២ អាទិត្យទៀត! អ្នកកើតឆ្នាំទាំង ៤ នេះកុំភ្លេចបើកទ្វារទទួលទេវតាទ្រព្យ ទេវតាលាភសំណាង

ក្នុងរយៈពេល​២​ស​ប្តា​ហ៍​ទៀត សម្រាប់អ្នកដែលកើតក្នុងឆ្នាំទាំង៤ខាងក្រោមនេះ នឹង​ទទួល​លាភ​សំណាង​ច្រើន ធ្វើ​ឱ្យ​អ្នក​ដទៃ​ច្រណែននឹងអ្នកខ្លាំងណាស់។ ដូច្នេះហើយ កុំឱ្យឱកាសទាំងនេះកន្លងឱ្យសោះ ត្រូវចេះក្ដោបក្ដាប់ និងថែរក្សាឱ្យបានល្អ។

១. ឆ្នាំជូត

អ្នកដែលកើតក្នុងឆ្នាំជូត ត្រូវគោះទ្វារដោយទេវតាទ្រព្យសម្បត្តិ។ គ្រាន់​តែ​បោះ​ជើង​ចេញ​តាម​ទ្វារ​ក៏​មាន​សំណាង​ធ្លាក់​ពី​លើ​មេឃ​មក​បុកចំអ្នកដែរ។ នៅចំណុចនេះ អ្នកទទួលបានសំណាងច្រើន។ ជីវិត​របស់​អ្នក​នឹង​ដូច​សត្វ​កណ្ដុរ អ្នក​អាច​ចំណាយ​វា​បាន​យ៉ាង​ស្រួល​ដោយ​មិន​ខ្លាច​អ្វី​ទាំងអស់។ លើសពីនេះ អ្នកក៏ទទួលបានការជួយ និងគាំទ្រពីអ្នកមានមុខមាត់ ដែលនៅក្បែរអ្នក មិនថាអ្នកជួបប្រទះឧបសគ្គអ្វីក៏ដោយ អ្នកអាចដោះស្រាយវាបានយ៉ាងងាយស្រួល។

1

មនុស្សស្រីកើតឆ្នាំជូតត្រូវបានគោរពដោយថ្នាក់លើរបស់ពួកគេ ហើយមានឱកាសគ្មានទីបញ្ចប់សម្រាប់ភាពរីកចម្រើន។ ​រីឯបុរស​កើត​ឆ្នាំ​ជូត មានឱកាស​រកប្រាក់​ច្រើន ដូច្នេះ​ប្រាក់ចំណូល​មាន​ស្ថិរភាព​ល្អ។ សរុបមក ពីរសប្តាហ៍ខាងមុខនេះ នឹងក្លាយជាពេលវេលាដែលឆ្នាំជូត បង្កើតទ្រព្យសម្បត្តិ និងភាពរុងរឿង ដោយគ្រាន់តែវិនិយោគកន្លែងដែលគាត់នឹងឈ្នះធំនៅទីនោះ។ ប្រើឱកាសនេះឱ្យបានល្អ ដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នក និងរស់នៅក្នុងភាពប្រណីត។

២. ឆ្នាំខាល

អ្នក​កើត​ក្នុងឆ្នាំ​ខ្លា ​នឹង​មាន​លាភ​សំណាង​ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​ខាង​មុខនេះ ពួក​គេ​នឹង​ប្រមូល​លាភ​សំណាង​ទាំងអស់​ក្នុង​លោក។ ហិរញ្ញវត្ថុរីកចម្រើន ជោគវាសនាអ្នក ផ្លាស់ប្ដូរត្រឹមរយៈពេលតែមួយយប់។ នៅ​ពេល​នេះ រាល់​ពេល​ចេញ​ដើរ​តាម​ផ្លូវ​ មាន​រ៉ែ​មាស​តាម​ពី​ក្រោយ មិន​ថា​ចំណាយ​អស់​ប៉ុន្មាន​ទេ។ បន្តិចម្ដងៗ អ្នកអាចសម្រាកបានយ៉ាងប្រាកដក្នុងពេលនេះ ដោយមិនចាំបាច់ខ្វល់ខ្វាយអំពីការលំបាកណាមួយ ឬមនុស្សអាក្រក់ធ្វើបាបអ្នកឡើយ។

