ជ្រើសរើសព្រះគោមួយ ដើម្បី​ដឹង​ថា​ ៥ ថ្ងៃទៀត អ្នក​នឹង​ជួប​រឿង​អ្វី?

តាម​រយៈ​ព្រះគោទិព្វ​ទាំង ៤ ដូច​បង្ហាញ​ក្នុង​រូប តើ​អ្នក​ចាប់​អារម្មណ៍​នឹង​ជ្រើស​យក​ព្រះគោណា​មួយ​ជាង​គេ? ជាមួយ​នឹង​ចម្លើយ​របស់​អ្នក អាច​បង្ហាញ​ឲ្យ​អ្នក​ដឹង ថា​នៅ​រយៈពេល ៥ ថ្ងៃទៅមុខ ក្នុងខែមករានេះ ជីវិត​អ្នក​នឹង​ត្រូវ​ជួប​រឿង​បែប​ណា​ខ្លះ តុះ​ទៅ​ផ្ទៀងផ្ទាត់​នៅ​ខាង​ក្រោម៖

ព្រះគោទី ១

1

វា​ជា​រឿង​ល្អ​ ៥០ អាក្រក់ ៥០។ អាក្រក់​ចង់​បង្ហាញ​មក​ថា អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ហាក់​គ្មាន​គោលដៅ​ច្បាស់លាស់​ទាល់​តែ​សោះ នាំ​ឲ្យ​ពេល​ខ្លះ វា​មើល​ទៅ​ដូច​ជា​ទង្វើ​ឆោត​ល្ងង់​ ដែល​អ្នក​គួរ​តែ​ផ្លាស់ប្តូរ។

ល្អ ៥០ គឺ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ​នឹង​កើត​ឡើង​ ចូល​មក​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ដោយ​វា​អាច​ពាក់ព័ន្ធ​នឹង​ផ្នែក​ទ្រព្យ ដ្បិត​បើ​ផ្លូវ​ដែល​អ្នក​ជ្រើស​កន្លង​មក​វា​មិន​បង្ហាញ​ផ្លែផ្កា​ជា​ដុំកំភួន តែ​ចៃដន្យ​នៃ​សំណាង​ក៏​នឹង​រំកិល​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ​បន្តិច​ដែរ។

ព្រះគោទី ២

2

សុបិន្ត​មួយ​ក្នុង​ចំណោម​សុបិន្ត​ជា​ច្រើន​របស់​អ្នក នឹង​ក្លាយ​ជា​ការ​ពិត ដូច​វេទមន្ត​គេ​ជប់។ គ្រាន់​តែ​រក្សា​ភាព​ស្ងៀមស្ងាត់ ពេល​បាន​អ្វី​ដែល​ចេញ​មក​ពី​លាភ​សំណាង ក៏​កុំ​បើក​ចំហ​ខ្លាំង​ពេក ព្រោះ​មិន​ប្រាកដ​ថា​មនុស្ស​រាល់​គ្នា​នៅ​ក្បែរ​អ្នក គេ​រីករាយ​នឹង​ឃើញ​អ្នក​ជោគជ័យ មាន​បាន​នោះ​ទេ។


ព្រះគោទី ៣

3

មិន​ថា​ការ​បោះ​ជំហាន​ធំ ឬ​តូច នៅ​ពេល​ឆាប់ៗ​ខាង​មុខ អ្នក​នឹង​ឃើញ​ផ្លែផ្កា​កើត​ជា​ជោគជ័យ។ អំណាច​ថាមពល​ទាំង​ឡាយ​នឹង​ប្រមូលផ្ដុំ​មក​នៅ​ក្បែរ​ខ្លួន​អ្នក ដោយ​នឹង​មាន​គេ​គោរព​ស្រលាញ់​ច្រើន ពោល​ហាក់​ដូច​មាន​អ្វី​ទាក់ទាញ​ឲ្យ​គេ​មក​ដើរ​តាម​អ្នក​ជា​ច្រើន​នៅ​ពេល​ខាង​មុខ។

ព្រះគោទី ៤

4

ត្រូវ​ចាំ​ថា ប្រសិន​អ្នក​ចង់​សម្រេច​ការងារ​ធំ អ្នក​ត្រូវ​រៀន​ដាក់​ចិត្ត​មើល​ឃើញ​គ្រប់​ជ្រុង​ល្អិតល្អន់​ទាំង​អស់។ បរាជ័យ​កន្លង​មក ក៏​ដោយសារ​អ្នក​ចន្លោះ​ប្រហោង​នៃ​ចំណុច​ចាប់ផ្តើម​តូចៗ​ពី​ដំបូង​នោះ​ហើយ។

ពេល​ខាង​មុខ វា​ដូច​ជា​មាន​ជំនួយការ​ផ្លូវ​ចិត្ត មក​ប្រែ​ការ​គិត ផ្លាស់ប្តូរ​ការ​យល់​ឃើញ នាំ​ឲ្យ​អ្នក​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​ការងារ ការ​រកស៊ី ហើយ​ក៏​មាន​កាដូ​ខ្លះ​កើត​ឡើង​សម្រាប់​ខ្លួន​ឯង​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក