ក្បួនហុងស៊ុយចិនសែដែលល្បីឆុតនៅឯក្រៅប្រទេស បានប្រមើលមើលទាយឃើញជោគវាសនាមហាឆ្នាំទាំង ៤ ដឹងតែនឹងមានលុយឥតខ្វះចាយ សប្បាយផុតលេខ ហើយរាល់ការបួងសួងអ្វីក៏ងាយនឹងសម្រេច នៅរង្វង់ឆ្នាំថ្មី ២០២៣ ខាងមុខ៖
អ្នកកើតច – ឆ្កែ
រាសីអស់លោកអ្នកកើតឆ្នាំច កម្រកើតមានណាស់ ដោយនៅឆ្នាំ ២០២៣ ខាងមុខ គឺនឹងឡើងខ្ពស់ត្រដែត អឺតទៅឆ្វេងក៏ឃើញលាភ អឺតទៅស្តាំក៏ឃើញសំណាង ជារួមភាពមានបានរំលេចចំពោះមុខរៀងរាល់ថ្ងៃ។
យ៉ាងណាទាំងបុរសនិងស្រ្តី ត្រូវប្រញាប់សម្រុកបញ្ចប់កិច្ចការសេសសល់នៅឆ្នាំចាស់ ២០២២ នេះ មិនដូច្នោះទេអាចរាំងស្ទះដំណើរ កើតការលំបាកខ្លះៗនៅឆ្នាំបន្ទាប់។ ចំពោះអស់លោកអ្នកមានមុខរបរជួញដូររកស៊ីនានា ក៏ល្អដូចការចង់បាន ជារួមគឺលូតលាស់រីកចម្រើន ហុចផ្លែផ្កាល្អៗតបមកវិញជានិច្ច។
អ្នកកើតឆ្នាំរោង – នាគ
ការប្រកបការងារ ការរកស៊ីនានា នឹងមានភាពរលូនល្អ រីឯការដាក់គោលដៅចង់ធ្វើអ្វី ក៏នឹងសម្រេចដល់គោលដៅឥតទើសចិត្ត។ លាភញឹកដូចសម្បុកឃ្មុំ រុំដោយមាសដោយពេជ្រចាំងពន្លឺ គឺថាល្មមនឹងអ្នកដទៃច្រណែន ចង់បានដូចជាអ្នក ជាពិសេសពេលវេលាដើមឆ្នាំថ្មី ២០២៣ នោះតែម្តង។
ចំណែកការធ្វើដំណើរកម្សាន្ត ឬធ្វើជំនួញតាមផ្លូវទឹក ផ្លូវអាកាស ឬផ្លូវគោក ជារួមគឺផ្លូវទាំងបី មិនថាជិតឆ្ងាយ ក៏នឹងជួបតែសុខសប្បាយ។ រីឯបញ្ហាសុខភាពក៏នឹងមិនមានការឈឺថ្កាត់អ្វីធ្ងន់នោះដែរ តែបើអ្នកកំពុងជួបជំងឺគាំងដំណើរណាមួយ នោះនឹងក្លាយទៅជាធូរស្បើយនាពេលវេលាឆាប់ៗខាងមុខតែម្តង។
អ្នកកើតឆ្នាំខាល – ខ្លា
ដំណើរជីវិតអស់លោកអ្នកកើតឆ្នាំខាល នៅវេលាឆ្នាំថោះ ២០២៣ នឹងផ្តល់ផលល្អ បវរប្រសើរ អាចរើបម្រាស់ចេញពីភាពក្រលំបាក ប្រែមកវិញតែភាពស្រណុកសុខស្រួលទាំងផ្លូវចិត្តនិងផ្លូវកាយ។
បើអ្នកកើតឆ្នាំខាល ចាប់អារម្មណ៍ចង់ចាប់ផ្តើមរបររកស៊ីមិនថាតូចធំ ពេលវេលាឆ្នាំក្រោយគឺល្អបំផុត ដាក់ទុនងាយកើតចំណេញ ទិញអ្វីចូល មិនងាយខាត ជីវិតធ្លាប់តែធ្លាក់ដល់បាត ឥឡូវត្រៀមខ្លួនចុះ កៀកនឹងឡើងដល់ចំណុចកំពូលហើយ។
អ្នកកើតឆ្នាំមមែ - ពពែ
ងាយកើតផលកម្រៃច្រើនជាងឆ្នាំចាស់ សម្រាប់ម្ចាស់ឆ្នាំមមែ នៅពេលខាងមុខ ២០២៣។ ដំណើរជីវិតអាចរីកចម្រើនជឿនលឿនទៅមុខយ៉ាងគាប់ប្រសើរ រីឯរបស់របរប្រើប្រាស់នឹងទទួលបានថ្មី ជារង្វាន់ពីស្ថាប័នការងារ ឬដៃគូរកស៊ីណាមួយ។
រឿងរ៉ាវមិនល្អ ល្អក់កករក្នុងជីវិត នឹងដូចគេលុបបំបិទត្រឹមចុងខែធ្នូ ឆ្នាំ ២០២២, Free មកវិញតែលាភតែមង្គល គិតអ្វីថាអ្វីក៏ឆាប់យល់ ពោលនឹងគ្មានការហត់នឿយ ឬជួបឧបសគ្គអ្វីធំឡើយ។ ២០២៣ ជាឆ្នាំរបស់អ្នកហើយ ម្ល៉េះក៏សូមចាំត្រងយកឱកាសទាំងអស់នោះឲ្យបានល្អផង កុំឲ្យកន្លងហួសទៅដោយឥតប្រយោជន៍៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក