តាមជើងលេខ គ្រូហោរបានទស្សន៍ទាយឃើញថានៅរយៈកាលនាពាក់កណ្តាលខែធ្នូ ចំសប្តាហ៍ក្រោយថ្ងៃទី ១៥ តទៅ ដួងរាសីម្ចាស់ឆ្នាំទាំង ៤ ដូចរៀបរាប់ខាងក្រោមនេះ នឹងឡើងខ្ពស់ត្រដែតមានលាភ មាសប្រាក់ហូរចូលគ្រប់ទិសទី ក៏នឹងបានឡើងឋានៈបុណ្យស័ក្ដិខ្ពង់ខ្ពស់៖
អ្នកកើតឆ្នាំជូត – កណ្តុរ
កណ្ដុរមានឬទ្ធិនាំលាភ ប្រមូលផ្តុំសំណាង បានការប៉ងប្រាថ្នាទាំងឡាយ ក្លាយទៅជាការសម្រេច នាចន្លោះពាក់កណ្តាល ដល់ចុងខែធ្នូ។ គ្រប់ច្រកគ្រប់ផ្លូវ អ្នកនឹងទទួលបានផ្លែផ្កា លទ្ធផលហួសពីការស្មាន កើតភាពមានបានសមប្រកបល្អប្រសើរណាស់។
ដូចមានទេវតាតាមថែរក្សា ចារតែសុខ តែសិរី ចូលមកក្នុងជីវិតម្ចាស់ឆ្នាំ ជូត ដួងរាសីរយៈកាលថ្ងៃទី ១៥ តទៅមុខ នឹងគេចផុតអស់ទុក្ខអស់ភ័យ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រី នឹងកើតតែភាពផ្អែមល្ហែមរកគ្នាជានិច្ច។
អ្នកកើតឆ្នាំឆ្លូវ – គោ
លេខនាំសំណាងស្តេចគោសក្តិសិទ្ធ គឺលេខ ២៥៥ បូកចំជាលេខ ១២ ពេញតួល្អណាស់ រីឯពណ៌នាំសំណាង នាំប្រាក់កាក់ចូលក្នុងផ្ទះ គឺគួរជ្រើសប្រើពណ៌មាស និងពណ៌ខៀវ។ ពេលវេលាខាងមុខ រាល់ការជាវរបស់អ្វីមួយ មិនថាទូរស័ព្ទ រថយន្តថ្មី ផ្ទះថ្មី គឺជាពេលវេលាល្អ បន្ថែមសុខសិរីច្រើនឆ្នាំទៅមុខតកូនចៅ។
នៅកំឡុងពាក់កណ្តាលខែធ្នូ រាប់ពីថ្ងៃទី ១៥ អ្នកកើតឆ្នាំឆ្លូវ ហាក់មានបញ្ញាវាងវៃ គិតអ្វីក៏ចេញ រកអ្វីក៏ចំណេញ គ្រប់កិច្ចការងារ របររកស៊ីនានានឹងទទួលបានជោគជ័យហូរចូលមិនដាច់ សម្រេចកើតជាផលគ្រប់ប្រការ។
អ្នកកើតឆ្នាំខ្លា - ខាល
តាមទំនាយកំពូលហោរាចិនសែ បានកំណត់មកថា រង្វង់នាប៉ុន្មានថ្ងៃពាក់កណ្តាលខែធ្នូ ការតស៊ូរបស់ម្ចាស់ឆ្នាំខាល នឹងសម្រេចកើតជាផល សល់ទ្រព្យជាដុំកំភួន រាល់ការបួងសួង ប៉ងប្រាថ្នាអ្វីកាលពីពេលមុន ក៏អាចក្លាយជាការពិតនៅចំពោះមុខ នាពេលវេលាពាក់កណ្តាលខែតទៅ។
លាភធំចាំងចូលមកក្នុងជីវិត ហុងស៊ុយល្អ ង៉ូវហេងឡើងខ្ពស់ផុតលេខ អង្រែកនៃទុក្ខនៃសោកដូចត្រូវបានគេជួយសម្រាល ហើយក្នុងពេលដំណាលគ្នានេះ ក៏នឹងមានឱកាសឡើងឋានៈបុណ្យសក្តិ តួនាទី រីឯការរកស៊ី នឹងកើតបានអតិថិជនច្រើនបន្ថែម ចំណេញប្រាក់យ៉ាងសម្បើមល្មមអាចសាងសង់ ថែមសាខាថ្មី នៅរយៈកាលឆ្នាំ ២០២៣ ខាងមុខ។
អ្នកកើតឆ្នាំម្សាញ់ - ពស់
ទេវតាចម្រាញ់យកឆ្នាំចំនួន ៤ នៅចំណោមឆ្នាំទាំង ១២ ហើយក៏មានឆ្នាំម្សាញ់ អាចកើតសំណាង កើតលាភកើតលុយហៀរមកក្នុងដៃផងដែរ។ ស៊ែចេញៗ ខមិនលេខ $១៦៨ រង្វង់ពាក់កណ្តាលខែធ្នូ អស់មានការរអ៊ូ ហត់នឿយអ្វីទៀតហើយ ជីវិតដូចឆ្លងដល់ត្រើយនៃសុខ កើតតែសុភមង្គល កើតតែស្នាមញញឹមតាំងពីព្រលឹមទល់ព្រលប់។
ក៏ដោយសារតែមុនបញ្ចប់ឆ្នាំ ២០២២ ការជាប់ពឹងពាក់ ខ្ចីបុលប្រាក់ពីនរណា ក៏នឹងលែងមានតទៅទៀត សម្រាប់អ្នកកើតឆ្នាំម្សាញ់ ជារួមអាចដោះស្រាយ ដូចដោះបន្លាក្នុងទ្រូង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក