តេស្ត IQ ៖ តើក្មេងៗរូបណាដែលធ្វើឱ្យបែកថូផ្កា អាចទាយដឹងថា ផ្នែកមួយណាដែលគេមិនបានដឹងពីអ្នក

តោះមកធ្វើការជ្រើសរើសទាំងអស់គ្នា ៖

1

A. ជ្រើសរើស A

ក្មេងប្រុស A នេះ មើលទៅហាក់ដូចជាមនុស្សដែលធ្វើឱ្យបែកថូផ្កា យោងតាមការជ្រើសរើសរបស់អ្នក អ្នកគឺជាមនុស្សដែលមើលសំខាន់ចំពោះរឿងរស់នៅប្រចាំថ្ងៃជាខ្លាំង ហើយគោរពតាមសំឡេងនៅក្នុងចិត្តរបស់ខ្លួនរហូតមក។ អ្នកមានការទទួលខុសត្រូវចំពោះការរស់នៅរបស់ខ្លួន និងចូលចិត្តដើរតាមខ្លឹមសារដើម និងភាពពិតជាក់ស្តែង។ អ្នកក៏មានប្រតិកម្មចំពោះអ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនអ្នកដែរ ប៉ុន្តែដោយសារបែបនេះទើបអ្នកមានការរស់នៅដោយប្រុងប្រយ័ត្ន គឺអ្នកបានជ្រើសរើសការរស់នៅប្រកបដោយភាពស្ងប់ស្ងាត់ និងសុខសាន្ត។

B. ជ្រើសរើស B

ក្មេងស្រី B ជាមនុស្សដែលមានទឹកមុខសើចសប្បាយជាងគេ អ្នកជ្រើសរើសយកនាងដោយសារអ្នកយល់ថាក្នុងគ្រោះមានលាភ។ អ្នកជាមនុស្សចេះបែងចែកល្អអាក្រក់ ឱ្យតែអ្នកយល់ថាត្រូវ គឺនិយាយថាត្រូវ យល់ថាខុស គឺនិយាយថាខុស មិនឈរលើភាពកណ្តាលឡើយ។ ដ្បិតតែពិភពលោកនេះមានពណ៌ស្រស់ត្រកាល អ្នកនៅតែប្រកាន់ខ្ជាប់គោលការណ៍ចំពោះកិច្ចការ មិនលម្អៀងទៅកាន់មនុស្ស។ ដូច្នេះមនុស្សដូចអ្នក ពេលដែលជួបរឿងរ៉ាវតែងតែពឹងផ្អែកលើការយល់ឃើញរបស់មនុស្សទូទៅមកធ្វើការវិនិច្ឆ័យ មិនឱ្យរលកសំឡេងខ្លះមកលុបបាត់គំនិតពិតប្រាកដរបស់អ្នកនោះទេ។


C. ជ្រើសរើស C

ក្មេងប្រុស C គឺជាមនុស្សដែលពូកែធ្វើពុត ដៃទាំងពីររបស់គេលូកចូលហៅប៉ាវ គឺមានបំណងសម្ដែងការចូលរួមមើលភាពអ៊ូអរនៅក្នុងនោះ។ បើអ្នកជ្រើសរើស C ដូច្នេះអ្នកមានទេពកោសល្យជាអ្នកដឹកនាំតាំងពីកំណើត ធ្វើកិច្ចការអ្វីក៏ដោយសុទ្ធតែមានការយល់ឃើញរបស់ខ្លួនឯងផ្ទាល់។ អ្នកអាចធ្វើការវែកញែកបញ្ហាចេញពីរូបភាព ឬផ្ទៃរឿងដ៏ធំមួយបាន នៅក្នុងការសម្រេចចិត្តមានការរក្សានូវភាពស្ងប់និងបញ្ញា ដឹកនាំនិងលើកទឹកចិត្តចំពោះមនុស្សជុំវិញខ្លួនឱ្យទទួលបានសម្មិទ្ធផលដ៏ពេញលេញ។ ហេតុដែលអ្នកអាចដើរឆ្លងកាត់ក្រោមមេឃដ៏ល្វឹងល្វើយនេះបាន ដោយសារតែអ្នកចេះគ្រប់គ្រង និងរឹតត្បិតខ្លួនឯង។

D. ជ្រើសរើស D

ក្មេងស្រី D គឺជាមនុស្សដែលឈរនៅចំពីមុខមើលថូផ្កា និងពួនពីក្រោយរបស់មនុស្សធំ។ ហេតុតែអ្នកជ្រើសរើស D អាចមកពីអ្នកមើលទៅនាងគឺមានការភ័យខ្លាចជាខ្លាំង និងមានបំណងចង់គេចពីការសួរនាំ។ អ្នកគឺជាមនុស្សដែលមានទំនួលខុសត្រូវចំពោះខ្លួនឯង និងមានចិត្តចង់រីកចម្រើនជាខ្លាំង ជារៀងរាល់ថ្ងៃអ្នកព្រោះតែដើម្បីចង់ធ្វើជាមនុស្សម្នាក់កាន់តែល្អជាងមុន គឺបានព្យាយាមតស៊ូជាខ្លាំង អ្នកមិនសុខចិត្តរស់នៅដោយភាពសាមញ្ញតាមដំណើរធម្មជាតិឡើយ។ អ្នកតែមានចិត្តមិនចុះចាញ់ រហូតដល់អ្នកអាចដើរលើផ្លូវនោះដោយភាពរីកចម្រើន៕

បកប្រែដោយ ៖ Mythical bird

ប្រភពពី ៖ weixin.qq.com