ស្រ្តីត្រូវដឹង! រឿង ៣ កុំធ្វើឲ្យសោះ ប្រសិនបើចង់ឲ្យជីវិតមានតែសេចក្ដីសុខ ទាំងផ្លូវកាយនិងផ្លូវចិត្ត

ខាងក្រោមនេះជារឿង ៣ ប្រភេទដែលក្នុងនាមជាស្រ្តី គួរតែចាកឆ្ងាយមិនត្រូវប្រព្រិត្តជាដាច់ខាត ដើម្បីឲ្យជីវិតទទួលបាននូវសេចក្ដីសុខទាំងផ្លូវចិត្តនិងផ្លូវកាយ៖

ស្រលាញ់លុយ

មនុស្សស្រីដឹងទេ ការរៀបការជាមួយបុរសដែលមានចំណូលធម្មតា ប៉ុន្តែខំធ្វើការរកលុយ និងមើលថែគ្រួសារ គឺមានភាពប្រសើរជាងបុរសដែលរកលុយបានច្រើន ហើយធ្វើការពេញមួយថ្ងៃគ្មានពេលទំនេរសម្រាប់គ្រួសារ។ ដូច្នេះ​មនុស្ស​ស្រី​ដែលចង់​រៀបការ​ដោយប្រកាន់គំនិតមួយ​ថា ​គ្រាន់តែ​មាន​លុយ មាន​ស្នេហា​ឬ​អត់ មិន​សំខាន់​។ បុរសត្រូវដឹងថា មនុស្សស្រីប្រភេទនេះ មករកអ្នកដើម្បីតែលុយប៉ុណ្ណោះ មិនមែនព្រោះតែស្នេហាឡើយ។


ស្រឡាញ់ប្តីអ្នកដទៃ

ស្នេហា​ដែលធ្វើឲ្យ​ខូច​ចិត្ត​បំផុត​សម្រាប់​មនុស្ស​ស្រី គឺ​ស្រលាញ់​អ្នក​ដែល​មិន​គួរ​ស្រឡាញ់​ ដូចជាស្រឡាញ់​ប្តី​អ្នកដទៃ។ ស្ត្រីបើរៀបការជាមួយបុរសប្រភេទនេះ ​នឹងមិនមានសម្ព័ន្ធភាពស៊ីជម្រៅទេ មានតែភាណពព្រងើយកណ្តើយ។ ដោយសារ គេ​អាច​មកនៅជាមួយអ្នក​ថ្ងៃ​នេះ ក៏​អាច​ចេញ​នៅ​ថ្ងៃ​ស្អែក​ដែរ។ ទោះបីជាអ្នកស្រឡាញ់គេបំផុត ក៏នៅតែជាប្តីរបស់គេដដែល។

ស្រឡាញ់មនុស្សដែលតែងបោះបង់ចោល

ស្រឡាញ់​មនុស្ស​ម្នាក់​ដែល​បោះបង់​អ្នក​ចោល​គឺ​ជា​ស្នេហា​ដែលមានតែ​ម្ខាង​​ពោរពេញដោយភាពឈឺចាប់​បំផុត​សម្រាប់មនុស្ស​ស្រី។ ហេតុនេះ ក្នុង​នាម​ជា​មនុស្ស​ស្រីម្នាក់ កុំ​ល្ងង់​ចំពោះ​ស្នេហា​បែប​នោះ។ បើ​អ្នក​ចង់​មាន​សុភមង្គល អ្នក​ត្រូវ​ជ្រើសរើស​មនុស្ស​ដែល​អ្នក​ស្រលាញ់ ហើយ​គេ​ក៏​ស្រលាញ់​អ្នក​ដែរ។

ប្រភព៖ បរទេស