2

៣. ឆ្នាំ ច


មនុស្សដែលកើតក្នុងឆ្នាំច ពួកគេកើតមកជាមួយនឹងភាពឆ្លាតវាងវៃ ជាងនេះទៅទៀតអ្នកមាននិស្ស័យភាពល្អឥតខ្ចោះ អ្នកត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីគោលដៅរបស់អ្នក។ ប្រសិន​បើ​អ្នក​មាន​គោល​ដៅ អ្នក​ប្រាកដ​ជា​ត្រូវ​សម្រេច​វា​បាន។ ម្យ៉ាងវិញទៀត មនុស្សឆ្នាំនេះ មានការខិតខំប្រឹងប្រែង តស៊ូព្យាយាមគ្មានដែនកំណត់ ត្រូវតែទទួលស្គាល់ទេពកោសល្យ។

៣

ថ្នាក់លើរបស់អ្នកមានទស្សនៈខុសពីអ្នក លែងបង្កបញ្ហាដល់អ្នកដូចកាលពីអតីតកាលទៀតហើយ។ លើក​នេះ ​អ្នក​មាន​សំណាង​ខ្លាំង​ណាស់ លុយកាក់​របស់​អ្នក​មាន​ភាព​ប្រសើរ​ឡើង​ច្រើន។ អ្នកមានសេរីភាពក្នុងការរស់នៅប្រកបដោយសន្តិភាព ដូច្នេះសូមថែរក្សាសុខភាពរបស់អ្នក។ កុំ​ធ្វើ​ការ​ខ្លាំង​ពេក​ដែល​ប៉ះ​ពាល់​ដល់​សំណាង​របស់​អ្នក។

៤. ឆ្នាំកុរ

រីឯអ្នកកើតឆ្នាំ កុរ ពីរសប្ដាហ៍ទៀតនេះ ហិរញ្ញវត្ថុរបស់អ្នកកើនឡើងយ៉ាងឆាប់រហ័ស អ្នកក៏នឹងភ្ញាក់ផ្អើលផងដែរ។ ដោយសារតែភាពវៃឆ្លាតរបស់អ្នក អ្វីៗអាចដោះស្រាយបានយ៉ាងងាយស្រួល ដូច្នេះហើយអ្នកត្រូវបានផ្តល់ឱកាសដោយថ្នាក់លើរបស់អ្នក ដែលត្រូវបានចាត់តាំងឱ្យទៅគម្រោងធំៗជាច្រើន។ នោះហើយជាមូលហេតុដែលអ្នកមានប្រភពចំណូលដ៏ធំ។

Ty

នេះ​ជា​ឱកាស​របស់​អ្នក​ក្នុង​ការ​ផ្លាស់​ប្តូរ​ជីវិត​របស់​អ្នក ដូច្នេះ​ត្រូវ​ប្រើ​វា​ឱ្យ​បាន​ល្អ​បំផុត តាមដែលអាចធ្វើទៅបាន​។ លើសពីនេះ អ្នក​ក៏ត្រូវ​យកចិត្តទុកដាក់​លើ​សុខភាព​ខ្លួនឯងឱ្យ​បាន​ច្រើន​ផងដែរ កុំ​រវល់​ជាមួយ​ការងារ​រហូត​ភ្លេច​ញុំា​អាហារ​។ សុខភាពល្អ ធ្វើអ្វីក៏ងាយស្រួលដែរ។ ជូនពរសុខភាពល្អ លុយកាក់ហូរចូល៕

ប្រែសម្រួលដោយ៖ Knongsrok