំណាងគ្រប់ពេល ហើយវានឹងនៅតែបែបនេះសម្រាប់រយៈពេលវែង 5 ឆ្នាំ 10 ឆ្នាំទៅមុខទឿត បើនិយាយពីដើមឆ្នាំក្រោយនេះនឹងមានការផ្លាស់ប្តូរខ្លាំង ដូច្នេះបើជួបឱកាសបង្កើតការងារសម្រាប់អនាគតក្នុងទិសដៅផ្សេងចូលស្រវាចាប់យកកុំរួញរា ព្រោះវានឹងធ្វើឲ្យអ្នកជោគជ័យធំនៅពេលនេះឯង។

ចង្កឹះលេខ ៦ អ្នកកើតថ្ងៃសៅរ៍៖ ក្នុងអំឡុងពេលនេះត្រូវសង្កត់ធ្ងន់លើការធ្វើបុណ្យកុសល នៅចុងឆ្នាំនេះនឹងមានឱកាសទទួលបានលាភធំ។ អ្នកកើតថ្ងៃសៅរ៍ ច្រើនតែយល់តែពីចិត្តខ្លួនឯងបន្តិច នៅពេលធ្វើអ្វីមួយបើមិនបានលេចធ្លោស៊ូមិនធ្វើល្អជាង តែមិនដល់ថ្នាក់មានទម្លាប់បែបនេះគ្រប់ពេលនោះទេ វាអាស្រ័យលើស្ថានភាពដែលអ្នកជួបដែរ។ បើនិយាយពីជោគជតារាសីអ្នកកើតថ្ងៃសៅរ៍នឹងទទួលបានលាភពីការនិយាយស្តីទន់ភ្លន់ ទោះបីជាពាក្យរបស់អ្នកហាក់ដូចជាស្តាប់ទៅគួរឲ្យជ្រេញ ប៉ុន្តែវានឹងល្អក្នុងរឿងការងារនិងមុខជំនួញ។ ជាថ្មីម្តងទៀតនៅចុងឆ្នាំនេះអ្នកនឹងមានឱកាសទទួលបានលុយតាមការខិតខំប្រឹងប្រែង ទោះពេលនេះវាហាក់ដូចជាស្ថិតក្នុងស្ថានភាពអស់សង្ឃឹម ឬហត់នឿយក៏ពិតមែន តែវានឹងប្រសើរយ៉ាងពិតប្រាកដ សម្រាប់អ្នកណាដែលកំពុងរង់ចាំការតម្លើងឋានៈ ឬផ្លាស់ប្តូរទីតាំង ឬផ្លាស់ប្តូរទីលំនៅថ្មី អាចនឹងសមបំណងនៅក្នុងអំឡុងខែកុម្ភៈឆ្នាំក្រោយ។

ចង្កឹះលេខ ៧ អ្នកកើតថ្ងៃអាទិត្យ៖ ដូចមានឳកាសទទួលបានទ្រព្យធំជាដុំកំភួន។ អ្នកកើតថ្ងៃនេះជាមនុស្សដែលមានចិត្តអំណត់ខ្លាំង មានអំណាចលាក់កំបាំង តែទិដ្ឋភាពដែលបញ្ចេញគឺទន់ភ្លន់ ហ្មត់ចត់ និងស្រស់ស្រាយជាមួយមនុស្សជុំវិញខ្លួន ជាពិសេសបើជាមនុស្សស្រីអ្នកនឹងជាមនុស្សដែលមានចរិតអត់ធ្មត់ជាងបុរស សម្រាប់បុរស អ្នកអាចជាមនុស្សមានចរិកស្ងប់ស្ងាត់ជាងមនុស្សស្រី ថែមពូកែរកលុយនិងជាអ្នកដឹកនាំដ៏ល្អទៀតផង។ ចំពោះជោគជតារាសី មិនថាស្រីឬប្រុសក្នុងរយៈពេលនេះ វាជាពេលវេលាដ៏ល្អមួយនៅលើមាត្រដ្ឋាន 9 នៃ 10 រាល់ការធ្វើអ្វីក៏ដោយនឹងចាប់ផ្តើមជោគជ័យ ហើយភាពជោគជ័យនេះនឹងមកជាមួយកាតព្វកិច្ចដ៏អស្ចារ្យ ត្បិតនឿយហត់បន្តិចមែន ប៉ុន្តែនៅទីបញ្ចប់ អ្នកនឹងសប្បាយចិត្តជាមួយនឹងការងារដែលអ្នកធ្វើ រីឯលុយក៏ហូរចូលមកតាមហ្នឹងដែរ ៕

ប្រភព៖បរទេស/ Khnongsrok