ទេវតា​ទ្រព្យ​ហុច​សំណាង​ដល់​ដៃ ប្រុស​ស្រី​កើត​ឆ្នាំ​ ៤ ចាំ​ទទួល​ពរជ័យ​បិទ​ខែ ២៤-៣០ វិច្ឆិកា

តាម​ជើង​លេខ​បាន​កំណត់​មក​ហើយ នៅ​រយៈ​កាល​មួយ​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​វិច្ឆិកា រាប់​ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់ ៣០ មាន​អ្នក​កើត​ឆ្នាំ​ចំនួន ៤ ដូច​ទេវតា​ទ្រព្យ​ហុច​សំណាង​ដល់​ដៃ ម្ល៉េះ​ហើយ​ស៊ែៗ​ចេញ​ដើម្បី​ត្រៀម​ទទួល​យក​ពរជ័យ៖

អ្នក​កើត​ឆ្នាំ​រកា - មាន់

Ice_screenshot_20221124 170013

លាភ​ធំ​ចាំង​ចូល​មក​ក្នុង​ជីវិត នាំ​ឲ្យ​ដិត​ជាប់​តែ​រឿង​ល្អ សំណាង​កម្រ​កើត​មាន ង៉ូវហេង​ឡើង​ខ្ពស់​ល្អ​ណាស់ នា​ចន្លោះ​ពេលវេលា​មួយ​អាទិត្យ​ពេញ​ខាង​មុខ។ លុយ​កាក់​ក៏​សម្បូរ​ហូរហៀរ ជៀស​អស់​មា​សត្រូវ​មក​ពី​ទី​ជិត​ឆ្ងាយ ជួប​តែ​រឿង​សប្បាយ ជួប​តែ​លាភ​ជ័យ​ដល់​មហា​ឆ្នាំ​សំណាង គឺ​ឆ្នាំ​រកា។

ក្នុង​រង្វង់​ពេលវេលា​ ៧ ​ថ្ងៃ រាប់​ពី​ថ្ងៃ​ទី ២៤ ដល់ ៣០ ​វិច្ឆិកា អ្នក​កើត​ឆ្នាំ​រកា ដូច​មាន​ទេវតា​ប្រោសព្រំ ឲ្យ​កើត​មាន​បញ្ញា​វាងវៃ គិត​ឃើញ​តែ​ផ្លូវ​ត្រូវ ការ​សម្រេច​ចិត្ត​ត្រូវ នាំ​ឲ្យ​ធ្វើ​កិច្ច​ការងារ ឬ​របរ​រកស៊ី​អ្វី កើត​តែ​ផល​ចំណេញ​ឥត​ខាត។

អ្នក​កើត​ឆ្នាំ​ថោះ - ទន្សាយ

4

ដូច​មាន​លាភ​ធំ ហូរ​ចូល​ដូច​ទឹក​បាក់​ទំនើប ចំ​រយៈ​ពេល ៧ ​ថ្ងៃ​នៃ​ចុង​ខែ​វិច្ឆិកា ដោយ​រាល់​បំណង​ប្រាថ្នា ពោល​ចង់​មាន​ចង់​បាន​កាល​ពី​ពេល​មុន នឹង​សម្រេច​ក្លាយ​ជា​ផល​នៅ​ពេល​នេះ ជៀស​ផុត​អស់​ទុក្ខ​អស់​ភ័យ ផុត​អស់​កម្ម​ជំពាក់​ទាំង​ឡាយ។

អ្នក​កើត​ឆ្នាំ​ថោះ បើ​ចំ​ជា​កំលោះ ឬ​ក្រមុំ​ផង ​ពេលវេលា​ខាង​មុខ អាច​មាន​គេ​ចូល​មក​ចែចូវ មាន​ដង្ខៅ​អ្នក​មាន​ទ្រព្យ គេ​មក​ទាក់ទង​ចង់​ចូល​ស្តី ក្រោយ​លួច​បេតី​អស់​កាល​ជា​យូរ​មក​ហើយ។ រី​ឯ​គូ​ស្វាមី​ភរិយា ក៏​នឹង​ទទួល​បាន​ភាព​ផ្អែមល្ហែម ថែម​សេចក្ដី​សុខ​នៃ​ស្នេហ៍​ឲ្យ​កាន់​តែ​លើសលប់​ជាង​មុន​ផង​ដែរ។


អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

Ice_screenshot_20221124 170100

បើ​លោក​អ្នក​ចាប់​អារម្មណ៍​ចង់​ធ្វើ​ការ​ដាក់​ទុន​រកស៊ី ឬ​ចរចា​រឿង​សំខាន់​ណា​មួយ ពេលវេលា ៧ ​ថ្ងៃ រាប់​ពី​ថ្ងៃ​ទី ២៤ ដល់ ៣០ វិច្ឆិកា​ដំណាច់​ខែ គឺ​ជា​ឱកាស​ដ៏​ល្អ​បំផុត ដែល​អាច​ទទួល​បាន​ផ្លែផ្កា​ត្រលប់​មក​វិញ​យ៉ាង​ត្រចះត្រចង់។ ម្ចាស់​ឆ្នាំ​ឆ្លូវ ងាយ​នឹង​ទទួល​បាន​ចម្លើយ​ត្រូវរ៉ូវ ពី​ដៃ​គូ​រកស៊ី ពី​ដៃ​គូ​ជីវិត ក្នុង​ការ​ប៉ង​ចង់​បាន​អ្វី​មួយ​ នា​ចន្លោះ​ពេលវេលា​ដូច​បាន​កំណត់។

អ្នក​កើត​ឆ្នាំ​ម្សាញ់ - ពស់

3

ហួស​អស់​ទុក្ខ ហួស​អស់​រឿង​អាក្រក់​ទាំង​អំបាលម៉ាន សាង​មក​វិញ​តែ​សំណាង តែ​លាភ​ជ័យ ចូល​ដល់​ប្រុស ស្រី ដែល​កើត​ឆ្នាំ​ពស់ ក្នុង​វេលា ៧ ​ថ្ងៃ ២៤-៣០ វិច្ឆិកា។ រាល់​កិច្ច​ការងារ ការ​រកស៊ី ក៏​នឹង​ទទួល​ទាន​មាន​លាភ​មាន​លុយ​ហូរ​ចូល​យ៉ាង​សមប្រកប ស្រប​នឹង​សំណាង​ក៏​បុក​ចូល​ជុំ​ទិស ជា​រួម​ទៅ​រយៈ​ពេល​ខាង​លើ នឹង​មិន​ធ្វើ​ឲ្យ​ម្ចាស់​ឆ្នាំ​ម្សាញ់ មាន​ការ​ទាស់​ចិត្ត​ឡើយ។

យ៉ាង​ណា​ក៏​ចូរ​អ្នក​រក្សា​ឱកាស​សារ​នេះ​ឲ្យ​បាន​ល្អ​ផង ហើយ​ប្រយ័ត្ន​បំផុត​នូវ​ពាក្យ​សម្តី ដែល​អាច​ជ្រុលជ្រួស នាំ​ឲ្យ​ម្ចាស់​ឆ្នាំ​ពស់ បត់​សំណាង​ក្លាយ​ទៅ​ជា​ស៊យ​ត្រឹម​មួយ​ពព្រិច​ភ្នែក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក​​