ធ្វើល្អចំពោះម្តាយឪពុក គឺមានសុភមង្គលពេញមួយជីវិត

មនុស្សក្នុងលោក សុទ្ធតែចម្រើនវ័យទៅជាមនុស្សចាស់ដូចៗគ្នា ក្រឡេកមើលម្តាយឪពុកនៅក្បែរខ្លួនអ្នកក៏ដឹងដែរ ហើយវាក៏ជារូបភាពនៃថ្ងៃអនាគតរបស់អ្នកដែរ ដូច្នេះ សូមអ្នកទាំងអស់គ្នាធ្វើល្អឱ្យបានច្រើនចំពោះម្តាយឪពុកផង ពីព្រោះនេះក៏ជាទង្វើល្អដែលអ្នកធ្វើដាក់ខ្លួនឯងសម្រាប់ថ្ងៃអនាគតដូចគ្នា។

ធ្វើល្អចំពោះម្តាយឪពុក គឺជាកាតព្វកិច្ចរបស់កូនប្រុសស្រីដែលត្រូវមាន ដោយសារម្តាយឪពុកបានផ្តល់ជីវិតដល់អ្នក ចិញ្ចឹមបីបាច់អ្នកដល់ធំដោយលំបាកនឿយហត់ ដូច្នេះ គុណនៃការបង្កើតមិនអាចកាត់ថ្លៃបានឡើយ ហើយគុណនៃការចិញ្ចឹម និងអប់រំកាន់តែមិនអាចកាត់ថ្លៃបានទៅទៀត ត្រូវស្រលាញ់ និងមើលថែពួកលោកដូចអ្វីដែលពួកលោកស្រលាញ់អ្នក។

ធ្វើល្អចំពោះម្តាយឪពុក គឺជាតួនាទីរបស់កូនប្រុសស្រីត្រូវមាន ដោយសារនេះគឺជាហេតុផលសាមញ្ញបំផុត បើគ្មានម្តាយឪពុកបង្កើតអ្នកទេ តើមានអ្នកមកពីណាទៅ? ដូច្នេះត្រូវកត្តញ្ញូចំពោះម្តាយឪពុករបស់ខ្លួន នេះទើបជាសតិសម្បជញ្ញៈមនុស្សដែលមាន បើមនុស្សម្នាក់សូម្បីតែម្តាយឪពុកក៏មិនកត្តញ្ញូផង នោះមិនសមធ្វើជាមនុស្សឡើយ។

០

ធ្វើល្អចំពោះម្តាយឪពុក គឺជាភារកិច្ចដែលកូនប្រុសត្រូវមាន ដោយសារធ្លាប់មានគេនិយាយថា កាន់តែកត្តញ្ញូការងារកាន់តែរលូន អ្នកចង់ឱ្យគ្រប់ភារកិច្ចជោគជ័យ ដាច់ខាតត្រូវយកម្តាយឪពុកគិតគូរជាធំ មនុស្សដែលតែងតែកត្តញ្ញូចំពោះម្តាយឪពុក មានសំណាង និងជោគវាសនាល្អ។

ធ្វើជាមនុស្សមិនអាចអកត្តញ្ញូឡើយ ពីព្រោះម្តាយឪពុក គឺជាគ្រួសាររបស់អ្នក បើសូម្បីតែគ្រួសារក៏មិនត្រូវការដែលនោះ ដូច្នេះអ្នកគឺជាក្មេងកំព្រាម្នាក់ហើយ ឱ្យតែមានគ្រួសារ នោះនឹងមានសុភមង្គល។


ធ្វើជាមនុស្សមិនអាចអកត្តញ្ញូឡើយ ដោយសារភាពកត្តញ្ញ គឺជាសតិសម្បជញ្ញៈមួយប្រភេទ ធ្វើជាមនុស្សបើសូម្បីតែសតិសម្បជញ្ញៈក៏គ្មានដែរនោះ ដូច្នេះក៏មិនអាចទទួលបានការគោរពពីអ្នកផងបានដែរ មានតែធ្វើជាមនុស្សដែលមានសតិសម្បជញ្ញៈទេ ទើបផ្លូវដែលខ្លួនឯងដើរកាន់តែទូលាយកាន់តែរលូន ។

១

ត្រូវចងចាំថា ម្តាយឪពុកបានផ្តល់ឱកាសឱ្យយើងធ្វើជាមនុស្ស ម្តាយឪពុក គឺជាអ្នកមានគុណដ៏ធំបំផុតរបស់ពួកយើង ដូច្នេះ ត្រូវធ្វើល្អចំពោះពួកលោក នេះមិនត្រឹមតែយើងបានបំពេញកាតព្វកិច្ចជាកូនកត្តញ្ញូទេ ក៏អាចរក្សាផ្លូវមួយសម្រាប់ខ្លួនយើងនៅពេលចាស់ជរាដែរ។

ការធ្វើល្អចំពោះម្តាយឪពុក គឺមានសុភមង្គលមួយជីវិត សង្ឃឹមថាកូនៗទាំងឡាយ អាចផ្តល់ភាពកត្តញូ អត់ធ្មត់ យកចិត្តទុកដាក់ចំពោះម្តាយឪពុកឱ្យបានច្រើន ទើបអាចសន្សំលាភសំណាងនៅថ្ងៃក្រោយបាន៕

រៀបរៀងដោយ ៖ Mythical bird