លក្ខណៈបាតដៃអ្នកមានវាសនាល្អបានកាន់លុយធំ មានទ្រព្យស្តុកស្តម្ភទ្រនំខ្ពស់! សូមលើកដៃរបស់អ្នកមកពិនិត្យមើលមានដូចចំណុចណាខ្លះ?

Picsart_22 09 28_14 22 26 069

មិត្តអ្នកអានណាខ្លះចង់ក្លាយជាអ្នកមានសូមលើកដៃ! ព្រោះង៉ូវហេងអាចប្រាប់បាន តាមរយៈខ្សែបាតដៃ ឬលក្ខណៈដៃបែបណា នឹងមានឱកាសក្លាយជាអ្នកមាន មានប្រាក់ចំណូលច្រើន មានសល់លុយ សល់កាក់ ។ សូមក្រឡេកមើលលក្ខណៈដៃទាំង ៦ នេះ ថាមិនត្រូវសេដ្ឋីបន្ទាប់អាចជារូបអ្នក ។

1. អាងទទួលទ្រព្យ

IMG_20220928_141922_015

សូមសម្គាល់បាតដៃរបស់អ្នក បើកណ្តាលបាតដៃមានកន្លុកដូចអាង ដោយគ្រាន់តែលាដៃធម្មតាមិនព្យាយាមបំប្រួមដៃ អាចចាត់បានថាជាង៉ូវហេងដ៏ល្អ ដែលចាស់ៗហៅសញ្ញានេះថា "អាងទទួលទ្រព្យ" ដែលមានលក្ខណៈវិនិច្ឆ័យថាអ្នកនឹងក្លាយជាអ្នកមានលុយចាយពេញៗដៃ ដោយភ័យខ្លាចដាច់ពោះទេ។

2. ខ្សែបន្ទាត់នៃទ្រព្យសម្បត្តិ

IMG_20220928_141923_565

សូមសម្គាល់នៅម្រាមដៃនាងនិងម្រាមកូនដៃ (នារីមើលដៃឆ្វេង បុរសមើលដៃស្តាំ) បើមានបន្ទាត់ត្រង់ចុះក្រោម ជាសញ្ញាបង្ហាញថាម្ចាស់ដៃជាមនុស្សមានទ្រព្យសម្បត្តិ មានលុយចាយមិនខ្វះមុខក្រោយ ជោគជតាផ្នែកហិរញ្ញវត្ថុក៏ល្អដែរ។

3. ដៃសំបូរសាច់

IMG_20220928_141925_189


សម្រាប់ដៃដែលពេញសាច់ពេញឈាមនិងប៉ោងតឹងណែន គឺជាសញ្ញាង៉ូវហេងរបស់មនុស្សដែលស្រណុក មិនពិបាកហត់នឿយ មានហូបមានចុកមិនខ្វះខាត នេះបើជាដៃដែលមានសភាពស្បែករលោងស្អាតទៀតនោះកាន់តែពិសេស ដែលអាចបញ្ជាក់បានថាជាភាពសំបូរសប្បាយលុយចាយមិនខ្វះ។

4. បាតដៃក្រហមឃើញគ្រាប់ឈាម

IMG_20220928_141929_884

លក្ខណៈនេះបង្ហាញពីចរន្តឈាមល្អ ហើយក៏ប្រាប់អំពីង៉ូវហេងរបស់ម្ចាស់ដៃដែលមានជំហរមុតមាំ នេះគឺផ្ទុយពីមនុស្សដែលមានបាតដៃគ្រើមៗ ព្រោះវាមានន័យថាអ្នកនោះត្រូវប្រឹងប្រែងធ្វើការធ្ងន់ទើបមានលុយ។

5. ម្រាមដៃជិតប្រកៀកគ្នា

IMG_20220928_141926_915

លក្ខណៈម្រាមដៃជិតប្រកៀកគ្នាមិនសូវមានគម្លាតច្រើន បង្ហាញថាម្ចាស់ដៃពូកែទុកលុយមិនងាយលេចធ្លាយ ដូច្នេះប្រសិនបើអ្នកណាមានគម្លាតធំនោះ សូមប្រើវិធីកែបែបនេះ ដោយរកចិញ្ចៀនមកពាក់ដើម្បីកាត់បន្ថយគម្លាតនោះវានឹងជួយពង្រឹងង៉ូវហេងម្ចាស់ដៃបាន។

6. ម្រាមដៃវែងៗ

IMG_20220928_141928_114

ជាលក្ខណៈដៃដែលអាចរកលុយបានដោយធូរមិនពិបាក ម្ចាស់ដៃមិនចាំបាច់វិនិយោគដើមទុនឬកំលាំងច្រើនក៏អាចទទួលបានផលចំណេញច្រើនដែរ វាប្រៀបដូចជាថៅកែដែលចាំតែលាដៃចង្អុលដើម្បីបញ្ជាគ្រប់យ៉ាងនោះ៕

ប្រភព៖ បរទេស/កែសម្រួល៖ Knongsrok