ចង់ដឹងថាអ្នកនឹងជួបស្នេហ៍ពិតនៅកន្លែងណា សូមរើសរូបភាពមួយខាងក្រោម

គ្មានអ្នកណាអាចដឹងមុននោះទេថា តើយើងនឹងជួបស្នេហ៍ពិតនៅឯណា តែប្រសិនបើអ្នកចង់ដឹង សូមរើសរូបភាពមួយក្នុងចំណោមរូបទាំង៤ខាងក្រោម រួចទៅមើលចម្លើយទាំងអស់គ្នា!

1

១.ចម្លើយ A

អ្នកនឹងជួបស្នេហ៍ពិតនៅកន្លែងធ្វើការ។ អ្នកគួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះមិត្តរួមការងារនៅជុំវិញអ្នក ជាពិសេសអ្នកដែលតែងតែសហការ និងប្រាស្រ័យទាក់ទងជាមួយអ្នក។ ព្រោះក្នុងនោះប្រាកដជាមាននរណាម្នាក់ចាប់អារម្មណ៍/លួចស្រឡាញ់អ្នក។

2

២.ចម្លើយ B

អ្នកនឹងជួបស្នេហ៍ពិតនៅកន្លែងដែលទាក់ទងនឹងការសិក្សា និងការប្រឡង ដូចជាសាលារៀន ឬ វគ្គសិក្សាបន្ថែមជាដើម។ ប្រសិនបើអ្នកជាសិស្ស អ្នកគួរតែសង្កេតមើលមិត្តរួមថ្នាក់របស់អ្នក។ ហើយប្រសិនបើអ្នកធ្វើការនៅសាលាជាគ្រូបង្រៀន ឬ អ្នកធ្វើការនោះ ឱកាសខ្ពស់គឺមិត្តរួមការងាររបស់អ្នក។

3


៣.ចម្លើយ C

អ្នកនឹងជួបស្នេហ៍ពិតរបស់អ្នកនៅក្នុងទីតាំងដែលអ្នកមិនធ្លាប់ទៅពីមុន។ វាអាចជាភោជនីយដ្ឋាន ហាង ឬ នៅពេលអ្នកធ្វើដំណើរ។ អ្នកខ្លួនឯងក៏ងាយស្រួលបង្កើតទំនាក់ទំនងផ្លូវចិត្តជាមួយមនុស្សដែលអ្នកជួបជាលើកដំបូងផងដែរ ដូច្នេះសូមកុំភ្លេចបើកបេះដូងអោយមនុស្សដែលទើបនឹងជួបផង។

4

៤.ចម្លើយ D

អ្នកនឹងជួបស្នេហ៍ពិតនៅកន្លែងដែលទាក់ទងនឹងការធ្វើដំណើររបស់អ្នក ដូច្នេះអ្នកគួរតែយកចិត្តទុកដាក់ចំពោះមនុស្សដែលអ្នកជួបក្នុងពេលធ្វើដំណើរ មិនថាជិត ឬ ឆ្ងាយ។ សូម្បីតែនៅលើរថភ្លើង រថយន្ត ឬ យន្តហោះ ព្រោះវាគឺជាកន្លែងដែលអ្នកអាចស្វែងរកដៃគូរជីវិតរបស់អ្នក៕

5

ប្រភព ៖ បរទេស