មហា​ឆ្នាំ​ទ្រព្យ​ទាំង ៤ ដួង​រាសី​ភ្លឺ​ចាំង​នៅ​ខែ​ធ្នូ លុយ​ចូល​ធូរ​នៅ​ខែ​មករា បើក​ឆាក​ឆ្នាំ​ថ្មី

ឆ្នាំ​ខាល ២០២២ នៅ​សេសសល់​តែ​រយៈ​ពេល​ជាង​មួយ​ខែ​ទៀត​ប៉ុណ្ណោះ ក៏​នឹង​ត្រូវ​ផ្លោះ​ចូល​ទៅ​កាន់​ទំព័រ​ឆ្នាំ​ថ្មី ជា​ឆ្នាំ​ថោះ ២០២៣។ តាម​ជើង​លេខ​ទស្សន៍ទាយ​ពេល​ចុង​ក្រោយ អ្នក​កើត​ឆ្នាំ​ទាំង ៤ ខាង​ក្រោម នឹង​មាន​ដួង​រាសី​ភ្លឺ​ចាំង​នៅ​ខែ​ធ្នូ ហើយ​លុយ​ហូរ​ចូល​ធូរ​នៅ​ខែ​មករា ពោល​ពេញ ៦០ ​ថ្ងៃ សុទ្ធ​តែ​ជា​ថ្ងៃ​ល្អ ខែ​ល្អ៖

អ្នក​កើត​ឆ្នាំ​ថោះ - ទន្សាយ

1

មិន​ថា​ទំព័រ​ចុងក្រោយ​នៃ​ឆ្នាំ ២០២២ និង​បើក​ទំព័រ​ថ្មី ២០២៣ ម្ចាស់​ឆ្នាំ​ថោះ សុទ្ធ​តែ​នឹង​អាច​ជួប​ង៉ូវ​ហេង ទទួល​បាន​ភាព​ស្រស់ស្រាយ និង​ស្នាម​ញញឹម​ជាប់​ជានិច្ច។ ពន្លឺ​នៃ​ដួង​រាសី​បំភ្លឺ តាំង​ពី​ព្រឹក​ទល់​ព្រលប់ សឹង​រៀងរាល់​ថ្ងៃ ក៏​ជា​ហេតុ​នាំ​ឲ្យ រាល់​ការ​ប្រកប​កិច្ច​ការងារ​អ្វី នឹង​រមែង​ហុច​ផ្លែផ្កា​ត្រលប់​មក​វិញ​យ៉ាង​គាប់​ប្រសើរ។

ឯ​ផល​កម្រៃ​ក៏​ហូរ​ឥត​ខ្វះ​ចាយ សប្បាយ​ទាំង​យប់​ថ្ងៃ ដូច​គ្នា​នឹង​ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ ក៏​រមែង​ជួប​តែ​សុខក្សេមក្សាន្ត ដាម​ជាប់​តែ​សិរីសួស្ដី​និង​សុភមង្គល​គួរ​ឲ្យ​ចងចាំ។ ចំពោះ​ទំនាក់ទំនង​ស្នេហា​ប្រុស​ស្រី ក៏​នឹង​មាន​ការ​យល់​ចិត្ត​គ្នា​ល្អ​ណាស់។

អ្នក​កើត​ឆ្នាំ​មមែ - ពពែ

2

ម្ចាស់​ឆ្នាំ​ទី​ពីរ គឺ​ឆ្នាំ​មមែ ប្រែ​ពី​ទុក្ខ​មក​ក្លាយ​ជា​សំណាង ធ្លាក់​មាស​ធ្លាក់​ពេជ្រ​ពី​លើ​មេឃ ដេក​ក៏​លុយ​ចូល អង្គុយ​ក៏​លុយ​ចូល ហូរ​ឥត​ខ្វះ ហើយ​រាសី​ក៏​នឹង​កាន់​តែ​ឡើង​ខ្លាំង ផ្អែក​លើ​ស្នាម​ញញឹម​របស់​ម្ចាស់​ឆ្នាំ​នេះ​តែ​ម្តង។

ពណ៌​ក្រហម ជា​ពណ៌​នាំ​លាភ នាំ​សិរី​ដល់​បុរស​ឬ​ស្រ្តី​កើត​ឆ្នាំ​មមែ ទាំង​នៅ​ខែ​ធ្នូ និង​ខែ​មករា។ រាល់​កិច្ច​ការងារ ការ​ប្រកប​របរ​រកស៊ី នឹង​អាច​នាំ​ប្រាក់​ចំណេញ​មក​ចូល​ផ្ទះ​បាន​ច្រើន។


អ្នក​កើត​ឆ្នាំ​វក – ស្វា

Ice_screenshot_20221121 171028

តាម​ទំនាយ​កំពូល​ហោរា​ចិន​សែ​បាន​ទស្សន៍ទាយ​មក​ថា នៅ​ខែ​ធ្នូ ដំណាច់​ឆ្នាំ ២០២២ យីអ៊ុន​ម្ចាស់​ឆ្នាំ​ស្វា ដូច​កើត​ផ្លែផ្កា​ជា​ដុំកំភួន អង្រួន​ទេវតា​ទ្រព្យ ឲ្យ​ប្រោស​លុយ​ប្រោស​កាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។

រួច​ចូល​ដល់​ខែ​មករា ហោរា​ក៏​បន្ថែម​ថា អ្នក​អាច​ដល់​ពេល​ចាប់ផ្តើម​របរ​ថ្មី ថា​មិន​ត្រូវ​នឹង​ក្លាយ​ជា​ថៅកែ ឬ​ជា​អ្នក​គ្រប់គ្រង​ម្នាក់​ក៏​ថា​បាន។ ជា​រួម​ពេលវេលា​ឆ្នាំ​ថ្មី ២០២៣ ​ខាង​មុខ នឹង​អាច​រក​បាន​ចំណូល​ចូល​ច្រើន​ជាង​ឆ្នាំ​ចាស់ ២០២២។

អ្នក​កើត​ឆ្នាំ​រោង – នាគ

Tuoi Thin Ky Voi Mau Gi

ជា​មនុស្ស​មាន​ខួរក្បាល​ឈ្លាសវៃ ហើយ​ទាំង​ការងារ ទាំង​របរ​រកស៊ី ពូកែ​គិត​ពូកែ​វិភាគ មិន​ងាយ​ឲ្យ​កើត​ជា​កំហុស​នោះ​ទេ។ ពិត​ណាស់​អ្នក​នឹង​អាច​ទទួល​បាន​អំណោយ​ដ៏​ធំ អាច​ជា​ទ្រព្យ​ប្រើ​កាន់​ឆ្នាំ នៅ​ចន្លោះ​ខែ​ធ្នូ និង​ខែ​មករា​ខាង​មុខ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក